ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ឱ្យ​​កាត់​ច្រឹប​ចុង​លិង្គ គ្រូ​ពេទ្យ​ស្តាប់​មិន​ច្បាស់​បែរ​ជា​កាត់​លិង្គ​ចោល​

9 ឆ្នាំ មុន

​ជា​រឿង​ស៊យ​ធំ​មួយ​សម្រាប់​បុរស​ម្នាក់​​ ​ហើយ​ជា​រឿង​​ដែល​​មិន​​អាច​​ធ្វើ​ឱ្យ​ដូច​ដើម​វិញ​បាន​​​ នៅ​ពេល​ប្រាប់​ឱ្យ​គ្រូ​ពេទ្យ​កាត់​ច្រឹប​​ចុង​លិង្គ​ តែ​មិន​ដឹង​ស្តាប់​ច្រឡំ​ឬ​យ៉ាង​ម៉េច បែរ​ជា​គ្រូពេទ្យ​​កាត់​លិង្គ​ចោល​តែ​ម្តង​​ ។ អស់​វត្ថុ​សំខាន់​នោះ​ទៅ​ហើយ តើ​ជីវិត​មាន​ន័យ​អ្វី​​ទៀត ។
សារ​​ព័ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​​២៦ កក្កដា ២០១៤ ផ្សាយ​ថា​ លោក​ចន​នី លី​ប៊ែង​​ ជូនៀ​ ​អាយុ​​៥៦​ឆ្នាំ បាន​ប្តឹង​មន្ទីរ​ពេទ្យ

​ជា​រឿង​ស៊យ​ធំ​មួយ​សម្រាប់​បុរស​ម្នាក់​​ ​ហើយ​ជា​រឿង​​ដែល​​មិន​​អាច​​ធ្វើ​ឱ្យ​ដូច​ដើម​វិញ​បាន​​​ នៅ​ពេល​ប្រាប់​ឱ្យ​គ្រូ​ពេទ្យ​កាត់​ច្រឹប​​ចុង​លិង្គ​ តែ​មិន​ដឹង​ស្តាប់​ច្រឡំ​ឬ​យ៉ាង​ម៉េច បែរ​ជា​គ្រូពេទ្យ​​កាត់​លិង្គ​ចោល​តែ​ម្តង​​ ។ អស់​វត្ថុ​សំខាន់​នោះ​ទៅ​ហើយ តើ​ជីវិត​មាន​ន័យ​អ្វី​​ទៀត ។
សារ​​ព័ត៌​មាន​បរទេស​​ កាល​ពី​ថ្ងៃ​ទី​​២៦ កក្កដា ២០១៤ ផ្សាយ​ថា​ លោក​ចន​នី លី​ប៊ែង​​ ជូនៀ​ ​អាយុ​​៥៦​ឆ្នាំ បាន​ប្តឹង​មន្ទីរ​ពេទ្យ Priceton Baptist Medical Center ស្ថិត​នៅ​ក្រុង​ប៊ើ​មីង​ហេម ពី​បទ​​កាត់​ចោល​ប្រដាប់​ភេទ​​​របស់​គេ​ចេញ​​ ដោយ​គ្មាន​ហេតុ​ផល​​ ដោយ​រូប​គេ​ប្រាប់​ត្រឹម​តែ​​ឱ្យ​កាត់​ចុង​​ចៀរ​យក​ស្បែក​នៅ​ចុង​ចេញ​ប៉ុណ្ណោះ។

លោក ចន ហ្គ្រាវ មេធាវី​របស់​លោក​ប៊ែង ឱ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​បាន​​ខាត​បង់​ទាំង​ស្រុង​​ ដោយ​សារ​តែ​​ការ​ប្រាប់​ឱ្យ​គ្រូ​ពេទ្យ​​ឱ្យ​កាត់​ត្រឹមតែ​ស្បែក​ចុង​លិង្គ​​ តែ​បែរ​ជា​​​​​ពេទ្យ​មក​កាត់​ចោល​ទាំង​ស្រុង​បែប​នេះ​ទៅ​វិញ ។លោក​ស្រី​ ឃែត ដេវីត ដាដេន​​ អ្នក​នាំ​ពាក្យ​រ​បស់​មន្ទីរ​ពេទ្យ​និយាយ​ថា​​ ការ​ចោទ​ប្រកាន់​របស់​លោក ប៊ែង​​ ជា​ការ​ចោទ​ដែល​មិន​អាច​ទទួល​យក​បាន​​​​ ដូច្នេះ​ខាង​មន្ទីរ​ពេទ្យ​​​នឹង​តស៊ូ​រឿង​ក្តី​ក្តាំ​នេះ​​​​ឱ្យ​ដល់​ទី​បំផុត​ ។ ចុង​ចោទ​​ដែល​​លោកប៊ែង ប្តឹង​​ទារ​សំណង​​​​គឺ​មន្ទីរ​ពេទ្យ​ និង​វេជ្ជ​បណ្ឌិត​២​នាក់​​​ដែល​ពាក់​ព័ន្ធ ៕