ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសីុណូ2​នៅស្រុក​កំរៀង បើក​ទ្វារទទួល​ភ្ញៀវខ្មែរ ចូល​លេងខុស​ច្បាប់ម៉ា​សេរី

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ កា​​ស៊ី​ណូ​ធំ​ៗ​ចំនួន​២​ដែល​​មា​នទី​តាំងនៅ​ក្បែរ​ច្រក​ទ្វា​អន្តរជាតិ​«​ដូង​»​ក្នុង​ស្រុក​​កំ​រៀង​ជាប់​ព្រំដែន​ថៃ ត្រូវ​គេ​រាយ​ការ​ណ៍​​​​ថា កំពុង​តែ​បន្ត​បើកទ្វា​រ​ទ​ទូល​ភ្ញៀវ​ខ្មែរ​ភាគ​ច្រើន​​​ឲ្យ​ចូល​​លេងល្បែង​ជា​រៀងរាល់ថ្ងៃ​ដោយ​​មិន​ខ្វល់​អំពី​​​ច្បាប់​ហាមឃាត់​របស់​រាជរ​ដ្ឋា​​ភិ​បាល​​ឡើយ​ ។ កាស៊ីណូ​​ទាំង​២​នោះ​គឺ​កាស៊ីណូ​«​ចៅ​ភី​យ៉ា​»(​ឈ្មោះ​ជា​ភាសា​ថៃ​កាស៊ីណូ​ចាស់​)​មាន​ថៅកែ​ជា​ជន​​ជាតិ​​ខ្មែរ​ន​ិង​ថៃ ។

ខេត្ត​បាត់​ដំបង ៖ កា​​ស៊ី​ណូ​ធំ​ៗ​ចំនួន​២​ដែល​​មា​នទី​តាំងនៅ​ក្បែរ​ច្រក​ទ្វា​អន្តរជាតិ​«​ដូង​»​ក្នុង​ស្រុក​​កំ​រៀង​ជាប់​ព្រំដែន​ថៃ ត្រូវ​គេ​រាយ​ការ​ណ៍​​​​ថា កំពុង​តែ​បន្ត​បើកទ្វា​រ​ទ​ទូល​ភ្ញៀវ​ខ្មែរ​ភាគ​ច្រើន​​​ឲ្យ​ចូល​​លេងល្បែង​ជា​រៀងរាល់ថ្ងៃ​ដោយ​​មិន​ខ្វល់​អំពី​​​ច្បាប់​ហាមឃាត់​របស់​រាជរ​ដ្ឋា​​ភិ​បាល​​ឡើយ​ ។ កាស៊ីណូ​​ទាំង​២​នោះ​គឺ​កាស៊ីណូ​«​ចៅ​ភី​យ៉ា​»(​ឈ្មោះ​ជា​ភាសា​ថៃ​កាស៊ីណូ​ចាស់​)​មាន​ថៅកែ​ជា​ជន​​ជាតិ​​ខ្មែរ​ន​ិង​ថៃ ។

រីឯ​កាស៊ីណូ​មួយទៀត​ឈ្មោះ​​«​រី​អូ​»​ដែល​ខ្លះ​ថា​ ថៅកែ​ជា​ជនជាតិ​កូរ៉េ​និង​ខ្លះ​ថា​ជន​ជាតិ​​ចិន​ ។ ភ្ញៀវ​ដែល​ចូល​ទៅលេង​​ក្នុង​កាស៊ីណូ​​នោះ គេ​សង្កេត​ឃើញ​ស្ទើរ​ពាក់​កណ្ដាល​​ជា​​ជន​​ជាតិ​​ខ្មែរ ដែល​បាន​ចូល​លេង​​ល្បែង​​​ជា​​រៀង​​រាល់​​ថ្ងៃ​ ។ សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​បញ្ជាក់​ថា លោក​ ​សុខ គង់ អភិបាលរង​ខេត្ត​បាត់​​ដំបង ក៏​ជា​ម្ចាស់​ភា​គ​ហ៊ុន នៃ​កាស៊ីណូ​«​ចៅ​ភី​យ៉ា​»​នេះ​ដែរ ​ជា​មួយ​​​នឹង​​​ថៅកែ​ថៃ តែ​លោក​ហាក់​ធ្វើ​មិន​​ដឹង​មិន​ឮ​នូវ​​សេចក្ដី​ជូន​​ដំណឹង​របស់​ក្រសួង​សេ​ដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ ឬសារាចរ​​​ណែនាំ​​របស់​រាជរ​ដ្ឋា​ភិ​បាល​ ។ ផ្ទុយ​ទៅ​វិញ​ បែរជា​ម្ចាស់​កាស៊ីណូ​ទាំង​២​​ខាងលើ​នេះ នៅ​តែ​បើកទ្វា​រ​ចំហ
ទ​ទួល​ភ្ញៀវ​ខ្មែរ​​ឲ្យ​ចូល​លេងល្បែង​យ៉ាង​គគ្រឹក​​គគ្រេង​​ដដែល​ ។

នៅ​​ច្រក​ទ្វា​រ​ចូល​ខាង​មុខ​នៃ​កាស៊ីណូ​នី​មួយ​ៗ គេ​​ឃើញ​មាន​បិទ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់​របស់​​ក្រសួង​សេ​ដ្ឋ​​កិច្ច​និង​ហិរញ្ញវត្ថុ ដែល​មាន​យោង​​នូវ​ខ្លឹមសារ​សារាចរ​​​ណែនាំ​របស់​រាជរ​ដ្ឋា​ភិ​​​បាលទៀត​ផង ស្ដី​ពី​«​ការ​ហាមឃាត់​មិន​អនុ​ញ្ញាត​​​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​កាស៊ីណូ​»​ ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ ពេល​ចូល​ទៅ​ដល់​ខាងក្នុង​កាស៊ីណូ គេ​បានឃើញ​និង​ឮ​តែ​ភ្ញៀវ​ដែល​កំពុង​ភ្នាល់​​ល្បែង​គ្រប់​បែប​យ៉ាង ភាគច្រើន​និយាយ​ជា​ភាសា​ខ្មែរ​ ។ ពួក​គេ​បាន​ដើរ​ចល័ត​ចុះឡើង​ក្នុង​កាស៊ីណូ ដើម្បី​ស្វែងរក​កន្លែង​​ភ្នាល់​ល្បែង​ទៅ​តាម​​ជំនាញ​រៀង​ៗ​ខ្លួន ក្រោម​ក្រសែភ្នែក​យ៉ាង​សកម្ម​​​របស់​កង​សន្តិសុខ​ដែល​តាម​ឃ្លាំមើល​មិន​ដាក់​​ភ្នែក​ ។ កង​សន្តិសុខ​ទាំង​នៅ​ខាងក្រៅ ទាំង​នៅ​ខាងក្នុង​កាស៊ីណូ​ ហាក់​មានការ​ប្រុង​ប្រយ័ត្ន និង​​តាម​ប្រ​មា​ញ់​បំផុត ចំពោះ​ភ្ញៀវ​ដែល​ចម្លែក​មុខ ។ ពួក​គេ​បណ្ដាក់​គ្នា​ដូច​ខ្យង​តាម​ឃ្លាំមើល​សកម្ម​ភាព​​ភ្ញៀវ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា កោះសន្តិភាព​បាន​ព្យាយាម​​សួរនាំ​យ៉ាង​ស្ងាត់ស្ងៀម​បំផុត ដល់​ភ្ញៀវ​ជន​ជាតិ​​ខ្មែរ​ជា​ច្រើន​នាក់ ដែល​កំពុងលេង​ល្បែង​នៅ​​ក្នុង​កាស៊ីណូ​ទាំង​២​នោះ​ ។ ពួក​គេ​មិន​មាន​ពេល​​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទេ ព្រោះ​ម្នាក់​ៗ​ហាក់​​មមាញឹក​បំផុត​ក្នុង​ការ​លេង​ល្បែង​ ។ ប៉ុន្តែ​បុរស​​ជនជាតិ​ខ្មែរ​ម្នាក់​បាន​បង្ហាញ​ពី​ភាព​រីករាយ​ពេល​​ជួប​ជាមួយ​កោះសន្តិភាព​នៅ​ក្នុង​កាស៊ីណូ​«​ចៅ​ភី​យ៉ា​» តែ​គាត់​បាន​និយាយ​តិច​ៗ​ហាក់​បាន​ដឹង​​អំពី​ច្បាប់​ដែល​ហាមឃាត់​ថា​ «​សុទ្ធតែ​ខ្មែរ​គ្នា​ឯង​​ទេ​»​ ។ គាត់​និយាយ​ទៀត​ថា​ «​មិន​ថា​រូប​ខ្ញុំ​ ឬ​ខ្មែរ​​ផ្សេង​ៗ​ទៀត​នោះ​ទេ ដែល​ធ្លាប់​ចូល​លេង​ល្បែង​​ក្នុង​កាស៊ីណូ​ហើយ ចេះ​តែ​មក​លេង​ស្ងាត់​ៗ​ទៅ រីឯ​សន្តិសុខ​ក៏​ចេះ​តែ​បិទ​ភ្នែក​បិទ​ច្រមុះ​ដែរ​» ហើយ​គាត់​ថា មាន​ខ្មែរ​ច្រើន​ដែល​ចូល​កាស៊ីណូ​នេះ​ ។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​ថ្ងៃ​ដដែល​នោះ នៅ​​ក្នុង​កាស៊ីណូ​«​រី​អូ​»​គេ​ឃើញ​មាន​ភ្ញៀវ​កំពុង​លេង​​ល្បែង​ប្រហែល​ជិត​១០០​នាក់ តែ​ប្រហែល​៧០%​​ត្រូវ​គេ​ដឹង​ថា ជា​ជនជាតិ​ខ្មែរ ក្រៅពី​នេះ​ជា​​ជនជាតិ​ថៃ​និង​ជនជាតិ​ដទៃ​ទៀត​ ។ ដោយ ឡែក​​ ​នៅ​ក្នុង​កាស៊ីណូ​«​ចៅ​ភី​យ៉ា​»​វិញ មាន​ភ្ញៀវ​តិច​​ជាង​កាស៊ីណូ​«​រី​អូ​» ហើយ​គេ​ពិនិត្យ​ឃើញ​មាន​​ភ្ញៀវ​ខ្មែរ​ប្រហែល​២០%​ប៉ុណ្ណោះ ខុស​ពី​ពេល​​មុន​ៗ​ដែល​កាស៊ីណូ​មួយ​នេះ​ មាន​ភ្ញៀវ​ភាគ​ច្រើន​​​ជា​ជនជាតិ​ខ្មែរ​ ។ ប្រ​ភព​​ពី​​ភ្ញៀវ​បាន​និយាយ​​​ថា កាស៊ីណូ​«​ចៅ​ភី​យ៉ា​» មាន​ច្រក​ទ្វារ​​ចំហៀង​​​សម្រាប់​​បើក​ឲ្យ​ភ្ញៀវ​ខ្មែរ​ចេញចូល រីឯ​ភ្ញៀវ​​បរទេស​ភាគច្រើន​ចូល​តាម​ច្រក​ទ្វា​រ​ខាង​
មុខ​ ។ ប្រភព​ដដែល​បញ្ជាក់​ថា ជនជាតិ​ខ្មែរ​ដែល​​តែង​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ទាំង​២​ខាង​លើ​​នេះ មាន​សមាសភាព​​ចម្រុះ​មិន​​ថា​ អ្នក​មាន​​ ឬ​អ្នកក្រ​នោះ​ទេ ពោល​ឲ្យ​តែ​មាន​​ប្រាក់​ និង​ចេះ​​លេងល្បែង​អាច​ចូល​កាស៊ីណូ​បាន​ ។

ប៉ុន្តែ​ប្រហែល​​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ ភ្ញៀវ​ខ្មែរ​​ដូច​ជា​ស្ងាត់​បន្តិច ដោយសារ​មានច្បាប់​ហាម​​ឃាត់ តែ​នៅ​​​អាច​ចេញចូល​តាម​ច្រក​ចំហៀង​​​​បាន​​ដដែល តាម​រយៈ​ការ​ផ្ដល់​សញ្ញា​ភ្លើង​​​ខៀវ​​ពី​ក្រុម​សន្តិសុខ​ ។ ជុំវិញ​បញ្ហា​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា ​ភ្នាក់​ងារ​កោះសន្តិភាព​ បាន​ព្យាយាម​ស្វែងរក​ការ​​មាន​ប្រតិ​ក​​ម្ម​​​ឆ្លើយ​​តប​ពី​លោក ​សុខ គង់ អភិ​បាល​រង​ខេត្ត​ដែល​​ថា លោក​មាន​ចំណែក​ភាគ​ហ៊ុន​​ក្នុង​កាស៊ីណូ​«​ចៅ​ភី​យ៉ា​» រួម​ទាំង​អ្នក​គ្រប់​គ្រង​​កាស៊ីណូ​ទាំង​២​​ខាងលើ​​នេះ​ដែរ តែ​មិន​អាច​ស្វែង​រក​​​​​​ទាក់​ទង​​បាន​ឡើយ​ ។ រីឯ​លោក​ ប៉ោ ទ្រី​ឌឿ​ន ប្រធាន​មន្ទីរ​​សេ​ដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ដែល​ជា​អ្នក​​អនុវត្ត​​​​ច្បាប់​ប្រឆាំង​បទល្មើស​នានា​ ក្នុង​កាស៊ីណូ​ក៏​​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរស័ព្ទ​​របស់​លោក​​មាន​អ្នក​លើក​ទ​ទួល​ តែ​ឆ្លើយ​ថា​«​ច្រឡំ​លេខ»​ប្រហែ​ល​ឮថា​​អ្នក​កាសែត​​សុំ​បំភ្លឺ​​ហើយ​មើលទៅ​​​ ។

ដោយឡែក​ អភិបាលស្រុក​កំ​រៀង លោក​​ ជា សុ​ផាត បាន​បំភ្លឺ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​នោះ​​ថា ការងារ​ក្នុង​កា​ស៊ី​ណូ​លោក​ពុំ​សូវ​ដឹង​ទេ សូ​ម្បី​​តែ​សេចក្ដី​ជូន​​ដំណឹង​របស់​ក្រសួង ឬ​សារាចរ​​​ណែនាំ​របស់​រាជរ​ដ្ឋា​​ភិ​បាល ស្ដី​ពី​«​ការ​ហាម​ឃាត់​​មិន​អនុញ្ញាត​​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេ​ង​ល្បែង​​ក្នុង​កាស៊ីណូ​»​​ ក៏​លោក​មិន​បាន​ទ​ទួល​ដែរ​ ។ ដូច្នេះ​​លោក​មិន​បានដឹង​អំពី​ច្បាប់​ទម្លាប់​​ក្នុង​កាស៊ីណូ​​ទាំង​២​នោះ​ទ្បើយ​​ ។ សូម​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ រាជរ​ដ្ឋា​
ភិ​បាល​​ បាន​​ចេញ​សារាចរ​​ណែនាំ​ស្ដី​ពី​ការ​ហាម​ឃាត់​​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​​ក្នុង​កាស៊ីណូ​នានា​ នៅ​ក្នុង​ប្រទេស​ឡើយ ហើយ​​ថែម​ទាំង​ព្រមា​​ន​​ដក​អាជ្ញាប័ណ្ណ​រាល់​ក្រុម​ហ៊ុន​​កាស៊ីណូ​ទាំងឡាយ​ណា​ ដែល​មិន​បាន​គោរព​តាម​​សារាចរ​​​ណែនាំ​នេះ​ទៀត​ផង​ ។

ដោយ​យោង​​​តាម​សារាចរ​​​ណែនាំ​របស់​រាជរ​ដ្ឋា​​ភិ​បាល​ខាង​លើ​​នេះ ក្រសួង​សេ​ដ្ឋ​​កិច្ច​និង​ហិរញ្ញវត្ថុ​ ក៏​បាន​ចេញ​​សេចក្ដី​ជូន​​ដំណឹង​មួយ​​​លេខ​០១៤ ចុះ​ថ្ងៃ​ទី​០៤ កក្កដា ឆ្នាំ​២០១៤ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន រ​ដ្ឋ​​មន្ត្រី​ក្រសួង​សេ​ដ្ឋ​​កិច្ច​និង​ហិរញ្ញវត្ថុ ហើយ​តាម​បណ្ដា​មន្ទីរ​​ក្រោម​ឱវាទ​​ក៏​បាន​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​នេះ​ បន្ត​ទៅ​ដល់​​ក្រុមហ៊ុន​​កាស៊ីណូ​នានា ដើម្បី​បាន​ជ្រាប និង​អនុវត្ត​​​ផង​ដែរ​ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ម្ចាស់​​កាស៊ីណូ​មួយ​ចំនួន​ហាក់​មិន​បាន​គោរព​ឬ​យកចិត្តទុកដាក់​ចំពោះ​ច្បាប់​នេះ​ឡើយ​ ។ ផ្ទុយ​ទៅ​​វិញ​ ម្ចាស់​កាស៊ីណូ​មួយ​ចំនួន​នៅ​តែ​បន្ត​បើក​ទ្វា​រ​ទ​ទូល​ភ្ញៀវ​ជនជាតិ​ខ្មែរ​ដោយ​ចំហ​​នៅ​ឡើយ​ ជាក់ស្ដែង​គឺ​កាស៊ីណូ​«​ចៅ​ភី​យ៉ា​»​និង​កាស៊ីណូ​«​រី​អូ​»​នៅ​ស្រុក​កំ​រៀង​តែ​ម្ដង​ ។

គេ​នៅ​ចាំ​​មើល​ថា តើ​ពេល​ណា​ ទើប​ម្ចាស់​កាស៊ីណូ​ចាប់​ផ្ដើម​​គោរព​​ច្បាប់ ហើយ​ពេល​ណា​ទើប​​មន្ត្រី​​អនុវត្ត​​ច្បាប់ ចាប់ផ្ដើម​អនុវត្ត​ច្បាប់​នេះ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ។ ​ក្រុម​អ្នក​វិភាគ​​និយាយថា​ បើកាសីុណូ​​មិន​ឱ្យ​​ខ្មែរ​ចូលលេង​​ធ្វើមេ៉ច​បាន​ចំណូល ។ ​អ្នក​ដែល​​យក​ប្រាក់​​ទៅ​ចាញ់​​នៅកាសីុណូ​​គ្មាន​អ្នក​លេង​ណា​​ច្រើន​ជាង​ខ្មែរទេ ។ ឱ្យ​តែចូល​​លេង​​ទទួល​យក​ទាំង​អស់​​​ ទុក​ច្បាប់​​អត់​ប្រយោជន៍​នេះ​ទ្រាប់​អង្គុយ​​កុំ​ឱ្យសឹក​គូទ ៕​