ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​សង់​កូរេ​ជិះ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ដឹក​ដី​បែក​កង់​ឈប់​លើ​ផ្លូវ​ពេញ​ទំហឹង​របួស​ធ្ងន់ម្នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​​បន្ទាប់​ពី​បើក​ម៉ូតូ​ទៅ​បុក​ចំពី​ក្រោយ​រថយន្ត​ដឹក​ដីបែក​កកង់​ចត​ចោល​​នៅ​លើ​ផ្លូវ​ពេញ​ទំហឹង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង ៣០​នាទី​រំលង​អាធ្រាត ឈាន​ចូល ថ្ងៃ​ទី ២៩​ កក្ក​ដា ២០១៤ នៅ​ចំណុច​មុ​ខ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនះ​កាល់​តិច តាម​បណ្តោយ​ផ្លូវ​ជាតិ​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​​បន្ទាប់​ពី​បើក​ម៉ូតូ​ទៅ​បុក​ចំពី​ក្រោយ​រថយន្ត​ដឹក​ដីបែក​កកង់​ចត​ចោល​​នៅ​លើ​ផ្លូវ​ពេញ​ទំហឹង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង ៣០​នាទី​រំលង​អាធ្រាត ឈាន​ចូល ថ្ងៃ​ទី ២៩​ កក្ក​ដា ២០១៤ នៅ​ចំណុច​មុ​ខ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនះ​កាល់​តិច តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ស្ថិត​ក្នុង​សង្កាត់​ឬស្សី​កែវ ខណ្ឌ​ឬស្សី​កែវ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​សង់​ការេ​ ពណ៌​ក្រ​ហម មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ស្វាយ​រៀង1C-7682 ជិះ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​​ពី​ក្រោយ​​រថយន្ត​ ដឹក​ដី ពណ៌​ខៀវមួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 3B-0173 ពេញ​ទំហឹង​ ខណៈ​រថយន្ត​បែក​កង់ចត​ចោល​នៅ​លើ​ផ្លូវ​ ហើយ​បាន​បើក​ភ្លើង​ស៊ីញ៉ូ តែ​មិន​បាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ទេ ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​សង្រ្កោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ចវាស់​វែង យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឬស្សីកែវ​រង​ចាំ​​ដោះ​ស្រាយ​គ្នា​តាមនិតិវិធី​ច្បាប់​​។