ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​កើត​ជំងឺ​សរ​សៃ​ប្រសាទ​ចង.ក​ធ្វើ​អត្ត​ឃាត​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សពបុរសចំណាស់​ម្នាក់ត្រូវ​បានគេប្រទះ​ឃើញ​ចង​.កដោយ​ក្រមា​ភ្ជាប់​​នឹង​ដើម​ស្តៅ​កម្ពស់ប្រមាណ​១០ម៉ែត្រ ​បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង១០ និង៥០នាទីយប់ ​ថ្ងៃទី២៥ ​កក្កដា ​២០១៤ នៅ​ភូមិខ្លា​កូនថ្មី សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ​។

លោក​វរ​សេនីយ៍​ត្រី ភឿង ​ម៉ាន់​សឹង្ហ នាយ​រង​ការិយា​ល័យ​បច្ចេក​ទេសវិទ្យា​សាស្ត្រ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាលខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យដឹង​ថា​បុរស​ចំណាស់​ដែល​ចង.ក​ធ្វើអត្តឃាត​ឈ្មោះឡាយ ​រ៉ាន់ ​អាយុ៥៩ឆ្នាំ ​នៅភូមិកើត​ហេតុខាងលើ ​។​

លោក​នាយរង​ការិយាល័យ​បានបញ្ជាក់ថា តាមការ​ឲ្យដឹងពី​ក្រុមគ្រួសារ​បានប្រាប់​សមត្ថកិច្ចថា បុរស​ចំណាស់​ដែលចង.ក​ធ្វើអត្តឃាត​រូបនេះ​​កើត​ជម្ងឺ​សរសៃ​ប្រសាទ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព