ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទានសាច់កែច្នៃ​បង្កើនឱកាសកើត​ជំងឺខ្សោយ​បេះដូង

9 ឆ្នាំ មុន

ការសិក្សាមួយ​របស់ក្រុមអ្នកស្រាវ​ជ្រាវស៊ុយអែតបានប​ង្ហាញថា បណ្តាបុរសដែលចូលចិត្តទទួល​ទានសាច់​កែច្នៃ​ ជាពិសេស​សាច់​ក្រក ឬសាច់ជ្រូកបីជាន់​កែច្នៃ ប្រឈមទ្វេដងនឹង​ការស្លា.ប់​ដោយជំងឺខ្សោយ​បេះដូង​ធៀបទៅ​នឹងបណ្តាបុរស​ដែលកម្រ​ទទួល​ទានសាច់​ប្រភេទ​ទាំង​នេះ ។

ការសិក្សាមួយ​របស់ក្រុមអ្នកស្រាវ​ជ្រាវស៊ុយអែតបានប​ង្ហាញថា បណ្តាបុរសដែលចូលចិត្តទទួល​ទានសាច់​កែច្នៃ​ ជាពិសេស​សាច់​ក្រក ឬសាច់ជ្រូកបីជាន់​កែច្នៃ ប្រឈមទ្វេដងនឹង​ការស្លាប់​ដោយជំងឺខ្សោយ​បេះដូង​ធៀបទៅ​នឹងបណ្តាបុរស​ដែលកម្រ​ទទួល​ទានសាច់​ប្រភេទ​ទាំង​នេះ ។

ផ្តល់​ផលអាក្រក់​ដូចខាង​លើនេះ​ ក៏ព្រោះ ៖ សាច់ក្រក​ ឬសាច់ជ្រូកបីជាន់​ដែលគេកែ​ច្នៃទុកឱ្យបានយូរ​ត្រូវបាន​បន្ថែម​សារធាតុ​គីមី​ផ្សេងៗ​រួមនឹងអំបិល​ផងដែរ ដែល​នាំ​ឱ្យសម្ពាធ​ឈាមឡើង​ខ្ពស់​នាំទៅរក​ការកើតមាន​ជំងឺខ្សោយ​បេះដូង ។ ការពិសោធ​ន៍​រយៈ​ពេល​១​​​២ឆ្នាំ លើបុរសវ័យ​ពី៤៥ឆ្នាំ ដល់៧៩ឆ្នាំ​ប្រមាណ​ជាង​៣ម៉ឺន និង៧ពាន់​នាក់​ រកឃើញ​ថា ក្រុមដែលទទួល​ទានប្រភេទ​សាច់កែ​ច្នៃ​ច្រើន​ជាង៧​៥ក្រាម (ស្មើនឹង​សាច់ក្រក២ដុំ ឬសាច់ជ្រូកបីជាន់​ប្រឡាក់​៤បន្ទះ) ក្នុងមួយ​ថ្ងៃ ២៤ភាគរយប្រឈម​នឹងការកើតជំងឺ​ខ្សោយ​បេះដូង ខណៈការស្លាប់​មុនអាយុដោយ​ជំងឺផ្សេងៗមាន​ដល់ទៅទ្វេដង ។

សាស្ត្រា​ចារ្យ Alicja Wolk អ្នក​ដឹកនាំការ​សិក្សាមកពីសា​កល​វិទ្យាល័យ Karolinska Institutet ទីក្រុង​​ស្តុកខូល ប្រទេស​ស៊ុយ​អែត​បាន​ថ្លែងថា៖ «ការប្រើប្រាស់សា​ច់កែ​ច្នៃក្នុងកម្រិតខ្ពស់អាចប​ង្កើន​ហានិភ័យខ្សោយ​បេះ​​ដូង ។ សាច់ក្រហម​​ដែលគេ​​យក​ទៅ​កែ​ច្នៃ តាមធម្មតា គឺមានផ្ទុក​សូដ្យូម ផូស្វាត នីត្រាតនិងសារ​ធាតុបន្ថែមរស​ជាតិផ្សេងទៀត​ដែលទាំងអស់​នេះជាកត្តា​បង្កើនហានិ​ភ័យ​ជំងឺ​ខ្សោយ​បេះដូង ។ ដោយឡែក សាច់​មិនកែច្នៃ (សាច់ស្រស់) មិនមានផ្ទុកគ្រឿង​គីមីបន្ថែមរសជាតិ ហើយជាធម្មតា​គ្មាន​សារ​ធាតុសូដ្យូម »។

ទោះជា​យ៉ាងណា ការសិក្សា​លើកនេះមិន​បានរកឃើញថា បុរសដែលទ​ទួលទានសាច់​ក្រហម ប្រឈមនឹងជំងឺ​ខ្សោយ​បេះដូង​នោះទេ ប៉ុន្តែសម្រាប់​ស្ត្រីវិញ លទ្ធផលគឺ​ផ្ទុយគ្នាស្រឡះ ។  ស្ត្រីដែលទទួលទានសាច់​ក្រហមច្រើន​ក្នុងវ័យពេញក្រមុំ​ប្រឈមនឹងជំងឺ​មហារីក​សុដន់ពេលក្រោយ​ក្នុងជីវិត ។ ដើម្បីគេចផុតពីហា​និភ័យនេះ គេគួរទទួលទាន​បណ្តាបន្លែ ផ្លែឈើ ត្រី ពពួកគ្រាប់ធញ្ញ​ជាតិ​ឱ្យ​បានច្រើន​តាម​ដែលអាចធ្វើ​ទៅបាន ៕