ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​​សង្ឃ​​ស៊ូ​ថេប ​និង​លោក​​អាប់​ភី​ស៊ីត​​ទៅ​តុលាការ​​សាក​សួរ​​រឿង​ក្តី​​ចូល​កាន់​កា.ប់​​ក្រសួង​ និង​បង្ក្រាប​​ក្រុម​បាតុករ​​អាវ​ក្រហម​​​តែ​​លើក​ពេល​​វិញ​

9 ឆ្នាំ មុន

ប្រភព​​ព័ត៌​មាន​​របស់​ថៃ​ កាល​ពី​​ថ្ងៃ​​ទី​២៨ កក្កដា ​ផ្សាយ​ថា ​សង្ឃស៊ូថេប ​ឬ​លោក​​ស៊ូ​ថេប ​ធឿក​ស៊ូ​បាន់ មេ​ដឹក​នាំ​​ក្រុ​មអ្នក​តវ៉ា​​បណ្តេញ​​លោក​ស្រី​​យីង​ទ្បាក់​ ​ស៊ីណាវ៉ាត្រា ​អតីត​​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​តំណែង​​ និង​លោក​​អាប់​ភី​ស៊ីត​ ​វ៉េ​ចាជីវា ​ប្រធាន​គណ​បក្ស​​ប្រជា​ធិប​​តេយ្យថៃ ​បាន​ចូល​​តុលាការ​ ដើ​ម្បី​បំភ្លឺ​​ពី​ការ​ប្រព្រឹត្ត​​បទ​ល្មើស​​លើ​ច្បាប់​​​​​ប្រទេស តែ​​​ការ​សាក​សួរ​​ត្រូវ​​តុលាការ​​​ពន្យា​រ​ពេល​វិញ ​រហូត​

ប្រភព​​ព័ត៌​មាន​​របស់​ថៃ​ កាល​ពី​​ថ្ងៃ​​ទី​២៨ កក្កដា ​ផ្សាយ​ថា ​សង្ឃស៊ូថេប ​ឬ​លោក​​ស៊ូ​ថេប ​ធឿក​ស៊ូ​បាន់ មេ​ដឹក​នាំ​​ក្រុ​មអ្នក​តវ៉ា​​បណ្តេញ​​លោក​ស្រី​​យីង​ទ្បាក់​ ​ស៊ីណាវ៉ាត្រា ​អតីត​​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​តំណែង​​ និង​លោក​​អាប់​ភី​ស៊ីត​ ​វ៉េ​ចាជីវា ​ប្រធាន​គណ​បក្ស​​ប្រជា​ធិប​​តេយ្យថៃ ​បាន​ចូល​​តុលាការ​ ដើ​ម្បី​បំភ្លឺ​​ពី​ការ​ប្រព្រឹត្ត​​បទ​ល្មើស​​លើ​ច្បាប់​​​​​ប្រទេស តែ​​​ការ​សាក​សួរ​​ត្រូវ​​តុលាការ​​​ពន្យា​រ​ពេល​វិញ ​រហូត​ដល់​ថ្ងៃ​ទី​២៨ សីហា​ ។

​របាយ​ការណ៍​​បញ្ជាក​់ថា ​លោក​ស៊ូថេប​ ​ធឿក​​ស៊ូបាន់​ ដែល​សាង​ផ្នួស​​ត្រូវ​បង្ហាញ​ខ្លួន​​ក្នុង​តុលាការ​ ​ដើ​ម្បី​សាក​សួរ​​លើ​​​បទ​ចោទ​​ប្រ​កាន់​ចំនួន​២​​ករណី ។ ​ករណី​ទី១ ​គឺ​រឿង​ក្តី​រដ្ឋ​​ប្បវេណី​ ពី​បទ​​ចូល​កាន់​កាប់​ទីតាំង​​របស់​រដ្ឋា​ភិបាល ​ក្រសួង​​ហិរញ្ញវត្ថុ​ ​និង​ករណី​ទី២ ​​រឿង​​បទ​ឧក្រិដ្ឋ​​ដែល​បង្ក្រាប​​​ក្រុម​បាតុ​ករ​អាវ​ក្រហម​​ កាល​ពី​ឆ្នាំ​​២០១០ ។

ស្ថាន​ការណ៍​​នៅ​ក្នុង​ប្រទេស​ថៃ ​​នា​ពេល​បច្ចុប្បន្ន​​កំពុង​​មាន​ភាព​ស្ងប់​ស្ងាត់​ល្អ ​ក្រោម​ការ​ដឹក​នាំ​របស់​​លោក​ឧត្ត​​ម​សេនីយ៍​​ប្រាយុទ្ធ​ ចាន់​អូចា ​មេ​ទ័ព​ថៃ​ ក្រោយ​​ពេល​ធ្វើរដ្ឋ​ប្រហារ​​ កាល​ពី​ខែ​ឧសភា ​កន្លង​ទៅ ។ ​ឧត្តម​​សេនីយ៍​ប្រាយុទ្ធ ​មេ​យោធា​ថៃ បាន​​ដំណើរ​​ការ​ដឹក​នាំ​ប្រទេស​​យ៉ាង​រលូន ​និង​បង្កើត​​រដ្ឋ​ធម្ម​នុញ្ញ​​​បណ្តោះ​​អាសន្ន​​មួយ រួម​ទាំង​​សភា​​កំណែ​ទម្រង់​ ដើម្បីលុ​បបំបាត់​​ប្រព័ន្ធ​​គ្រង់​គ្រង​​ប្រទេស ដែល​​​​​លំ​អៀង​​លើ​​ក្រុម​ពណ៌​​អាវ​ក្រហម​​ និង​លឿង ។ រហូត​មក​​ទល់​ពេល​នេះ ឧត្តម​សេនីយ៍​ប្រាយុទ្ធ​ ​នៅ​មិន​ទាន​់​​កំណត់​ពេល​​បោះ​ឆ្នោត​​នៅ​ទ្បើយ ៕