ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM ចាប់បាន​ជនសង្ស័យពិតបា្រកដ​ដែលដាក់គ្រាប់បែក​គម្រាមថៅកែ​ភោជនីយដ្ឋានហ្វ្រេម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យពាក់ព័ន្ឋនឹង​ការដាក់គ្រាប់បែក​ដៃមុខភោជនីយដ្ឋានផ្រែម​ ដែលមានទីតំាងស្ថិត​នៅតាមផ្លូវលេខ៣១៥ ​សង្កាត់បឹងកក់២ ​ខណ្ឌទួលគោក ​ដើម្បីគម្រាមទារលុយនោះ ​ត្រូវបានកងរាជអាវុធហត្ថ​ចាប់ខ្លួន​បានហើយ​នៅម៉ោង១១និង៣០នាទីថ្ងៃទី២៨​ កក្កដា ​២០១៤ ​។

ជនសង្ស័យ​ឈ្មោះ ភិន សុភាព​​ ភេទប្រុស អាយុ​២២ឆ្នាំ ជា​និស្សិត ផ្នែក​ថែ​​ទាំង​វេជ្ជសាស្ត្រ​​ អតី​​ត​​សន្តិសុខ​​ហាង​​កាហ្វេ​ហ្វ្រេម​​ មាន​ស្រុកកំណើត​ភូមិ​​លាកជា ឃុំព្រែក​​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។

ប្រភពបានឲ្យដឹង​ទៀតថា ​ពេលនេះសមត្ថកិច្ច​បានបញ្ចូនជនសង្ស័យ​ទៅ​ឃុំខ្លួនបណ្តោះអាសន្ន​នៅទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ហើយនឹងធ្វើសន្និសីទកាសែត​នៅរសៀលថ្ងៃ​ចន្ទដដែលនេះ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕