ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ដើរ​ទៅមើលគោមុខផ្ទះ ត្រូវពស់មានពិស​ចឹករបួសធ្ងន់​នៅភូមិពោធិញាណ

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ យុវជនម្នាក់​បានរងរបួសធ្ងន់ធ្ងរ​ដោយសារសត្វពស់មាន​ពិសចឹក​ ខណៈដើរទៅ​មើលគោដែល​ចងនៅខាងមុខផ្ទះ​ ក្បែរច្រំាងទន្លេ ។

ហេតុការណ៏នេះ ​បានកើតឡើងនៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៨ ​កក្កដា ២០១៤ ​នៅក្នុងភូមិពោធិញាណ​ ឃុំគគីរធំ ​ស្រុកកៀនស្វាយ ។

យុវជនរងគ្រោះឈ្មោះ​ ហួត សុភណ្ឌ័ ​អាយុ២១ឆ្នាំ ​រស់នៅក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សំដីក្រុមគ្រួសារសាច់ញាតិ​ជនរងគ្រោះបញ្ចាក់ឲ្យដឹងថា ​មុនពេលកើតហេតុ​ យុវជនរងគ្រោះបានដើរទៅមើលគោ​របស់ខ្លួនដែលចងឲ្យស៊ីស្មៅ​នៅច្រំាងទន្លេខាងមុខផ្ទះ លុះពេលដើរមិន​ទាន់ដល់ផង ​ក៍ត្រូវសត្វពស់មានពិសមិនស្គាល់​អត្តសញ្ញាណចឹក ​ហើយជនរងគ្រោះស្មានតែមុតឈើចុងស្រួច​ មិនចាប់អារម្មណ៍ ​តែពេលដើរទៅមុខបានមួយសន្ទុះ​ក៏ដួលស្រែកហៅអ្នក​ភូមិឲ្យជួយតែម្តង ។ បច្ចុប្បន្ន ​ក្រុមគ្រួសារកំពុង​ដឹកបញ្ជូន​មកសង្គ្រោះ​បន្ទាន់នៅមណ្ឌល​សុខភាពឃុំគគីរធំ ។

ក្រុមមន្រ្តីអាជ្ញាធរមូលដ្ឋានបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វមានពិស ពិសេសសត្វពស់នារដូវវស្សាដែលតែងតែបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាញឹកញាប់ ៕