ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កាត់​ភ្លើង​ធ្វើ​ម្ហូប​ក្លែម ​ច្រឡំ​ដប​សាំង​ថា​ដប​ប្រេង​កាត​ផ្ទុះឆាប​ឆេះខ្លួន​ដូច​ដុត​ទាំង​រស់

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ទៅ​បង្កាត់​ភ្លើង​ធ្វើ​ម្ហូប​ក្លែម​ច្រឡំ​ដប​សាំង​ថា ដប​ប្រេង​កាត​ចាក់​បង្កាត់​ភ្លើង​ ហើយ​កេះ​ដែក​កេះ​ឆួល​ឆាប​ផ្ទុះ​បាច​សាំង​ស្រោច​ពេញ​ខ្លួន​ដូច​ដុត​ទាំង​រស់​ និងឆេះដោយ​ទាំង​កូន​ស្រី​ម្នាក់​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ កក្កដា ២០១៤ នៅ​ភូមិ​ត្រកុដ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​។

ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ទៅ​បង្កាត់​ភ្លើង​ធ្វើ​ម្ហូប​ក្លែម​ច្រឡំ​ដប​សាំង​ថា ដប​ប្រេង​កាត​ចាក់​បង្កាត់​ភ្លើង​ ហើយ​កេះ​ដែក​កេះ​ឆួល​ឆាប​ផ្ទុះ​បាច​សាំង​ស្រោច​ពេញ​ខ្លួន​ដូច​ដុត​ទាំង​រស់​ និងឆេះ​ទាំង​កូន​ស្រី​ម្នាក់​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ កក្កដា ២០១៤ នៅ​ភូមិ​ត្រកុដ ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​។

ជន​រង​គ្រោះ​ឈ្មោះអ៊ុង​ នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ រី​ឯ​កូន​ស្រី​ឈ្មោះ​អ៊ុង សៀក អាយុ​២៤​ឆ្នាំ រង​របួស​ស្រាល​ឆេះ​រលាក​ដៃ​ស្តាំ​។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព