ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​1គ្រឿង​នៅអីុតាលី​ស្លា.ប់​2នាក់​

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​មូល​ដ្ឋាន​រាយ​ការណ៍​ថា​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​របស់​ក្រុម​ពន្លត់​ភ្លើង​អីុតាលី បាន​ធ្លាក់​កាល​​ពី​ថ្ងៃ​ទី​២៧​ កក្កដា​ ជិត​ទី​ក្រុង​ RIETI ភាគ​កណ្ដាល​អីុតាលី​បណ្ដាល​ឱ្យ​ស្លា.ប់​អ្នក​បើក​ និង​អ្នក​បច្ចេក​ទេស​ម្នាក់​ ។​ យោង​តាម​កាសែត​ IL MESSAGGERO ថា​ សហអ្នក​បើក​ត្រូវ​របួស​បញ្ជូន​មកមន្ទីរ​ពេទ្យ​មួយ​នៅ​ក្បែរ​ទីក្រុង​រ៉ូម​ ហើយ​ស្ថាន​ភាព​របស់​គេ​គឺ​ធ្ងន់ធ្ងរ​ ។

ប្រភព​ព័ត៌មាន​មូល​ដ្ឋាន​រាយ​ការណ៍​ថា​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​របស់​ក្រុម​ពន្លត់​ភ្លើង​អីុតាលី បាន​ធ្លាក់​កាល​​ពី​ថ្ងៃ​ទី​២៧​ កក្កដា​ ជិត​ទី​ក្រុង​ RIETI ភាគ​កណ្ដាល​អីុតាលី​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​បើក​ និង​អ្នក​បច្ចេក​ទេស​ម្នាក់​ ។​ យោង​តាម​កាសែត​ IL MESSAGGERO ថា​ សហអ្នក​បើក​ត្រូវ​របួស​បញ្ជូន​មកមន្ទីរ​ពេទ្យ​មួយ​នៅ​ក្បែរ​ទីក្រុង​រ៉ូម​ ហើយ​ស្ថាន​ភាព​របស់​គេ​គឺ​ធ្ងន់ធ្ងរ​ ។

ជនរង​គ្រោះ​ទាំង​២​នាក់​ម្នាក់​មាន​អាយុ​៦០​ឆ្នាំ​ ហើយ​ម្នាក់​ទៀត​ អាយុ​៦៧​ឆ្នាំ​ បានស្លាប់​ក្រោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​បឹង​មួយ​ ខណៈ​ឧទ្ធម្ភាគចក្រ​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង​នោះ​កំពុង​ហោះហើរ​ហ្វឹក​ហ្វឺន​ ។ អាជ្ញាធរ​មូលដ្ឋានគូស​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​អាច​មក​ពី​ការ​ខូច​ប្រព័ន្ធ​​បញ្ជូន​សារ​ភ្លាមៗ​ ។ អ្នក​បើក​ប៉ុនប៉ង​ចុះ​ បន្ទាន់​មុន​ពេល​ម៉ាស៊ីន​រលត់​ ៕