ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​​លិ​ត​​អត្ត​ស​ញ្ញា​ណ​ប័ណ្ណ​​​ក្លែង​​ក្លាយ​​​ឱ្យ​ប្រជា​​ពល​​រដ្ឋ​ប្រើ​ប្រាស់​ត្រូវន​​​គរ​​បា​​ល​​​​ចា​​​ប់ខ្លួន(មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

​ខេ​ត្ត​កំព​ង់ឆ្នាំង ៖ ជ​ន​សង្ស័យ​ម្នាក់​ត្រូវបាន​​កម្លាំ​ង​នគរបា​​លព្រ​ហ្មទណ្ឌកំ​រិតធ្ងន់ នៃ​​ស្នងកា​​រដ្ឋាន​នគ​របា​ល​ខេត្ត​ ​ធ្វើកា​រចាប់​ឃាត់ខ្លួន​នៅវេលាម៉ោ​ង១០និ​ង៣​០នា​ទី​ព្រឹ​ក ថ្ងៃទី​២៨ កក្កដា នៅ​លំ​នៅ
ដ្ឋាន​រប​ស់ខ្លួន ​ស្ថិត​ក្នុង​ភូមិ​ស្ពាន​ពោធិ៍​ ​ឃុំ​​សេដ្ឋី ស្រុក​សា​មគ្គីមា​នជ័យ ក្នុង​បទចោទ​ប្រកាន់​ធ្វើអ​ត្ត​​សញ្ញាណ​បណ្ឌ័​ក្លែងក្លាយ​ឱ្យ​ប្រជា​ពលរ​ដ្ឋប្រើប្រាស់​ ។

លោ​ក ឌុច ​ចំ​រើន នាយ​ការិយា​ល័យ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃស្នង​ការដ្ឋា​ននគរបា​ល​ខេត្តឱ្យដឹង​​ថា ដោយ​មាន​សេចក្តីរា​យការណ៏រ​បស់​​មន្ត្រីន​គរបាល​ការិយា​ល័យ​ស្ថិតិនិងអ​ត្តសញ្ញាណ​​ប័ណ្ណ ​ថា មាន​ប្រជាព​លរដ្ឋ នៅ​ស្រុក​សាម​គ្គី​មាន​ជ័​យ មា​នអ្នកប្រើអ​ត្តសញ្ញាណ​​ប័ណ្ណក្លែង​ក្លាយ​ជា​ច្រើ​ននាក់​ សម្រាប់​យកទៅដាក់​​ពាក្យសុំចូល​ធ្វើកា​រងាររោ​ងច​ក្រ ពេលនោះ​លោ​ក​​ឧត្តម​សេ​នីយត្រី​ ប្រាក់​ វុឌ្ឍី​ ​ស្នង​​ការន​គ​របាល​​ខេត្ត បាន​ដាក់​បញ្ជាឱ្យ​លោ​កដឹកនាំ​កម្លាំង​ ចុះ​ស្រាវជ្រាវ ក្នុងស្រុក​​សាម​គ្គី​មានជ័​យហើយក៏បា​នប្រទះ​ឃើញមា​នអ្នក​កំពុង​ប្រើ​ប្រាស់​អ​ត្តសញ្ញាណ​​ប័ណ្ណក្លែង​ក្លាយ​ពិតមែ​ន ។ លោក​បន្ត​ថា ក្រោយ​ពី​ធ្វើ​ការ​សាក​សួរ​បា​នដឹង​ថា ពួកគា​ត់ជាប្រជាព​លរដ្ឋបានធ្វើអ​ត្តសញ្ញាណ​​ប័ណ្ណនេះ​នៅ​ហាង​ថត​រូបបិតកា​តមួយក​ន្លែង ​មា​នទី​តាំ​ងស្ថិត​​ក្នុងភូមិ​ស្ពានពោ​ធិ៍​ ឃុំ​សេ​ដ្ឋី ​ស្រុក​សាម​គ្គីមានជ័​​យ បន្ទាប់​មក​លោក​បាន​រាយកា​រណ៏​ជូន​លោកស្នងកា​រ និ​ងបានរា​យការបន្តទៅ​លោក​ព្រះរា​ជអាជ្ញាអម​សា​លាដំបូង​ខេត្តហើ​យបា​​នអនុញ្ញាត​អោ​​យនាំខ្លួនម​កសាកសួរ ​នៅ​ស្នង​ការដ្ឋាន​​នគរបា​លខេ​ត្ត​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​ជន​សង្ស័យ​ឈ្មោះ​ សោម​ វណ្ណៈ ​អាយុ២​៩ឆ្នាំ ​មានទីលំនៅខា​ងលើ​បានសារ​ភាពថា រូ​បគេពិតជាបា​​នធ្វើអ​ត្តសញ្ញាណ​​ប័ណ្ណក្លែង​ក្លាយ​ពិត​មែន ។ រយៈ​កាល​​កន្លងមករូប​គេ​ធ្លាប់បាន​​​ធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋដែល​ដាក់ពា​ក្យចូលធ្វើការ​រោងចក្រ​បានជា​ង១០នាក់​ប៉ុណ្ណោះ​ ។ ចំ​ពោះ​ពិធី​ធ្វើ​គឺគេយក​អ​ត្តសញ្ញាណ​​ប័ណ្ណពិត​ប្រាក​ដម​កស្គែន ហើ​យ​លុបឈ្មោះលុ​​បរូប​​ថត ​​និងលុ​ប​ថ្ងៃ​ខែ​ រួច​​ដាក់រូប​ ឈ្មោះ​ និង​ថ្ងៃ​ខែរបស់​អ្នកថ្មី​ចូ​លវិញ ​ដោយ​ក្រៅ​ពីនោះនៅ​លំនាំដើមទាំង​​អស់​ ។ ចំពោះតម្លៃវិញ​​​គេយកអ​ត្តសញ្ញាណ​​ប័ណ្ណមួយ​សន្លឹក​ពី៣ម៉ឺន​ទៅ​៤ម៉ឺនរៀល ៕​