ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បូ​កូ​ហា​រ៉ាម​ ចាប់​ពង្រត់​ភរិយា​ឧប​នាយក​រដ្ឋ​មន្ត្រី​កាមីរ៉ូន​

9 ឆ្នាំ មុន

លោក​ ISSA TCHIRUMA BAKARY រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និង​ជា​អ្នក​​នាំ​ពាក្យ​រដ្ឋា​ភិបាល​​កាមីរ៉ូន​ អះ​អាង​ថា ពួក​សកម្ម​ប្រយុទ្ធ​​នៃ​ក្រុម​អ៊ិ​ស្លាម​និយម​ជ្រុល​ បូ​កូ​ហា​រា៉ម​ នៅ​​នី​ហ្សេ​រី​យា៉​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា បាន​វាយ​ប្រហារ​​និវេសន​ដ្ឋាន​ របស់​​ឧប​នាយក​រដ្ឋ​មន្ត្រី​ កា​មី​រ៉ូន​ លោក​ AMADOU ALI និង​គេហ​ដ្ឋាន​របស់​លោក​ ឡា​មី​ដួ មេ​ដឹក​នាំ​សាសនា​ម្នាក់​​នៅ​ទី​ក្រុង​កូឡូ​ហ្វា​តា ស្ថិត​នៅ​ចុង​

លោក​ ISSA TCHIRUMA BAKARY រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ និង​ជា​អ្នក​​នាំ​ពាក្យ​រដ្ឋា​ភិបាល​​កាមីរ៉ូន​ អះ​អាង​ថា ពួក​សកម្ម​ប្រយុទ្ធ​​នៃ​ក្រុម​អ៊ិ​ស្លាម​និយម​ជ្រុល​ បូ​កូ​ហា​រា៉ម​ នៅ​​នី​ហ្សេ​រី​យា៉​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ កក្កដា បាន​វាយ​ប្រហារ​​និវេសន​ដ្ឋាន​ របស់​​ឧប​នាយក​រដ្ឋ​មន្ត្រី​ កា​មី​រ៉ូន​ លោក​ AMADOU ALI និង​គេហ​ដ្ឋាន​របស់​លោក​ ឡា​មី​ដួ មេ​ដឹក​នាំ​សាសនា​ម្នាក់​​នៅ​ទី​ក្រុង​កូឡូ​ហ្វា​តា ស្ថិត​នៅ​ចុង​ខាង​ជើង​នៃ​ប្រទេស​កាមី​រ៉ូន​ ជិត​ព្រំ​ដែន​នី​ហ្សេ​រី​យ៉ា​ ហើយ​បាន​​ចាប់​ពង្រត់​ភរិយា​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​លោក​ ឡា​មីដូ ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា មាន​ការ​វាយ​ប្រហារ​នៅ​មូល​ដ្ឋាន​កូ​ឡូ​ហ្វា​តា ខេត្ត​មា៉​យ៉ូ​សា​មា៉ ហើយ​គេ​ហ​ដ្ឋាន​របស់​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ និង​របស់​លោក​ ឡា​មី​ដូ​ ក៏​រង​ការ​វាយ​ប្រហារ​ដែរ ។ ជា​ការ​គួរ​ឱ្យ​សោក​ស្តាយ​​ជន​ជាតិ​​កាមី​រ៉ូន​ច្រើន​នាក់​ត្រូវ​ស្លាប់​ ។ លោក​បន្ត​ថា នោះ​ជា​ការ​វាយ​ប្រហារ​របស់​ក្រុម​បូ​កូ​ហា​រ៉ាម​ ។ ទី​ក្រុង​កូឡូ​ហ្វា​តា​ ជា​ទី​ក្រុង​​កំណើត​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី​ ។ រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ពួក​បូ​កូ​ហា​រ៉ាម​ បាន​បង្កើន​ការ​​វាយ​ប្រហារ​ប្រឆាំង​ទី​តាំង​យោ​ធា​នានា​របស់​កាមី​រ៉ូន នៅ​ភាគ​ខាង​ជើង​ប្រទេស​ដោយ​ផ្គើន​កង​ទ័ព​កាមី​រ៉ូន​ ដែល​ដាក់​ពង្រាយ​នៅ​តំបន់​នោះ​ ៕