ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ស្បែកជើង​ ជាង1.00​0នាក់ធ្វើកូដ​កម្ម ទាម​ទារលក្ខខណ្ឌ​8​ចំណុច

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ កម្ម​ករ​​-​កម្ម​ការិនី​រោង​ចក្រ​ស្បែក​ជើង​​«លី​កា​តុង» ចំនួន​ជាង​១.០០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​​ និង​ដុត​​សម្បក​កង់​​ម៉ូតូ ឆេះ​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស ដើម្បី​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៨​ចំណុច ។ បាតុ​ភាព​​នេះ​​ ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ កក្កដា នៅ​មុខ​រោង​ចក្រ​ខាងលើ ស្ថិត​​ក្នុង​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​​ជើង​ព្រៃ ​ហើយ​សមត្ថ​កិច្ច​​គ្រប់​លំដាប់​ថ្នាក់ ក៏​បាន​ចុះ​ទៅ​អន្តរា​​គម​ន៍​ដល់​ទី​នោះ​ការងារ​​បង្ការ​​ក្រែង​មាន​អំពើ​​ហិ.ង្សា​​ណា​មួយ កើត​ឡើង​ជា​យថា​ហេតុ ។

ខេត្ត​កំពង់​ចាម​ ៖ កម្ម​ករ​​-​កម្ម​ការិនី​រោង​ចក្រ​ស្បែក​ជើង​​«លី​កា​តុង» ចំនួន​ជាង​១.០០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​​ និង​ដុត​​សម្បក​កង់​​ម៉ូតូ    ឆេះ​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស ដើម្បី​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ការងារ​ចំនួន​៨​ចំណុច ។ បាតុ​ភាព​​នេះ​​ ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ កក្កដា នៅ​មុខ​រោង​ចក្រ​ខាងលើ ស្ថិត​​ក្នុង​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​​ជើង​ព្រៃ ​ហើយ​សមត្ថ​កិច្ច​​គ្រប់​លំដាប់​ថ្នាក់ ក៏​បាន​ចុះ​ទៅ​អន្តរា​​គម​ន៍​ដល់​ទី​នោះ​ការងារ​​បង្ការ​​ក្រែង​មាន​អំពើ​​ហិង្សា​​ណា​មួយ កើត​ឡើង​ជា​យថា​ហេតុ ។

តាម​លោក​ ប្រាក់ សុខ​ធឿន អធិ​ការ​រង​នគរ​បាល​​ស្រុក​ជើង​ព្រៃ បាន​​ឱ្យ​ដឹង​ថា ចំពោះ​សកម្ម​ភាព​នៃ​ការ​ទាម​ទារ​របស់​កម្មករ​-​កម្ម​ការិនី​នេះ គេ​សង្កេត​ឃើញ​ថា​​​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ចំនួន​៦​ថ្ងៃ​​មក​​ហើយ​ ​ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ​ដោយ​មិន​មាន​ដំណោះ​ស្រាយ​​ពី​ថៅកែ​​រោង​ចក្រ ​ក៏​នាំ​គ្នា​ដុត​​សម្បក​កង់​ម៉ូតូ​ឆេះ​​ហុយ​ទ្រលោម​តែ​ម្តង ។ ក្នុង​​ពេល​​មាន​ហេតុការ​ណ៍​នេះ​ ​កើត​ឡើង លោក​​វរ​សេនីយ៍​​ទោ ហេង វុ​ទ្ធី អធិការ​​នគរ​បាល​​ស្រុក​ជើង​ព្រៃ បាន​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​​ក្រោម​ឱវាទ​ជា​ច្រើ​នាក់ ចុះ​ទៅ​​កាន់​ទី​នោះ​ ដើម្បី​​ការពារ បង្ការ​ក្រែង​​មាន​ហិ​ង្សា​ណា​មួយ​កើត​ឡើង ។

ក្រុម​កម្ម​ករ​​ដែល​មាន​ចំនួន​ជាង​១​ពាន់​នាក់ បាន​នាំ​គ្នា​ដាក់​ធុង​បាស​់​រាំ​លេង​​នៅ​បរិ​វេណ​​ខាង​មុខ​​រោង​ចក្រ ​បន្ទាប់​មក​បាន​ដុត​​សម្បក​កង់​ម៉ូតូ ចាប់​​តាំង​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​​ម៉ោង​១១​ព្រឹក​ និង​នៅ​តែ​នាំ​គ្នា​រាំ​​បន្ត​ទៀត ។ ជា​មួយ​​គ្នា​នេះ ថៅកែ​រោង​ចក្រ​ និង​​មន្ត្រី​មន្ទីរ​​ការងារ​​ខេត្ត ​គេ​ឃើញ​​មក​ប្រជុំ​នៅ​សាលា​ស្រុក​ជើង​ព្រៃ ដើម្បី​ដោះ​ស្រាយ​ពី​​​លក្ខ​ខណ្ឌ​ទាម​ទារ​ទាំង​៨​​ចំណុច​​នោះ ។ លោក​ សួស សំនៀង ប្រធាន​សហ​ជីព​​សំឡេង​យុវ​ជន​ខ្មែរ បាន​​​ឱ្យ​ដឹង​ថា កម្ម​ករ​-​កម្ម​​ការិនី បាន​ទាម​ទារ​​​លក្ខ​ខណ្ឌ​ចំនួន​៨​​ចំណុច ក្នុង​នោះ​​មាន ៖

១-ស្នើ​សុំ​ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ចំនួន​៤.០០០​រៀល ។
២-​ស្នើ​សុំ​ក្រុម​ហ៊ុន​យក​ប្រាក់​តួនាទី​​ប្រធាន​បូក​ និង​គណនា​​ថែម​ម៉ោង ។
៣​-​ស្នើ​សុំ​​​ឱ្យ​​ប្រធាន​ក្រុម​​ដែល​ស្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​​​ហូប​បាយ​​កុំ​​ឱ្យ​កាត់​លុយ ។
៤-​លុយ​ធ្វើ​ដំណើរ​ចំនួន​១៥​ដុល្លារ ។
៥-​លុយ​​ព្រីម​១៥​ដុល្លារ ។
៦-​ពេល​ថែម​ម៉ោង​​ល្ងាច​ សុំ​១​ម៉ោង​ថ្លៃ​បាយ​ ចំនួន​២.០០០​រៀល ។
៧​-​​​អ្នក​បើក​បរ​រថយន្ត​មាន​សិទ្ធិ​ធ្វើ​ជា​កម្ម​ករ​ក្នុង​រោង​ចក្រ​ដែរ ។
៨​-​ផ្តល់​ប្រាក់​រង្វាន់​ទៀង​ទាត់​ដល់​​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្ម​ករ ។

លោក ឆាយ វ៉ាន់​ស៊ី អភិ​បាល​ស្រុក​​ជើង​ព្រៃ មាន​ប្រសា​សន៍​​​ថា ចំពោះ​ការ​ទាម​ទារ​នេះ​​ តំណាង​កម្ម​ករ​ និង​ខាង​​និយោជក​ កំពុង​តែ​​​សម្រប​សម្រួល​ដោះ​ស្រាយ​នៅ​សាលា​ស្រុក​ជើង​ព្រៃ​ រហូត​​ដល់​រសៀល​​ថ្ងៃ​ដដែល​​ តែ​លទ្ធផល​មិន​ទាន់​ដឹង​ជា​យ៉ាង​ណា​​នោះ​ទេ ៕