ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​សង្ស័យរំលោ.ភក្មេង​ស្រី​អាយុ​៧​ឆ្នាំម្នាក់​ទៅសាលា​ដំបូង​ខេត្ត​​ ​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​​សង្ស័យ​​​ម្នា​ក់ត្រូវ​កម្លាំង​ន​​គរបាល​ជំនាញការិយា​ល័យកណ្តាល ​រៀបចំសំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ កាល​ពី​វេលា​ព្រឹក​ថ្ងៃទី២៨ កក្កដា ២០១៤ ដែល​​ជាប់​ចោទពី​បទ​​ល្បួង​ក្មេង​ស្រី​អាយុ៧ឆ្នាំម្នាក់​ យក​ទៅ​រំលោ.ភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​​​ចំនួន​​៣​ដង ​។

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​​សង្ស័យ​​​ម្នា​ក់ត្រូវ​កម្លាំង​ន​​គរបាល​ជំនាញការិយា​ល័យកណ្តាល ​រៀបចំសំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ កាល​ពី​វេលា​ព្រឹក​ថ្ងៃទី២៨ កក្កដា ២០១៤ ដែល​​ជាប់​ចោទពី​បទ​​ល្បួង​ក្មេង​ស្រី​អាយុ៧ឆ្នាំម្នាក់​ យក​ទៅ​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​​​ចំនួន​​៣​ដង ​។

​ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័​យឈ្មោះ​ចេវ ស្រួច អាយុ​៣៤ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិគោក​ក្តួច ឃុំ​បន្ទាយនា​ង ស្រុក​មង្គល​បុ​រី ខេត្ត​បន្ទាយ​មាន​ជ័យ ។ ជននេះ​​បាន​លួងលោម​ក្មេង​ស្រី​អាយុ៧ឆ្នាំម្នាក់​ មាន​ទីលំនៅ​​ស្រុក​ថ្មពួក ហើយឪពុក​ម្តាយ បានយក​មក​ផ្ញើ​និង​ជីដូន​មើលថែ​រយៈ​ពេល​៧ខែមកហើយ​នៅភូមិអូរ​អណ្តូងកើត ឃុំបន្ទាយ​នាង ស្រុកមង្គល​បុរី ។

ប្រភពបន្តថា ជន​សង្ស័យ​ និង​ជីដូន​ក្មេងស្រីរងគ្រោះជាមនុស្ស​រាប់អាន​គ្នា និង​ឧស្សាហ៍​ចេញ-ចូលផ្ទះ​ទៀត ។ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ជនសង្ស័យ​មកលេងផ្ទះ​​ ដោយឃើញជីដូន​មិននៅផ្ទះ រីឯ​ជីតាដេក​នៅលើផ្ទះ ខណៈនោះជន​សង្ស័យ​មាន​ឱកាស​ ក៏នាំ​នា​​ង​ទៅ​រំលោភនៅខាង​ក្រោយផ្ទះ ហើយត្រូវ​បាន​អ្នកជិតខាង​ផ្ទះក្បែរឃើញ​ ។ ពេលជីដូន​មក​ផ្ទះវិញ អ្នកជិត​ខាង​បាន​និយាយ​ប្រាប់​ហេតុ​ការណ៍​ខាងលើ​ ជីដូនក៏​នាំចៅស្រី​មកដាក់ពាក្យ​បណ្តឹងចាប់ជនសង្ស័យ​តែម្ត​ង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព