ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងបង្ហាញ​រថយន្ត BMW ជាលក្ខណៈ​ស្តង់ដា​អន្តរជាតិ​ដំបូង​នៅផ្សារ​ទំនើប​អីុ អន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ Premium Auto Imports Co., Ltd ជាក្រុមហ៊ុន​នាំចូល​ និងចែកចាយ​រថយន្ត និងគ្រឿង​បន្លាស់​ម៉ាក BMW ផ្តាច់មុខ​នៅកម្ពុជា រួមទាំង​ដែលសេវា​កម្មថែទាំ​របស់ខ្លួន​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដែលមាន​ការបណ្តុះ​បណ្តាល​ប្រកបដោយ​បទ​ពិសោធន៏ និងចំណេះ​ដឹងខ្ពស់​ផ្តល់ជួន​នូវរាល់​តម្រូវការ​របស់​អតិថិជន ហើយនៅ​ថ្ងៃទី២៧ កក្កដា នៅក្នុង​ផ្សារ​ទំនើប​អីុ អន ក្រុមហ៊ុន​បាន​រៀប​ចំតាំង​ពិព័រណ៍​កម្មវិធី BMW Road Show ដំបូង​គេបង្អស់​នៅកម្ពុជា​ជាលក្ខណៈស្​តង់ដា​អន្តរ​ជាតិ ដោយមាន​ការចូលរួម​ជាកិត្តិយស​ពីលោក ភីធឺ ប្រុងហ្គឺ (Peter Brongers) អគ្គ​

រាជធានីភ្នំពេញ ៖ Premium Auto Imports Co., Ltd ជាក្រុមហ៊ុន​នាំចូល​ និងចែកចាយ​រថយន្ត និងគ្រឿង​បន្លាស់​ម៉ាក BMW ផ្តាច់មុខ​នៅកម្ពុជា រួមទាំង​ដែលសេវា​កម្មថែទាំ​របស់ខ្លួន​ជាមួយ​ក្រុម​អ្នក​ជំនាញ​ដែលមាន​ការបណ្តុះ​បណ្តាល​ប្រកបដោយ​បទ​ពិសោធន៏ និងចំណេះ​ដឹងខ្ពស់​ផ្តល់ជួន​នូវរាល់​តម្រូវការ​របស់​អតិថិជន ហើយនៅ​ថ្ងៃទី២៧ កក្កដា នៅក្នុង​ផ្សារ​ទំនើប​អីុ អន ក្រុមហ៊ុន​បាន​រៀប​ចំតាំង​ពិព័រណ៍​កម្មវិធី BMW Road Show ដំបូង​គេបង្អស់​នៅកម្ពុជា​ជាលក្ខណៈស្​តង់ដា​អន្តរ​ជាតិ ដោយមាន​ការចូលរួម​ជាកិត្តិយស​ពីលោក ភីធឺ ប្រុងហ្គឺ (Peter Brongers) អគ្គ​នាយក​ក្រុម​ហ៊ុន Premium Auto ។

ក្នុងអំឡុង​ពេលនៃការ​តាំងពិព័រណ៏​រយៈពេល​១៥ថ្ងៃនេះ ក្រុមហ៊ុននឹង​ធ្វើការផ្លាស់ប្តូរ​ម៉ូដែល​រថយន្តជា​ប្រចាំ ដើម្បីបង្ហាញ​ពីបច្ចេក​វិទ្យាប្រកប​ដោយភាព​ច្នៃប្រឌិត​ខ្ពស់ទៅ​លើម៉ូដែល​រថយន្តខុសៗ​គ្នា​ជាច្រើន​ដូចជា ម៉ូដែល Luxury, Sport Activity និងរថយន្ត Sports Cars ដែលក្រុមហ៊ុន​ទើបនាំចូល ។

លោក ភីធឺ ប្រុងហ្គឺ អគ្គនាយក​ក្រុមហ៊ុន Premium Auto បានថ្លែង​ថា បន្ទាប់ពីបើ​កសម្ពោធក្រុម​ហ៊ុន​កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមហ៊ុន​ទទួលបាន​ភាពជោគ​ជ័យយ៉ាង​ខ្លាំងក្នុង​ការលក់​រថយន្ត​ម៉ាក BMW ដែល​គិតមក​ដល់ពេល​នេះ ក្រុមហ៊ុន​លក់បាន​ចំនួន២៥០​គ្រឿង ហើយនៅ​ក្នុងឱកាស​តាំងពិព័រណ៍​រថយន្ត​ពេលនេះ​ផងដែរ គឺគ្រប់អតិថិ​ជនដែល​ទិញ​រថយន្ត​ម៉ូដែល​ណា​មួយពី​ក្រុម​ហ៊ុន​នឹងបាន​ការរបញ្ចុះ​តម្លៃជូនពី​២%ទៅ​៥%​ទៅតាម​ម៉ូដែល ។ លើសពីនេះ ប្រសិន​បើអតិថិជន​រូបណា​ទិញរថយន្ត​ម៉ូដែល M6Coupé មួយគ្រឿង​ពីក្រុមហ៊ុន​នឹងផ្តល់​ជូនរង្វាន់​ជា​ដំណើរ​កម្សាន្ត​សម្រាប់​មនុស្ស​ពីរនាក់រយៈ​ពេល៣​ថ្ងៃទៅ​កាន់ BMW Dynamic Experience នៅ Clark ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​រាល់ការ​ចំណាយ​ទាំងអស់​ជាបន្ទុក​របស់​ក្រុមហ៊ុន ។

លោកអ​គ្គ​នាយក​ក្រុមហ៊ុន​បានបញ្ជាក់​ថា រថយន្តBMW មានតម្លៃ​ចាប់ពីជាង​៦ម៉ឺនដុល្លារ​ទៅដល់​ជាង២៤​ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយ​គ្រឿង ៕