ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរប្លន់​ម្នាក់​ទៀត​ក្នុងចំណោម​គ្នា៣​នាក់ត្រូវបាន​ចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុំ ៖ ​បក្ស​ពួក​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ឈ្មោះ​ ណុះ ​ទៀត ​ហៅ​ស្នា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ខ្មែ​រ​អ៊ិ​ស្លាម​ នៅ​ភូមិ​ស្រែ​សោម ​ ឃុំ​កំ​ពាន់ ​ស្រុក​មេ​មត់​ ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​ សែត ​វិសិទ្ធមុ​នី ចេញ​ដី​កា​ ឃុំ​ខ្លួន​នៅ​ ថ្ងៃ​ទី២៧​ កក្កដា​ ពី​បទ​ប្រើហិ​ង្សា​ប្រើ​ប្រាស់​និង​រក្សា​អាវុធ​ខុស​ច្បាប់​និង​ទទួល​ផល​ចោរ​កម្ម​ ។ ប្រ​

ខេត្ត​ត្បូង​ឃ្មុំ ៖ ​បក្ស​ពួក​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ ឈ្មោះ​ ណុះ ​ទៀត ​ហៅ​ស្នា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ខ្មែ​រ​អ៊ិ​ស្លាម​ នៅ​ភូមិ​ស្រែ​សោម ​ ឃុំ​កំ​ពាន់ ​ស្រុក​មេ​មត់​ ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​ សែត ​វិសិទ្ធមុ​នី ចេញ​ដី​កា​ ឃុំ​ខ្លួន​នៅ​ ថ្ងៃ​ទី២៧​ កក្កដា​ ពី​បទ​ប្រើហិ​ង្សា​ប្រើ​ប្រាស់​និង​រក្សា​អាវុធ​ខុស​ច្បាប់​និង​ទទួល​ផល​ចោរ​កម្ម​ ។ ប្រ​ព្រិត្ត​នៅ​ភូមិ​កំពៃ​ ឃុំ​រំចេក​ ស្រុក​មេមត់​ ជា​មួយ​គូកន​ចំនួន​២នាក់​ទៀ​តដែល​កំពុ​ងតែ​ឃុំខ្លួន​នៅ​ពន្ធ​នា​គារ​ខេត្ត។

តាម​លោក​វរសេនី​យ៍​ត្រី​ ចក់ ​សុខ​កៅ​ នាយ​ស្តី​ទីកា​រិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ខេត្ត ​ បា​នប្រាប់​ឲ្យ​ដឹងថា​ កម្លាំង​នគរ​បាល​ស្រុក​មេមត់​ បាន​តា​មប្រម៉ា​ញ់​ពិរុទ្ធ​ ឈ្មោះ​ណុះ ​ទៀត ​គ្រប់​ពេល​​វេលា​ទើប​រហូត​មក​​ដល់​ថ្ងៃ​ទី២​៧ កក្កដា​ ស្រាប់​​តែឃើញ​ជន​នេះ​ កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភូមិស្រែ​សោម ​ឃុំ​កំពាន់​ក៏​ត្រូវ​បាន​សម​ត្ថកិច្ច ដេញ​តាម​ប្រមា​ញ់​​ចាប់​ខ្លួន​បញ្ចូន​មក​កាន់​ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​តាម​ដីកា​ប​ង្គាប់​​ឲ្យនាំខ្លួន​​លេខ ១៣២ ព្រ.ហ​ របស់​លោកចៅ​ក្រម​សែត​ វិសិទ្ធ​មុនី​ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​