ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ស្រី​ស្នេហ៍​អង្គុយ​លេងបៀរ​ជាមួយ​អ្នកជិត​ខាង វាយ​៣ដៃ​ប៉ោងមុខ ​មិនអស់​ចិត្តហៅ​ចូល​បន្ទប់កា.ប់​១​កំាបិត​ប៉័ងតោ​ រួចចាក់​សោ​ឃុំទុកក្នុង​បន្ទប់ ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ បុរស​​ម្នាក់​​ខឹងស្រី​​សេ្នហ៍​អង្គុយ​លេងបៀរ​ជាមួយ​អ្នកជិត​ខាង បាន​ស្ទុះ​ទៅ​វាយ​៣ដៃ​ចំកណ្ដាល​មុខ​បណ្ដាល​ឱ្យ​ប៉ោង​មុខហើយ​មិន​អស់​ចិត្ត​​ហៅ​ចូលក្នុង​​បន្ទប់កា.ប់​មួយបុ័ង​តោចំ​ស្មាខាង​ឆ្វេងរយះ​ដេរ៥​ថ្នេររួច​ឃុំទុក​ក្នុង​បន្ទប់​បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល កាល​ពីវេលា​ម៉ោង១​០​ និង​១០​នាទី​យប់​ ថ្ងៃទី២៧​ កក្កដា ២០១៤ ​នៅចំណុច​ផ្ទះជួល​អត់លេខ មួយ​កន្លែង ​ស្ថិតក្នុង​ភូមិសេ​ប៉េសេ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ។

រាជ​ធានីភ្នំ​ពេញ ៖ បុរស​​ម្នាក់​​ខឹងស្រី​​សេ្នហ៍​អង្គុយ​លេងបៀរ​ជាមួយ​អ្នកជិត​ខាង បាន​ស្ទុះ​ទៅ​វាយ​៣ដៃ​ចំកណ្ដាល​មុខ​បណ្ដាល​ឱ្យ​ប៉ោង​មុខហើយ​មិន​អស់​ចិត្ត​​ហៅ​ចូលក្នុង​​បន្ទប់កាប់​មួយបុ័ង​តោចំ​ស្មាខាង​ឆ្វេងរយះ​ដេរ៥​ថ្នេររួច​ឃុំទុក​ក្នុង​បន្ទប់​បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល កាល​ពីវេលា​ម៉ោង១​០​ និង​១០​នាទី​យប់​ ថ្ងៃទី២៧​ កក្កដា ២០១៤ ​នៅចំណុច​ផ្ទះជួល​អត់លេខ មួយ​កន្លែង ​ស្ថិតក្នុង​ភូមិសេ​ប៉េសេ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ។

បុរស​កំណាច​ខាងលើ​ឈ្មោះ អឹក ​សំអាង អាយុ២៩​ឆ្នាំ មុខរបរ​ជាពេទ្យ​ទាហាន ស្នាក់​នៅសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​នារីរង​គ្រោះ​ឈ្មោះ ​ភីន អឿន ​អាយុ៣០ឆ្នាំ ​ជាកម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​​នៅផ្ទះជួល​កើតហេតុ​ខាងលើ។ តាមការ​ឱ្យ​ដឹងពីស្ត្រី​រងគ្រោះ​ខាងលើ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ និង​ក្រុមអ្នក​យកព័ត៌មាន​ទាំងទឹក​ភ្នែកហូរ​រលីង​រលោង​ថា មុនពេល​កើតហេតុ​រូបគាត់​ និងបុរស​កំណាចខាងលើ​បានទាក់ទង​គ្នារយៈ​ពេល​៣ខែ​មកហើយ ​តែមិន​ទាន់ឈាន​ដល់ថ្នាក់​​ប្ដីប្រពន្ធរួមរស់នៅ​ផ្ទះជាមួយ​គ្នានៅឡើយ​ទេ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹងទៀតថា ជារៀង​រាល់ថ្ងៃបុរសកំ​ណាចខាង​លើ​តែងតែ​មកលេង​ផ្ទះជួលរបស់​គាត់ ហើយ​តែងរក​រឿងរូបគាត់​ពីបញ្ហានេះ​បញ្ហា​នោះ ​ថែម​ទាំង​បិទសិទ្ធិសេរី​ភាពរបស់​គាត់ដោយ​មិនឱ្យ​គាត់និយាយ​លេងជាមួយ​អ្នកជិតខាង ឬទៅ​លេងបៀរ​នៅផ្ទះ​អ្នកជិតខាង​ជាដាច់​ខាត បើ​ទោះបី​ជាគាត់​ព្យាយាមអង្វរ.​កសុំកុំឱ្យ​បុរស​កំណាចរូប​នោះបិទ​សិទ្ធិសេរី​របស់គាត់​ ក៏រូបគេ​មិនព្រម​ស្ដាប់ដែរ ។

​នៅ​យប់កើតហេតុ​រូបគាត់​បាន​ទៅលេង​បៀរនៅផ្ទះ​ជួលរបស់​អ្នកជិត​ខាង បុរស​កំណាច​រូបនោះ​បានត្រឡប់​មកពី​ធ្វើការ​ហើយ​បានមកលេង​ផ្ទះរបស់​គាត់​ដូច​រាល់ដងក៏​ឃើញរូបគាត់​កំពុងអង្គុយ​លេងបៀរ​ជាមួយអ្នក​ជិតខាង​បែបនោះ​ធ្វើឱ្យ​រូបគេខឹង​យ៉ាងខ្លាំងក៏​បានស្ទុះមក​វាយរូបគាត់ចំ​កណ្ដាលមុខ​៣ដៃ​បណ្ដាល​ឱ្យ​ប៉ោងមុខ​ហើយមិន​អស់ចិត្តក៏​ហៅរូបគាត់​ចូលទៅក្នុង​បន្ទប់រួច​ទាញយក​កាំបិតបុ័ង​តោមក​កាប់រូបគាត់ចំ​ដៃខាងឆ្វេង​បណ្ដាល​ឱ្យ​រយះ​ហូរ​ឈាម​កក្លាក់ រួចចាក់​សោ​ឃុំរូបគាត់​ទុកក្នុងបន្ទប់​ថែមទៀត​ធ្វើឱ្យ​​គាត់ទ្រាំ​​មិនបាន​ក៏ស្រែក​ហៅ​អ្នកជិត​ខាងជួយ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ចចុះមក​ធ្វើការ​អន្តរាគមន៍​ចាប់បុរសកំណាចខាងលើ​វាយខ្នោះ​យកទៅឃុំខ្លួន និ​ងធ្វើការ​សាកសួរ​នៅប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ ចំណែក​រូប​គាត់​ត្រូវបាន​ប្រជាពល​រដ្ឋដឹក​យកទៅ​ព្យាបាល​ដេរ​របួសដៃ​ខាងឆ្វេង​ចំនួន៥​ថ្នេរនៅ​មន្ទីរពេទ្យ​ព្រះកុសុ​មៈ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព