ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស​ពន្លះ​គ្នា​ជា​មួយ​រថយន្ត​នី​សាន់​​រង​របួស​ធ្ងន់​ស្រាល​២​នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ស្មាស​មួយ​គ្រឿង​ពន្លះ​គ្នា​ជា​មួយនិង​​រថយន្ត​នី​សាន់មួយ​គ្រឿង​ទៀត​យ៉ាង​ពេញ​ទំហិង​​បណ្តាល​របួស​ធ្ងន់​ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩និង​៣៥នាទី​យប់ ថ្ងៃ​ទី​២៨ កក្ក​ដា ២០១៤ នៅ​ចំណុច​ក្រោយ​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្ថម​ ផ្លូវ​១៤៤ កែង​និង​ផ្លូវ​១៩ ស្ថិត​នៅ​ក្នុង​សង្កាត់​

រាជ​ធានី​ភ្នំ​ពេញ ៖ ម៉ូតូ​ស្មាស​មួយ​គ្រឿង​ពន្លះ​គ្នា​ជា​មួយនិង​​រថយន្ត​នី​សាន់មួយ​គ្រឿង​ទៀត​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល​២​នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩និង​៣៥នាទី​យប់ ថ្ងៃ​ទី​២៨ កក្ក​ដា ២០១៤ នៅ​ចំណុច​ក្រោយ​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្ថម​ ផ្លូវ​១៤៤ កែង​និង​ផ្លូវ​១៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ ខៀវ​ មួយ​គ្រឿង ពាក់​ស្លាក​លេខ​កណ្តាល​1H-3088 ជិះ​គ្នា​២នាក់ ដោយធ្វើ​ដំណើរ​តាម​ផ្លូវ​១៤៤ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​ពន្លះ​គ្នា​ពេញ​ទំហឹង ជាមួយ​រថយន្ត​នី​សាន់ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2S -1348 បើក​បរ​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន​ តាម​ផ្លូវ​១៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បណ្តាល ឱ្យ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល ចំណែក​អ្នក​ជិះ​ពី​ក្រោយ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ចំណែក​បុរស​ម្ចាស់​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាលផ្សារ​កណ្តាល​មួយ​។