ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ចំណេញ​នៃ​វិស័យ​ឧស្សាហកម្ម​របស់​ចិន​ក្នុង​ឆមាស​ទី​1កើន​ឡើង​11,4%

9 ឆ្នាំ មុន

ប៉េកាំង​ ៖ ទិន្នន័យ​ផ្លូវ​ការ​មួយ​បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​របស់​ចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើន​ឡើង​១១,៤%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៤​ ។ ការិយាល័យ​ស្ថិតិ​ជាតិ​ បាន​ឱ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សរុប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ជា​មួយ​នឹង​ចំណូល​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ជាង​៣,២​លានដុល្លារ​អាមេរិក​ ឡើង​ដល់​៤៦២​ពាន់​លាន​ដុល្លារ ។​ ការ​កើន​

ប៉េកាំង​ ៖ ទិន្នន័យ​ផ្លូវ​ការ​មួយ​បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​របស់​ចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើន​ឡើង​១១,៤%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៤​ ។ ការិយាល័យ​ស្ថិតិ​ជាតិ​ បាន​ឱ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សរុប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ជា​មួយ​នឹង​ចំណូល​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ជាង​៣,២​លានដុល្លារ​អាមេរិក​ ឡើង​ដល់​៤៦២​ពាន់​លាន​ដុល្លារ ។​ ការ​កើន​ឡើង​ប្រាក់​ចំណេញបាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចុះ​បញ្ជី​កំណើន​តិច​ជាង​១០​%​ នៅ​ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ ។​

រី​ឯ​ការ​បោះ​ជំហាន​នៃ​កំណើន​លឿន​ជាង​ការ​រំពឹង​ទុក​គឺ​ដោយ​សារ​តែ​ភាព​ខ្លាំង​នៃ​ការ​ហក់​ឡើង​កាល​ពី​ខែ​មិថុនា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ឧស្សាហកម្ម​ទទួល​បាន​កម្រៃ​ ៩៥​ពាន់​លាន​ដុល្លារ​កើន​ឡើង​១៧,៩​%​ ធៀប​នឹង​ឆ្នាំ​ទៅ​ ។​ នៅ​ក្នុង​អំឡុង​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​និង​សហគ្រាស​មូលនិធិ​បរទេស​ជា​មួយ​នឹង​មូលនិធិ​ពី​ទី​ក្រុង​ហុងកុង​ ម៉ាកាវ​ និង​តៃ​វ៉ាន់​ ភាគ​ច្រើន​បាន​កើន​ឡើង​១៥,៣%​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឬ​ស្មើ​នឹង​១១២​ពាន់​លាន​ដុល្លារ​ ។

ចំណែក​ប្រាក់​ចំណេញ​របស់​សហគ្រាស​ឧស្សាហកម្ម​របស់រដ្ឋ​ និង​សហគ្រាស​មាន​ភាគ​ហ៊ុន​របស់​រដ្ឋ​មាន​ចំនួន​១២៣​ពាន់​លាន​ដុល្លារ​កើន​៥,៦%​ធៀប​នឹង​ឆ្នាំ​ទៅ​ ។​ ដោយ​ឡែក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ឯក​ជន​បាន​កើន​ឡើង​១៣,៥​%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ឬ​ស្មើ​នឹង​១៤៧​ពាន់​លាន​ដុល្លារ​ ហើយ​សហគ្រាស​រួម​ហ៊ុន​បាន​នាំ​មក​នូវ​ប្រាក់ចំណេញ​សរុប​២៧៣​ពាន់​លាន​ដុល្លារ​ កើន​ឡើង​១០,៨%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ រី​ឯ​កម្រៃ​ដែល​ទទួល​បាន​តាម​វិស័យ​ក្នុង​នោះ​សហគ្រាស​នៅ​ក្នុង​ឧស្សាហកម្ម​រ៉ែ​សម្រេច​បាន​៥៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆមាស​ទី​១​នេះ​ធ្លាក់ចុះ​១៤,៦%​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។​

ក្រុម​ហ៊ុន​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​កើន​ឡើង​១៥,៦%​ ឬ​ស្មើ​នឹង​២៧១,៤​ពាន់​លាន​ដុល្លារ​ ។​ ទោះជា​យ៉ាង​ណា​ វិស័យ​ឧស្សាហកម្ម​សរុប​ចំនួន​៤១​ មាន​៣៥​វិស័យ​ទទួល​បាន​ការ​កើន​ឡើង​នៃ​ប្រាក់ចំណេញ​ ហើយ​មាន​១វិស័យ​មាន​កម្រិត​ថេរ​ និង​៥​វិស័យ​ធ្លាក់​ចុះ​នៅ​ក្នុង​អំឡុង​ឆមាស​ដំបូង​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ ៕​