ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​​យក្ស​ COSTA CONCORDIA ត្រូវ​បាន​​សណ្តោង​ដល់​​កន្លែង​កម្ទេច​​ចោល​

9 ឆ្នាំ មុន

នាវា​កម្សាន្ត​ COSTA CONCORDIA របស់​អុីតាលី ត្រូវ​បាន​សណ្តោង​មកដល់​កំពង់​ផែ​ GENES ភាគខាង​ជើង​អុីតាលី​ហើយ​កាល​ពី​ថ្ងៃទី​២៧​ កក្កដា​ ។ ខ្មោច​នាវា​​ដែល​ស្រង់​ចេញ​ពី​​ទឹក​​នេះ​នឹង​ត្រូវ​កម្ទេច​ចោល​នៅ​កំពង់​ផែ​នោះ​ហើយ​កែ​ច្នៃ ។​ នាវា​នោះ​ត្រូវបាន​សណ្តោង​​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​២០០​ម៉ាយ​ជាមួយ​ក្បួន​នាវា​ដល់​ទៅ​១៤​គ្រឿង​ និង​នាវា​សណ្តោង​២​គ្រឿង​ ។ វា​ត្រូវ​បាន​សណ្តោង​ចេញ

នាវា​កម្សាន្ត​ COSTA CONCORDIA របស់​អុីតាលី ត្រូវ​បាន​សណ្តោង​មកដល់​កំពង់​ផែ​ GENES ភាគខាង​ជើង​អុីតាលី​ហើយ​កាល​ពី​ថ្ងៃទី​២៧​ កក្កដា​ ។ ខ្មោច​នាវា​​ដែល​ស្រង់​ចេញ​ពី​​ទឹក​​នេះ​នឹង​ត្រូវ​កម្ទេច​ចោល​នៅ​កំពង់​ផែ​នោះ​ហើយ​កែ​ច្នៃ ។​ នាវា​នោះ​ត្រូវបាន​សណ្តោង​​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​២០០​ម៉ាយ​ជាមួយ​ក្បួន​នាវា​ដល់​ទៅ​១៤​គ្រឿង​ និង​នាវា​សណ្តោង​២​គ្រឿង​ ។ វា​ត្រូវ​បាន​សណ្តោង​ចេញ​ពី​កោះ​ GIGLIO ដែល​វា​លិច​នៅ​ទីនោះ​ចាប់​តាំងពី​៣០​ខែ​មក​ហើយ​ គឺ​កាលពី​ខែ​មករា ឆ្នាំ​២០១២ ។​

ក្បួន​នាវា​សណ្តោង​នាវា​ COSTA CONCORDIA ធ្វើ​ដំណើរ​កាត់​សមុទ្រ​មេឌី​ទែរ៉ាណេអស់​រយៈ​ពេល​៥​ថ្ងៃ​ ទើប​ដល់​​គោល​ដៅ​​ចុង​ក្រោយ ។​ជាមួយ​ទម្ងន់​ដល់​១១៤.៥០០​តោន​ និង​មាន​បណ្តោយ​២០០​ម៉ែត្រ​​ នាវា​នោះ​ជា​នាវា​​យក្ស​ដំបូង​គេដែល​លិច​​ ។ វា​បាន​បុក​ប៉ះ​នឹង​ថ្ម​ក្នុង​ដែន​ទឹក​​​នៃ​កោះ​ GIGLIO កាលពីខែ​មករា​ ឆ្នាំ​​២០១២​ ហើយ​លិច​នៅ​កន្លែង​មួយ​​ចម្ងាយ​តែ​បុ៉ន្មាន​សិប​ម៉ែត្រ​បុ៉ណ្ណោះពី​ច្រាំង​បណ្តាល​ឱ្យ​មនុស្សស្លាប់​៣២​នាក់​ ៕​