ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់ខ្លួន​ជន​ឆបោក​ម្នាក់​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទន្លេ​បាសាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ​បុរស​ម្នាក់​ត្រូវ​បាន​ កម្លាំង​នគរ​បាល​ធ្វើ​ការ​ចាប់ខ្លួន​ ​កាល​ពី​វេលា​ម៉ោង ជាង​១រសៀល ថ្ងៃ​ទី ២៨ កក្ក​ដា ២០១៤ នៅ​ក្នុង​ពន្ធ​​នាគារ​​ព្រៃ​ស ខណៈ​បុរសរូប​នេះ​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិដែលជាប់​ពន្ធ​​​នាគារ​នៅ​ទី​នោះ​។​​​ការ​ចាប់​ខ្លួន​បុរស​សង្ស័យ​ខាង​លើ​នេះ​ ដោយ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឆបោកសម្ភារ និង​លុយ​កាក់​

រាជ​ធានី​ភ្នំ​ពេញ ៖​ ​បុរស​ម្នាក់​ត្រូវ​បាន​ កម្លាំង​នគរ​បាល​ធ្វើ​ការ​ចាប់ខ្លួន​ ​កាល​ពី​វេលា​ម៉ោង ជាង​១រសៀល ថ្ងៃ​ទី ២៨ កក្ក​ដា ២០១៤ នៅ​ក្នុង​ពន្ធ​​នាគារ​​ព្រៃ​ស ខណៈ​បុរសរូប​នេះ​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិដែលជាប់​ពន្ធ​​​នាគារ​នៅ​ទី​នោះ​។​​​ការ​ចាប់​ខ្លួន​បុរស​សង្ស័យ​ខាង​លើ​នេះ​ ដោយ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឆបោកសម្ភារ និង​លុយ​កាក់​ របស់​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​នាពេល​កន្លង​មក ។​

ជន​សង្ស័យ​ខាង​លើ​មាន​ឈ្មោះ វន ដាវិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ជន​សង្ស័យ​រូប​នេះ​បាន​ធ្វើ​ការ​ឆបោក​សម្ភារ និង​លុយ​កាក់​​ពី​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ដោយ​ក្នុង​នោះ​ បាន​បោក​រថយន្ត​ឡិច​ស៊ីស​៤៧០​ មួយ​គ្រឿង ម៉ូ​តូ​CBR មួយ​គ្រឿង ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ មួយ​គ្រឿង និង​លុយ​ចំនួន​១៥០០​ដុល្លារ​។ ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ជា​ហូរ​ហែ នៅប៉ុស្តិ៍​នគរ​បាល​ ហើយ​សមត្ថ​កិច្ចក៏​បាន​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​រហូត​ចាប់​បាន​មុខ​សញ្ញា​ជន​ឆបោក​ខាង​លើ​នេះ​។

នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែលនេះ​​បន្ទាប់​ពី​ធ្វើ​ការ​ចាប់​ខ្លួន​​ សមត្ថ​កិច្ច​​ក៏​បាន​​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាង​លើ​មក​សួរ​នាំ​ នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាលទន្លេ​បាសាក់​ដែល​ជា​កន្លែង​ដែល​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​