ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុនធំ​សណ្ដោង​កុងតឺន័រ​​បើកគេចរថយន្តឡិចស៊ីស​រេចង្កូ​តជ្រុល​ធ្លាក់​ចូលទៅ​ក្នុង​ប្រឡាយ​ទឹកស្អុយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ រថយ​ន្តធុន​​ធំ​សណ្ដោង​កន្ទុយ​ ដឹក​កុង​តឺន័រ​១គ្រឿង​ ដែល​ជា​រថយន្ត​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​គា ធី បាន​បើក​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​វ៉ា​ក់ជា​មួយ ​ រថយន្ត​ឡិច​ស៊ីស​១​គ្រឿង​ដែល​កំពុង​បើក​បរ​នៅ​ខាង​មុខ​ហើយ​បាន​ ជាន់​ហ្វ្រាំង​ឈប់​យ៉ា​ងប្រ​ថុច​ញ៉ុច​នោះ​បាន​ធ្វើ​ឲ្យរថយន្ត​កុងតឺ​ន័រ​នោះ ខំ​បើក​គេច​ចេញ​

រាជ​ធានី​ភ្នំពេញ ៖​ រថយ​ន្តធុន​​ធំ​សណ្ដោង​កន្ទុយ​ ដឹក​កុង​តឺន័រ​១គ្រឿង​ ដែល​ជា​រថយន្ត​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​គា ធី បាន​បើក​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​វ៉ា​ក់ជា​មួយ ​ រថយន្ត​ឡិច​ស៊ីស​១​គ្រឿង​ដែល​កំពុង​បើក​បរ​នៅ​ខាង​មុខ​ហើយ​បាន​ ជាន់​ហ្វ្រាំង​ឈប់​យ៉ា​ងប្រ​ថុច​ញ៉ុច​នោះ​បាន​ធ្វើ​ឲ្យរថយន្ត​កុងតឺ​ន័រ​នោះ ខំ​បើក​គេច​ចេញ​ព្រោះ​​ ខ្លាច​បុក​រថយន្ត​ឡិច​ស៊ីស​នោះ​ ក៍​បាន​រេចង្កូត​ជ្រុល​ធ្លាក់​ក្បាល​ ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកស្អុយ ទាំង​កំ​រោល​ឯកន្ទុយ​ ស្ថិត​នៅ​លើ​ផ្លូវ ​ចំតិត​គូទ​គ្រហីត​​ ប៉ុន្តែ​សំណាង​ល្អមិន​បាន ​បណ្ដាល​ឲ្យមាន មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ ឡើយ ។

ហេតុ​ការ​ណ៍​នោះ​បាន​កើត​ឡើង ​ កាល​ពីវេលា​​ម៉ោង ២និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី២៨ ​ខែកក្កដា ឆ្នាំ២០១៤ នៅ​​លើកំណាត់​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចំណុច​ មុខ​រោង​ចក្រ​កាត់​ដេរ​ ខេម​បូហ៊ែន​សាំ ​ ស្ថិត​ក្នុង​ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ ។ ​ រថយន្ត​មួយ​គ្រឿង​នោះ ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ទឹក​ប្រាក់​ អត់​ស្លាក​លេខ​ ជារថយន្ត​ដឹក​កុង​តឺន័រ ​របស់​ ក្រុម​ហ៊ុន​គាធី ​ហើយ​អ្នក​បើកបរ​មិន​ត្រូវ​បាន​គេ ស្គាល់​ឈ្មោះ​នោះ​ឡើយ​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​