ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទង់​​ចំណាយ​​របស់​​រដ្ឋ​នៅ​ប្រទេស​​កាតា​កើន​12,7%

9 ឆ្នាំ មុន

ដូហា​​ ៖ តាម​ទិន្ន​ន័យ​​ដែល​បាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃអាទិត្យ​​ ឱ្យ​ដឹង​ថា ការ​ចំណាយ​​របស់​រដ្ឋ​នៅ​ក្នុងប្រទេស​​កាតាបាន​កើន​ទ្បើង​​១២,៧%​ កាល​ពី​​ឆ្នាំ​សារ​ពើ​​ពន្ធ​ឆ្នាំ​មុន ដែល​ជា​​អត្រា​​ទាប​បំផុត​​ក្នុង​រយៈ​ពេល​១១​ឆ្នាំ ​ខណៈ​​ដែល​​មាន​ការ​​បង្អន់​ល្បឿន​​នៃ​កំណើន​​នៅ​ក្នុង​ការ​​ទូទាត់​​ចំណាយ​ថ្មី​ៗ​នេះ​ មាន​ការ​​កើន​ទ្បើង​​យ៉ាង​ខ្លាំង​​ក្នុង​មូល​និធិ​​ចំណាយ​​លើ​គម្រោង​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​ ។

ធ​នា​គារ​​កណ្តាល​​ឱ្យ​ដឹង​​ថា ​ការ​​ចំណាយ​​បាន​កើន​ទ្បើង​​ខ្ពស់​​ស្មើ​​នឹង​​៦៣,៦ពាន់​​ដុល្លារ​​អាមេរិក​​ នៅ​ក្នុង​​​ដំណាច់​​ខែ​មីនា​​កន្លង​មក ពីបរិ​មាណ​៥៦,៤​ពាន​់​​លាន​ដុល្លារ​ នៅ​ឆ្នាំ​សារពើពន្ធ​​២០១២-២០១៣ ។ ចំណែក​​ការ​ចំណាយ​ថ្មី​ៗ​​នេះ បាន​កើន​ទ្បើង​​៦%​ ឬ​៤៥​ពាន់​​លាន​ដុល្លារ​​នៅ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​​២០១៣-២០១៤​ គឺ​ជា​ការ​​បង្អន់​​ល្បឿន​យ៉ាង​ខ្លាំង​​ពី​ការ​កើន​ទ្បើង​២៤,៤%​​ ក្នុង​អំទ្បុង​​២​ឆ្នាំ​នេះ ​នោះ​ក៏​ព្រោះ​​តែ​ការ​ធ្លាក់​​ចុះ​នៅ​ក្នុង​​បង់​​ការ​ប្រាក់​​ ​និង​ការ​ចំណាយ​​លើ​សេវា​កម្ម​​ និង​ការ​ផ្គត់​ផ្គង់​ ។ ​ទោះជា​យ៉ាង​ណាក​៏​ដោយ​ ​វិស័យ​​​សាធារណៈ​បាន​រក្សា​នូវកំណើន​​នៃ​ប្រាក់​​បៀវត្ស​​រ៍​យ៉ាង​ខ្លាំង​ ។ រី​ឯ​ចំណូល​​របស់​រដ្ឋ​នៅ​​​ក្នុង​ក្រុ​មហ៊ុន​​នាំ​ចេញ​ឧស្ម័ន​​ធម្ម​ជាតិ​​លំដាប់​កំពូល​​លើ​ពិភព​លោក​​ បាន​កើន​​ទ្បើង​២១​,៩%​​ ឬ​ស្មើ​​នឹង​​៩៥​,១ពាន​់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​​សារ​ពើ​ពន្ធ​​ឆ្នាំ​ទៅ​ ។

ដោយ​ទ្បែក​​ ផល​លើ​សលើ​ថវិកា​ឆ្នាំ​២០១៣-​២០១៤ ​បាន​កើន​ទ្បើង​ស្មើ​នឹង​​៣១,៥ពាន​់​លាន​ដុល្លារ ឬ១៥,៦%​​នៃ​GDP ធៀប​នឹង​​បរិមាណ​​២១,៦​ពាន់​​លាន​ដុល្លារ ឬ​១១,៤%​នៃ​​GDPឆ្នាំ​​មុន​ ។ អ្ន​ក​វិភាគ​​បាន​ស្ទាប​​ស្ទង់​​នៅ​ក្នុង​ការ​ព្យាករ​​​ផល​​លើស​​នៃ​ថវិកា​​ឆ្នាំ​សារ​ពើ​ពន្ធ​​​របស់​ប្រទេស​​នានា ​អាច​នឹង​មាន​ចំនួន​​សរុប​​៧,៧%​ នៃGDP នៅ​ក្នុង​ឆ្នាំ​២០១៤-២០១៥ ដែល​មាន​ការ​​បង្រួម​៥,២%​ នៅ​ក្នុង​ការ​មក​ដល់​នៃ​​ឆ្នាំ​សារ​ពើ​ពន្ធ​​ខាង​មុខ​​នេះ ៕