ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចៀស​បញ្ហាលិង្គមិន​ងើបរឹងតាមរយៈ​របបអាហារ ការហាត់​ប្រាណ និង​រក្សាទម្ងន់​ខ្លួន

9 ឆ្នាំ មុន

លិង្គមិន​ងើបរឹង​បានក្លាយទៅជាបញ្ហាកាន់តែសាមញ្ញ​បំផុត សម្រាប់បុរសដែលមានវ័យកា​ន់តែចាស់ទៅ ប៉ុន្តែវាមិន​មែន​ជាផ្នែកដ៏​ធម្មតា​មួយនៃភាពចា​ស់​ទៅតាមអាយុ​នោះទេ ។ យ៉ាងណាក៏ដោយគេ​អាចបញ្ចៀសបញ្ហានេះ​បានផងដែរ​តាមរយៈរបប​អាហារ​ទទួល​ទានប្រចាំ​ថ្ងៃការហាត់ប្រាណ និងការរក្សាទម្ង​ន់ខ្លួនមិនឱ្យ​ធាត់ខ្លាំងពេក ។

លិង្គមិន​ងើបរឹង​បានក្លាយទៅជាបញ្ហាកាន់តែសាមញ្ញ​បំផុត សម្រាប់បុរសដែលមានវ័យកា​ន់តែចាស់ទៅ ប៉ុន្តែវាមិន​មែន​ជាផ្នែកដ៏​ធម្មតា​មួយនៃភាពចា​ស់​ទៅតាមអាយុ​នោះទេ ។ យ៉ាងណាក៏ដោយគេ​អាចបញ្ចៀសបញ្ហានេះ​បានផងដែរ​តាមរយៈរបប​អាហារ​ទទួល​ទានប្រចាំ​ថ្ងៃការហាត់ប្រាណ និងការរក្សាទម្ង​ន់ខ្លួនមិនឱ្យ​ធាត់ខ្លាំងពេក ។

១-របបអាហារទទួលទាន ៖
ការ​ទទួលទានអាហារ​ដែលផ្តល់ផលអាក្រក់ដល់​បេះដូងក៏អាចផ្តល់ផល​អាក្រក់ដល់សមត្ថភាពនៃការ​ងើបរឹងរបស់លិង្គ​ផងដែរ ។ បុរសគួរចៀសវាង​អាហារមានខ្លាញ់​ច្រើន ម្ហូបចៀន-ឆា និងម្ហូបកែច្នៃទុកឱ្យបានយូរ​ដែលទាំងអស់នេះ​សុទ្ធតែអាចធ្វើឱ្យ​រាំងស្ទះដល់​ចរន្តឈាម​ទៅចិញ្ចឹមរាងកាយ។

និយាយជារួមរាល់ម្ហូ​បអាហារទាំងឡាយណា ដែលផ្តល់ផលអាក្រក់ដល់​បេះដូងក៏ជាផ្នែកមួយ​ដែលផ្តល់ផល​អាក្រក់​ដល់​លិង្គ​ផង​ដែរ ។ គ្រឿង​ស្រវឹងក៏ជាផ្នែកមួយ​ផងដែរ ។ បើទោះជាអ្នកឯកទេស​ គឺលោក Sharlipបាននិយាយ​ថា ពុំមានភស្តុតាងណា​មួយ​បញ្ជាក់​ថា ទទួលទានគ្រឿង​ស្រវឹងចាប់ពីកម្រិតតិចតួច​ដល់កម្រិតមធ្យមប៉ះពាល់​ដល់ដំណើរងើបរឹង​របស់លិង្គក្តី ប៉ុន្តែការផឹកហួស​ប្រមាណ​ជាប់ជា​ប្រចាំ គឺអាចបណ្តាល​ឱ្យខូចថ្លើម ខូចសរសៃ​ប្រសាទ បាត់បង់តុល្យ​ភាព​អ័រម៉ូនភេទបុរស និង​ឈានទៅធ្វើឱ្យ​ងាប់លិង្គតែម្តង ។

មួយវិញបុរសគួរចៀស​វាងផងដែរនូវបារី ដ្បិតសារ​ធាតុនីកូទីនក្នុងបារីបាន​បំផ្លាញសរសៃឈាម ហើយ​ទប់លំហូរឈាមទៅ​កាន់​លិង្គ។

២- ហាត់ប្រាណឱ្យបានទៀងទាត់ ៖
មានភស្តុតាង​ដ៏ច្បាស់លាស់ដែល​បញ្ជាក់ថា បែបបទនៃការរស់នៅ​ដោយមិនធ្វើសកម្មភាព​អ្វីសោះ ជាប់ពាក់ព័ន្ធនឹងការ​ធ្វើឱ្យលិង្គ​ងាប់ ។ ប៉ុន្តែផ្ទុយទៅវិញ ការហាត់ប្រាណដូច​ជារត់ហែលទឹក…អាចជួយទប់ស្កាត់​ការងាប់លិង្គបាន ។ បន្ថែមពីលើនេះ ហាត់​ប្រាណ​អាច​ជួយ​បំបាត់ភាពតានតឹង​ក្នុងចិត្ត ( Stress) បានផងដែរ ហើយដែល Stressនេះ ក៏ជាកត្តាសំខាន់​មួយនាំឱ្យ​លិង្គមិន​ងើប​រឹង ។ ភាព​តានតឹងផ្លូវចិត្តបាន​ប​ង្កើននូវកម្រិតអ័រម៉ូន adrenaline ដែលធ្វើឱ្យសរ​សៃឈាមរួញ ។ បញ្ហានេះធ្វើឱ្យ​ប៉ះពាល់​លំហូរ​ឈាមទៅលិង្គ ហើយទីបំផុត​ធ្វើឱ្យលិង្គទន់មិនរឹង ។ ដូច្នេះ ការបន្ធូរភាពតាន​តឹង និងធ្វើឱ្យអារម្មណ៍​រីករាយ ទំនងជាជួយ​បង្កើនជីវិត​សិចរបស់បុ​រស​បាន ។

៣- រក្សាទម្ងន់ឱ្យកុំឱ្យធាត់ខ្លាំងពេក ៖
ធាត់ខ្លាំងពេក​អាចបណ្តាលឱ្យមានបញ្ហា​សុខភាពជាច្រើនក្នុងនោះ​មានដូចជា ជំងឺទឹកនោមផ្អែម​ប្រភេទ២ ដែលជំងឺនេះ​អាចធ្វើឱ្យ​ខូចសរ​សៃប្រសាទ​រាងកាយ ។ ប្រសិនជា​សរសៃប្រសាទសម្រាប់​បញ្ជាទៅលិង្គខូច នោះការងាប់​លិង្គពិតជាកើតមាន ។ មួយ​វិញ​ទៀត ធាត់ខ្លាំងអាចជា​បច្ច័យនាំឱ្យឡើងខ្លាញ់កូឡេស្តេរ៉ូល និងឈានទៅកើតជំងឺ​លើសឈាមជាដើម ។ ការឡើងឈាមនិង​ឡើងជាតិ​ខ្លាញ់កូឡេស្តេរ៉ូលពិតជាអាចធ្វើឱ្យខូច​បណ្តាសរសៃឈាម​ទាំងឡាយក្នុងរាង​កាយដោយក្នុងនោះ​រួមទាំងសរសៃឈាម​ចិញ្ចឹមលិង្គ​ផងដែរ ហើយទី​បំផុត វានឹងអាចធ្វើឱ្យ​លិង្គលែងងើប ។

ដូច្នេះ ប្រសិនជាអស់លោកអ្នក​លើសឈាមនិងជាតិខ្លាញ់ឡើ​ងខ្ពស់ត្រូវតែប្រញាប់ទៅ​ព្យាបាលជាបន្ទាន់ ។ ទោះជាយ៉ាងណា ការធ្វេសប្រហែស​ធ្វើឱ្យរបួសលិង្គក្នុ​ងពេលរួមភេទ ក៏ជាកត្តានាំ​ឱ្យលិង្គ​ងាប់បានដែរ។ ករណីខ្លះដែលនាំឱ្យលិង្គ​មិនងើបកើតចេញ​ពីរបួសអំឡុងការរួម​មេត្រីភាពលើគ្រែ។ ដើម្បីចៀសវាង​ការថ្លោះនិងធ្វើឱ្យឈឺចាប់ គេគួរតែប្រយ័ត្ន​ប្រយែងក្នុងការស៊ក​បញ្ចូល ជា​ពិសេស​ការបុកខ្លាំងៗ វាគួរតែធ្វើក្រោយ​ពេលទ្វារ​មាសមានទឹករំអិល​គ្រប់គ្រាន់ ។ អស់លោក​អ្នកគួរតែប្រាកដថា លិង្គរបស់ខ្លួន​មិនរអិលចេញ​ពីទ្វារមាស​ទៅបុកនឹងផ្នែករឹងផ្សេងទៀតរបស់ដៃ​គូខ្លួន ។

ក្នុងករណីស្នៀតរួមភេទរ​បស់អ្នកធ្វើឱ្យលិង្គ​បត់ខុសទំនងនិងឈឺ​ចាប់ ជាឧទាហរណ៍បត់ខុសពីធម្មជាតិរបស់​វា ត្រូវតែបញ្ឈប់ភ្លាម ។
វិធីសាស្ត្រ​មួយផ្សេងទៀតដើម្បីបញ្ចៀសការងាប់​លិង្គគឺប្រើថ្នាំអ័រម៉ូន Testoterone ។ បើទោះជា អ្នកមាន​សុខភាពល្អក្តី ក៏កម្រិត​អ័រម៉ូន Testoterone ជា​រឿយៗធ្លាក់ចុះយ៉ាង​គំហុកក្នុងវ័យ៥០ឆ្នាំ ។ អាយុចាប់ពី​៤០ឆ្នាំឡើងទៅ កម្រិតអ័រម៉ូន Testoterone របស់​បុរសធ្លាក់ចុះ១,៣ភាគរយ​រៀងរាល់ឆ្នាំ ។ រោគសញ្ញានៃការធ្លាក់ចុះអ័រម៉ូននេះ មានដូចជា ថយចុះចំណង់ផ្លូវ​ភេទ អារម្មណ៍មិន​នឹងនរ ខ្វះថាមពល​ក្នុងខ្លួន ឬពិបាកក្នុង​ការសម្រេចចិត្ត​ជាដើម ។