ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដំណើរ​ការ​អស់រយៈ​៤​ខែ កម្ម​វិធី «ស្តាប់​ចម្រៀង​របស់​ខ្ញុំ ២០១៤» រក​ឃើញ​ម្ចាស់​ជ័យ​លាភី

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បានដំណើរ​ការ​អស់​រយៈ​ពេល​៤​ខែ នៅ​ទី​បំផុត​កម្ម​វិធី «ស្តាប់​ចម្រៀង​របស់​ខ្ញុំ» រដូវកាល​ទី​២ បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ហើយ កាល​ពី​ល្ងាចថ្ងៃ​ទី​២៧ កក្កដា ២០១៤ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​បាន​ធ្វើ​ឡើង​នៅមជ្ឈ​មណ្ឌល​ពិព័រណ៍​កោះពេជ្រ ។

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បានដំណើរ​ការ​អស់​រយៈ​ពេល​៤​ខែ នៅ​ទី​បំផុត​កម្ម​វិធី «ស្តាប់​ចម្រៀង​របស់​ខ្ញុំ» រដូវកាល​ទី​២ បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ហើយ កាល​ពី​ល្ងាចថ្ងៃ​ទី​២៧ កក្កដា ២០១៤ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​បាន​ធ្វើ​ឡើង​នៅមជ្ឈ​មណ្ឌល​ពិព័រណ៍​កោះពេជ្រ ។

ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ទាំង​បី​​លក្ខខណ្ឌ​ គឺ​បោះ​ឆ្នោត​ពី​មហា​ជន គណៈ​កម្ម​ការ និង​បេក្ខ​ជន​គ្នា​ឯង ជ័យ​លាភី «ស្តាប់​ចម្រៀង​របស់ខ្ញុំ ២០១៤» លេខ១ បាន​ទៅលើ​បេក្ខ​ជន សេង សុវណ្ណ​តារា ម្ចាស់​បទ «ទឹក​ភ្នែក​ពណ៌ខៀវ» លេខ២ បាន​ទៅលើ​បេក្ខ​ជន យឹង យន ម្ចាស់​បទ «សម្រស់ Florida» និង​លេខ​៣ បាន​ទៅ​លើ​បេក្ខ​ជន​នារី រុន ស៊ីរ៉ា ម្ចាស់​បទ «ច្រណែន​គេ​ដែល​មិន​មែន​ជា​ខ្ញុំ» ។

លោក​ជី សិលា នាយក​ប្រតិ​បត្តិ​ការ​ក្រុម​ហ៊ុន Sabay បានថ្លែង​ថា ផ្តើម​ចេញពី​ជ័យ​លាភី​ក្នុង​កម្ម​វិធី «ស្តាប់​ចម្រៀង​របស់​ខ្ញុំ» នេះ ពួកគេ​នឹង​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព​ ហើយ​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​​​សិល្បៈ​តន្ត្រី​ខ្មែរ ។ លោក​សង្ឃឹមថា ម្ចាស់​ជ័យលាភី​ទាំង​នេះ​នឹង​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព និង​អ្នក​និពន្ធ​បទ​ចម្រៀង​ដែល​មាន​លក្ខណៈ​ជា​ខ្មែរ​ ហើយ​លោក​ក៏​សង្ឃឹម​ថា បទ​ចម្រៀង​ទាំង​នេះ នឹង​បាន​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត ដើម្បី​ជួយ​បង្កើន​ឥទ្ធិពល​សិល្បៈ​ខ្មែរ តាម​រយៈ​ចម្រៀង​របស់ខ្លួន ។

លោក​ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ នា​ឱកាស​នោះ​បានសម្តែង​ការ​សាទរ​ចំពោះ​ម្ចាស់​ជ័យ​លាភី ដែល​បានឈ្នះ​ក្នុង​កម្ម​វិធី​​​ស្តាប់​ចម្រៀង​របស់​ខ្ញុំ ។ លោក​បញ្ជាក់ថា ក្រសួង​ព័ត៌​មាន​នឹង​បន្ត​ជំរុញ​ទាំង​សិល្បៈ​ដែល​ជាប់​ជ័យ​លាភី​ និង​មិន​ជាប់​​ជ័យ​លាភី​ក្តី​ឱ្យ​​មាន​សមត្ថ​ភាព​បន្ត​ទៀត ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព