ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជប៉ុន​អាយុ​15ឆ្នាំ​ម្នាក់​សម្លា.ប់​និង​កាត់​ក្បាលមិត្ដ​រួម​ថ្នាក់​

9 ឆ្នាំ មុន

សារព័ត៌មាន​ជប៉ុន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​ ក្មេង​ស្រី​ជប៉ុន​ អាយុ​១៥​ឆ្នាំ​ ម្នាក់​ ជាប់សង្ស័យ​ពី​បទ​សម្លា.ប់​ហើយ​កាត់​ក្បាល​មិត្ដ​ស្រី​រួម​ថ្នាក់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ កក្កដា​ ។​ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​ថា​ ក្មេង​ស្រី​ជំទង់​នោះ​ ដែលគេ​ពុំ​ប្រាប់​ឈ្មោះ​បាន​សារភាព​ថា​ នាង​បាន​វាយ​ក្បាល​មិត្ដ​រួម​ថ្នាក់​ចា​មួយ​របស់រឹង​ជា​ច្រើន​លើក​ទើប​ច្របាច់​ក​ ។ បន្ទាប់​មក

សារព័ត៌មាន​ជប៉ុន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៨​ កក្កដា​ ថា​ ក្មេង​ស្រី​ជប៉ុន​ អាយុ​១៥​ឆ្នាំ​ ម្នាក់​ ជាប់សង្ស័យ​ពី​បទ​សម្លាប់​ហើយ​កាត់​ក្បាល​មិត្ដ​ស្រី​រួម​ថ្នាក់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ កក្កដា​ ។​ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​ថា​ ក្មេង​ស្រី​ជំទង់​នោះ​ ដែលគេ​ពុំ​ប្រាប់​ឈ្មោះ​បាន​សារភាព​ថា​ នាង​បាន​វាយ​ក្បាល​មិត្ដ​រួម​ថ្នាក់​ចា​មួយ​របស់រឹង​ជា​ច្រើន​លើក​ទើប​ច្របាច់​ក​ ។ បន្ទាប់​មក​នាង​បាន​កាត់ក្បាល​ជន​រង​គ្រោះ​ និង​កាត់​ដៃ​ឆ្វេង​របស់គេ​ទៀត​ ។

រឿង​ហេតុ​នេះ​កើត​មាន​​នៅ​ទី​ក្រុង​សាសឺបូ​លើ​កោះ​ណាហ្គាសាគី​ ភាគ​ខាង​លិច​ជប៉ុន​ ។​ សាក​សព​របស់​នាង​អៃវ៉ាម៉ាត់​ស៊ូអូ​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្ទះ​របស់ក្មេង​ស្រី​ជា​ឃាតករ​ដែល​រស់​នៅ​ឯកោតែ​ម្នាក់​ឯង​ ។​ គឺ​ឪពុក​ម្ដាយ​នាង​អៃរ៉ា​ ម៉ាត់​ស៊ូអូ​ ដែល​រាយ​ការណ៍​ប្រាប់ប៉ូលិស​កាលពី​យប់​ថ្ងៃ​ទី​២៦​ កក្កដា​ ព្រោះ​បាត់​កូន​ស្រីពុំ​ឃើញ​វិល​មក​ផ្ទះ​វិញ​ ។ នៅ​ទី​ក្រុង​សាសឺបូ​ នោះ​ផង​ដែរ​ សិស្ស​ស្រី​ម្នាក់​ត្រូវ​សិស្ស​ស្រី​រួម​ថ្នាក់​ចាក់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤​ ដែល​ញ៉ាំង​ឱ្យ​គ្រឹះស្ថាន​សិក្សា​និង​អាជ្ញាធរ​ស្នើ​ដល់​បណ្ដា​បុគ្គលិក​សិក្សា​ និង​ពួក​ជួយ​សង្គម​មានការ​ប្រុង​ប្រយ័ត្ន​ ៕​