ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​វែកមុខម្ចាស់​កាដូគ្រាប់​បែកជំរិត​ទារប្រាក់ ជន​សង្ស័យម្នាក់​ត្រូវចាប់ខ្លួន​គឺជាអតីត​សន្តិសុខ​ភោជនីយ​ដ្ឋាន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​តាម​ប្រមាញ់​ពី​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី សហ​ការ​ជាមួយ​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាល​ពីវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ កក្កដា​ បាន​ឃាត់​ខ្លួន​​ម្ចាស់​គ្រាប់បែក​ដែល​យក​ទៅ​ធ្វើ​ជា​កាដូ​ជូន​ថៅកែ​ភោជនីយដ្ឋាន​​ែ្រ ផម និង​គំរាមទារ​ប្រាក់​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​តាម​ប្រមាញ់​ពី​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី សហ​ការ​ជាមួយ​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កាល​ពីវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ កក្កដា​ បាន​ឃាត់​ខ្លួន​​ម្ចាស់​គ្រាប់បែក​ដែល​យក​ទៅ​ធ្វើ​ជា​កាដូ​ជូន​ថៅកែ​ភោជនីយដ្ឋាន​​ែ្រ ផម និង​គំរាមទារ​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​នោះ ។​ ​មុន​នេះ​ក៏​មាន​ការ​ចាប់​ខ្លួន​ដែរជាអតីត​មេ​ការ​ម្នាក់​ បុ៉ន្តែ​ការ​ឃាត់​ខ្លួន​នេះ គ្រាន់តែ​ជា​ការ​​សង្ស័យ​បុ៉ណ្ណោះ និង​រក​ឃើញ​ថា​ មិន​មាន​ការ​ពាក់​ព័ន្ធ​ទេ​ ក៏​បាន​ដោះ​លែង​ឱ្យ​មានសេរី​ភាព​វិញ ។​

ជន​សង្ស័យ​ដែល​ចាប់​ខ្លួន​លើក​នេះ​ គឺ​ពិត​ជា​​ម្ចាស់គ្រាប់បែក​​មែន​ឈ្មោះ​ ភិន​ សុភាព ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ផ្នែក​ថែទាំ​វេជ្ជ​សាស្ត្រ​ និង​ជាអតីត​សន្តិ​សុខ​ភោជនីយដ្ឋាន​ែ្រ ផម​ មាន​ស្រុក​កំណើត​នៅភូមិ​លាក់ជា ឃុំ​ព្រែក​ក្រឹស​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ។​​ គួរ​បញ្ជាក់​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា​ មាន​ការភ្ញាក់​ផ្អើល​មួយ​នៅ​ភោជនីយដ្ឋាន​​ែ្រ ផម​ដែល​មានទីតាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវលេខ​៣​១៥ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ​ខណៈ​មាន​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​​យក​​កាដូ​១​កញ្ចប់​ទៅ​ឱ្យ​សន្តិ​សុខ​យាម​នៅ​ទីនោះ​ ដែល​កាដូ​ត្រូវ​បាន​អ្នក​នាំ​មកប្រាប់​ថា​ គេ​ផ្ញើ​​ឱ្យ​ថៅ​កែ ។​ ពេល​បើក​​មើល​ទៅ​ឃើញ​ប្រអប់​ទូរ​ស័ព្ទ​ លុះ​បើក​បន្ត​​ទៀត​ ស្រាប់​តែ​ឃើញ​គ្រាប់​បែក​ក្រឡា​ទៀប​១​គ្រាប់​ធ្វើ​ឱ្យ​មាន​ការភ័យ​ស្លន់​ស្លោ​​គ្រប់​គ្នា។​

ក្រោយ​ពី​មាន​ការភ្ញាក់​ផ្អើល​ដោយសារ​សន្តិ​សុខ​បើក​កញ្ចប់​កាដូ​ឃើញគ្រាប់​បែក​​ ស្រាប់​តែ​មិន​បានបុ៉ន្មាន​ម៉ោង​ផង​ ក៏​មា​ន​ទូរស័ព្ទ​គំរាម​​ទារប្រាក់​ពី​ថៅកែ​ហាង​ចំនួន​៥.០០០​ដុល្លារ​អាមេរិក ។​ បន្ទាប់​ពី​​កើត​មាន​ករណី​កាដូ​គ្រាប់​បែក​ និង​អំពើ​គំរាម​ទារប្រាក់​​​នេះ​មក​ លោក​ឧត្តម​សេនីយ៍​ទោ រ័ត្ន ស៊្រាង​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​មេ​បញ្ជា​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ បាន​ដាក់បទ​បញ្ជា​ដល់​ការិយា​ល័យ​ជំនាញ​ប្រឆាំង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ឱ្យ​ចុះ​ស្រាវជ្រាវ​​​ និង​ស្វែង​រក​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​​ជា​ម្ចាស់​គ្រាប់​បែក​ឱ្យ​ខាង​តែបាន ។​ នៅថ្ងៃទី​២៧ កក្កដា​ កម្លាំង​ជំនាញ​​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ទោ ម៉ាំង​ សុខលុច​ ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៃទី​បញ្ជា​​ការ​​កង​រាជ​អាវុធ​​​ហត្ថ​រាជ​ធានី​ បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​​ជា​អតីត​មេ​ការ​នៅ​ភោជនីយដ្ឋាន​​​ែ្រ ផម​នោះ​យក​ទៅ​សាក​សួរ ។​

ក្រោយ​ពី​សាក​សួរ​​ លោក​ម៉ាំង​ សុខលុច បាន​អនុញ្ញាត​ឱ្យ​វិល​ទៅ​វិញ​ ព្រោះ​មិន​មាន​ពាក់​ព័ន្ធ​បទ​ល្មើស​ដូច​ខាង​លើ​នេះ​ទេ ។​ បន្ទាប់​ពី​ការស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ សមត្ថ​កិច្ច​មាន​ពន្លឺ​ក្នុងការស្វែង​រក​ជន​ជា​ម្ចាស់​កាដូ​គ្រាប់​បែក​ រហូតដល់​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ កក្កដា ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​ឈ្មោះ ភិន​ សុភាព ។ នៅ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​​បាន​សារភាព​ថា​ ​ខ្លួន​ពិត​ជា​បាន​រៀបចំ​គម្រោង​ធ្វើ​សកម្ម​ភាព​ដាក់​គ្រាប់បែក​គំរាម​ទារ​ប្រាក់​ពី​ថៅកែ​ហាង​នោះ​មែន ។​ បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ភិន សុភាព​ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ បន្ត​ទៅ​ឃាត់​ខ្លួន​បក្សពួក​ម្នាក់ទៀត​ ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ឯកជន​មួយ​ក្នុង​ខណ្ឌ​សែនសុខ​ នា​រសៀល​ថ្ងៃដដែល​នោះ​ និង​បន្ត​​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​គូ​កន​ទៀត ។​ បុ៉ន្តែ​ទោះ​ជា​យ៉ាងណា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​បាន​សារភាព​​ថា​ជា​រឿង​គំនុំ​ ព្រោះ​ថៅកែ​ហាង​នេះ​បាន​បណ្តេញ​ពួក​គេ​មិន​ឱ្យ​ធ្វើ​ការ​ដោយ​​គ្មាន​មូល​ហេតុ ។​

គួរ​កត់​សម្គាល់​ថា គ្រាប់បែក​ដៃ​ចាស់​១​គ្រាប់ដែល​គេ​យក​វា​មក​ប្រើ​ជា​មធ្យោបាយ​គំរាម​ទារ​ប្រាក់​នោះ គឺ​រើស​មក​ពី​ស្រុក​កំណើត​ ហើយ​មិន​មាន​គីប​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឱ្យ​វា​ផ្ទុះ​នោះ​ទេ។​ គ្រាប់​បែក​ដៃ​នេះ​ គេ​យក​វា​ពីគំនរ​​អេត​ចាយ​ វា​គ្រាន់តែ​ជា​សម្បក​បុ៉ណ្ណោះ ។​ សរុប​មក​វិញ​ ជនសង្ស័យ​ក្នុងការ​ធ្វើ​កាដូ​នៅ​ភោជនីយដ្ឋាន​ែ្រ ផម​ គំរាម​ថៅកែ​ហាង​ទារ​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​នោះ​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ឃាត់​ខ្លួន​បាន​ម្នាក់​ហើយ​គិត​មក​ដល់​​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា​ ៕​