ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ជម្លោះ​​20​ថ្ងៃ​​នៅ​ហ្គាហ្សា​លោក​អូបាម៉ា​ និង​អ.ស.ប​ទាម​ទារ​ឱ្យ​មាន​បទ​​ឈប់​បា.ញ់​ដោយ​គ្មាន​លក្ខ​ខណ្ឌ​

9 ឆ្នាំ មុន

២០​ថ្ងៃ​ក្រោយ​បើក​​ធ្វើ​ប្រតិ​បត្តិ​​ការ​យោធា​​របស់​អុី​ស្រា​អែល​​មាន​ឈ្មោះ​ថា​​​របង​ការពារ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អ.ស.ប បាន​រួម​ប្រជុំ​ជា​បន្ទាន់​​ កាល​ពី​យប់​ថ្ងៃ​ទី​​២៧ មក​២៨​ កក្កដា​​ នៅ​ក្រុង​ញូវ​យ៉ក ។ ប្រទេស​ទាំង​​១៥ ជា​សមា​ជិក​បាន​អនុ​ម័ត​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដែល​អំពាវ​នាវ​​ឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​មនុស្ស​ធម៌​​ជា​បន្ទាន់​​ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នៅ​ជ្រោយ​ហ្គា​ហ្សា ។

២០​ថ្ងៃ​ក្រោយ​បើក​​ធ្វើ​ប្រតិ​បត្តិ​​ការ​យោធា​​របស់​អុី​ស្រា​អែល​​មាន​ឈ្មោះ​ថា​​​របង​ការពារ​​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អ.ស.ប បាន​រួម​ប្រជុំ​ជា​បន្ទាន់​​ កាល​ពី​យប់​ថ្ងៃ​ទី​​២៧ មក​២៨​ កក្កដា​​ នៅ​ក្រុង​ញូវ​យ៉ក ។ ប្រទេស​ទាំង​​១៥ ជា​សមា​ជិក​បាន​អនុ​ម័ត​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដែល​អំពាវ​នាវ​​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មនុស្ស​ធម៌​​ជា​បន្ទាន់​​ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នៅ​ជ្រោយ​ហ្គា​ហ្សា ។

​សេច​ក្តី​​ថ្លែង​ការណ៍​រួម​នោះ លើក​ឡើង​ដោយ​ប្រទេស​ហ្ស៊ក​ដានី​ ជា​ប្រទេស​អារ៉ាប់​តែ​មួយ​គត់​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប អំពាវ​នាវ​ដល់​អុី​ស្រា​អែល​ និង​ក្រុម​ហាម៉ាស់​ ឱ្យ​ពន្យារ​ពេល​​បទ​ឈប់​បាញ់​គ្នា​ពេញ​មួយ​ថ្ងៃ​នា​ថ្ងៃ​ទី​២៨ កក្កដា ជា​ថ្ងៃ​បុណ្យ​អ៊ិស្លាម​​ Aid-El-Fitr ដែល​កំណត់​​ពី​ការ​បញ្ចប់​​ខែ​តម​​​រ៉ាម៉ា​ដាន និង​ហួស​ពី​ថ្ងៃ​នោះ​ទៀត​ ។ អ.ស.ប ស្នើ​ដល់​ភាគី​ទាំង​២​ ឱ្យ​គោរព​ពេញ​លេញ​នូវ​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ ពិសេស​ច្បាប់​ទាក់​ទិន​ដល់​កិច្ច​ការពារ​ជន​ស៊ី​វិល ។

​កាល​ពី​យប់​ថ្ងៃ​ទី​២៧ កក្កដា អគ្គ​លេខា​ធិការ​អ.ស.ប លោក បាន គីមូន បាន​អំពាវ​នាវ​ដោយ​​ប្រើ​ពាក្យ​មុឺង​ម៉ាត់​​ឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្ស​ធម៌​២៤​ម៉ោង​មួយ​ ។ ពាក្យ​ប្រហាក់​ប្រហែល​គ្នា​នេះ​ក៏​ត្រូវ​បាន​ប្រើ​ដោយ​ប្រធានា​ធិប​តី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដែល​បាន​ពិភាក្សា​តាម​ទូរ​ស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អុីស្រាអែល​ លោក បេន ចាមីន​ នេតាន់​ យ៉ាហ៊ូ កាល​ពី​ថ្ងៃ​ទី​​២៧ កក្កដា ។​លោក​ អូបាម៉ា អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ ៕