ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រទូស្ត​រ៉ាយ​គ្នា​បន្ត​នៅ​ហ្គា​ហ្សា​​ ទោះ​បី​មាន​ការ​ប្រកាស​ពីបទ​ឈប់​បា.ញ់​គ្នា​

9 ឆ្នាំ មុន

ការ​ប្រទូស្ត​រ៉ាយ​​គ្នា​បានបន្ត​កាល​ពី​ថ្ងៃទី​២៧ កក្កដា​ នៅ​ជ្រោយ​ហ្គា​ហ្សា​ ទោះ​បី​មាន​ការ​​ប្រកាសពី​បទ​ឈប់​បា.ញ់​គ្នា​មួយ​ដោយ​ក្រុម​ហា​ម៉ាស់​ក្តី ។​ កង​ទាហាន​អុីស្រា​អែល​តបត​វិញ​ចំពោះ​ការ​បា.ញ់​គ្រាប់​រុ៉ក្កែត​ដែល​ពុំ​ព្រម​បញ្ឈប់។​ ភាគី​ទាំង​២​បាន​ទម្លាក់​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​នូវការ​ទទួ​ល​ខុសត្រូវ​ចំពោះ​ការ​បន្ត​ប្រយុទ្ធ​ ទោះ​បី​មាន​ការប្រកាសពី​បទ​ឈប់​បា.ញ់​គ្នា​មុន​ពេល​ឈាន​ដល់​ថ្ងៃបុណ្យ​​ធំ

ការ​ប្រទូស្ត​រ៉ាយ​​គ្នា​បានបន្ត​កាល​ពី​ថ្ងៃទី​២៧ កក្កដា​ នៅ​ជ្រោយ​ហ្គា​ហ្សា​ ទោះ​បី​មាន​ការ​​ប្រកាសពី​បទ​ឈប់​បាញ់​គ្នា​មួយ​ដោយ​ក្រុម​ហា​ម៉ាស់​ក្តី ។​ កង​ទាហាន​អុីស្រា​អែល​តបត​វិញ​ចំពោះ​ការ​បាញ់​គ្រាប់​រុ៉ក្កែត​ដែល​ពុំ​ព្រម​បញ្ឈប់។​ ភាគី​ទាំង​២​បាន​ទម្លាក់​ដាក់គ្នា​ទៅ​វិញ​ទៅ​មក​នូវការ​ទទួ​ល​ខុសត្រូវ​ចំពោះ​ការ​បន្ត​ប្រយុទ្ធ​ ទោះ​បី​មាន​ការប្រកាសពី​បទ​ឈប់​បាញ់​គ្នា​មុន​ពេល​ឈាន​ដល់​ថ្ងៃបុណ្យ​​ធំ​របស់​អ៊ិស្លាម​​ AID EL-FIRT ហៅ​បុណ្យ​ស្រាយ​បួសដែល​កំណត់​ពី​ការ​បញ្ចប់​ខែ​តម​រ៉ាម៉ា​ដាន​ក្តី ។​

នាយក​រដ្ឋមន្ត្រី​អុីស្រាអែល​ លោក​បេន​ចាមីន​នេតាន់​​​យ៉ាហ៊ូ និយាយ​ថា​ ក្រុម​ហា​ម៉ាស់​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់​របស់​ខ្លួន​​ផ្ទាល់ ដោយ​បន្ត​បាញ់​គ្រាប់​រុ៉ក្កែត​ដាក់​អុីស្រា​អែល​ ។​ តាម​ CNN លោក​អះ​អាង​ថា​ អុីស្រា​អែល​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​​ប្រជាជន​ខ្លួន ។​ លោកបន្ត​ថា​ ខ្ញុំ​សង្ឃឹម​ទទួល​បាន​ភាព​ស្ងប់​ស្ងាត់​ដ៏ស្ថិត​ស្ថេរ​មួយ​ដើម្បី​ឱ្យ​យើង​អាច​ដក​ថយ​ពី​ហ្គា​ហ្សា ។​

ចំណែក​អ្នក​នាំពាក្យ​របស់​ក្រុម​ហាម៉ាស់​នៅ​ហ្គា​ហ្សា​ លោក​សាមី​អាប៊ូ​ហ្សូរី វិញ​​និយាយ​ថា​ យើង​រង់ចាំ​ចម្លើយ​ផ្លូវការ​មួយ​របស់​សត្រូវ ។​ លោក​និយាយ​ថា​ ចលនា​ហាម៉ាស់​នឹង​បន្ត​បាញ់​ បើ​អុីស្រាអែល​នៅ​ពុំ​ព្រម​បញ្ឈប់​ប្រតិបត្តិ​ការ​របស់​ខ្លួនទេ​នោះ​ ។​ យោង​តាម​កង​ទ័ព​អុីស្រាអែល​ថា គ្រាប់​រុ៉ក្កែត​២២​គ្រាប់​ត្រូវបាន​បាញ់​ដាក់​អុីស្រាអែល ហើយ​គ្រាប់​រុ៉ក្កែត​៥គ្រាប់​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​ក្រោយ​ការ​ប្រកាស​នា​វេលា​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា ពី​បទ​ឈប់​បាញ់​មួយ​របស់​ក្រុម​​ហាម៉ាស់​ដែល​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​គ្រាប់​រុ៉ក្កែត​ទៀត​ផង​ ៕​