ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​ផ្ដើម​ផលិត​សាកល្បង​យន្ដហោះ​ចុះ​លើ​ទឹក​ធំ​ជាង​គេ​លើពិភព​លោក​

9 ឆ្នាំ មុន

ក្រុមហ៊ុន​ចិន​មួយ​រាយ​ការណ៍​ កាលពី​ថ្ងៃ​ទី​២៧​ កក្កដា​ ថា​ ការ​ផលិត​សាក​ល្បងយន្ដ​ហោះ​ធុន​ TA600 ដែល​ជា​យន្ដ​ហោះ​ចុះ​លើ​ទឹក​ធំ​ជាង​គេ​បំផុត​លើពិភព​លោក​នោះ​បាន​ចាប់​ផ្ដើម​នៅ​ចិន​ក្រោយ​បញ្ចប់​ដំណើរ​ការ​រៀប​ចំ​មក​ ។ លោក​ហ្វូជុន​ ស៊ូ​ អគ្គ​នាយកនៃ​ក្រុម​ហ៊ុន​ ZHUHAI ជា​សា​ខា​មួយ​របស់ក្រុមហ៊ុន​ CHINA AVIATION INDUSTRY GENE-RAL AIRCRAFT Co,.LTD ថ្លែង​ថា យន្ដ​

ក្រុមហ៊ុន​ចិន​មួយ​រាយ​ការណ៍​ កាលពី​ថ្ងៃ​ទី​២៧​ កក្កដា​ ថា​ ការ​ផលិត​សាក​ល្បងយន្ដ​ហោះ​ធុន​ TA600 ដែល​ជា​យន្ដ​ហោះ​ចុះ​លើ​ទឹក​ធំ​ជាង​គេ​បំផុត​លើពិភព​លោក​នោះ​បាន​ចាប់​ផ្ដើម​នៅ​ចិន​ក្រោយ​បញ្ចប់​ដំណើរ​ការ​រៀប​ចំ​មក​ ។ លោក​ហ្វូជុន​ ស៊ូ​ អគ្គ​នាយកនៃ​ក្រុម​ហ៊ុន​ ZHUHAI ជា​សា​ខា​មួយ​របស់ក្រុមហ៊ុន​ CHINA AVIATION INDUSTRY GENE-RAL AIRCRAFT Co,.LTD ថ្លែង​ថា យន្ដ​ហោះ​ដែល​មានទម្ងន់​៥៣,៥​តោន​ ពេល​ហោះ​ឡើង​ ហើយ​អាច​ហោះ​បាន​ចម្ងាយ​៥.០០០​គីឡូ​ម៉ែត្រ​ នោះគឺ​ជា​យន្ដ​ហោះ​មួយ​ដែល​ធំ​ជាង​យន្ដ​ហោះ​ធុន​ប៊ូអីុង​៧៣៧​ ហើយ​អាច​ប្រើ​ប្រាស់​សម្រាប់តស៊ូ​ប្រឆាំង​អគ្គិភ័យ​ និង​ជួយសង្គ្រោះ​ក្នុងទឹក​ ។​

លោក​ហ្វូ​ បន្ដ​ថា​ ចិន​រៀប​ចំ​ផលិត​យន្ដ​ហោះ​ធុននោះ​៥​ឆ្នាំ​មក​ហើយ​ រួច​ការ​ហោះ​ហើរ​សាកល្បង​អាច​ធ្វើ​នា​ដំណាច់​ឆ្នាំ​២០១៥​ ។ ក្រោយ​ដំណើរ​ការ​ហោះ​ហើរ​សាកល្បង​ យន្ដ​ហោះ​ចុះលើទឹក​ TA600 នឹង​ត្រូវ​ដាក់លក់​ ។ បើ​កសាង​រួច​ហើយ​ យន្ដ​ហោះ​ TA600 នឹង​ជំនួស​យន្ដ​ហោះចុះ​លើ​ទឹក​របស់​ជប៉ុន​ SHIN MAYWA US-2 ក្លាយ​ជា​យន្ដ​ហោះ​ចុះ​លើ​ទឹក​ធំជាង​គេ​បំផុត​លើពិភព​លោក​ ៕​