ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនោម​ផ្អែម​ និង​លើស​​សម្ពាធ​ឈាម​ជា​បញ្ហា​បង្កើន​អត្រា​ស្លា.ប់​មុន​អាយុ​

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ដើម្បី​ចូលរួមក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​ទឹកនោម​ផ្អែម និងលើស​សម្ពាធ​ឈាម ដែលជាអត្រា​ចម្បង​បង្កើន​អត្រា​ស្លា.ប់​មុនអាយុ ក្រុមហ៊ុន​សាណូហ្វី អ្នកជំនាញផ្នែកតំហែ​ទាំសុខភាពបានសហការ​ជាមួយសមាគមគ្រូ​ពេទ្យទឹកនោម​ផ្អែម និង​ក្រពេញ​កម្ពុជា ដើម្បីបើក​វគ្គបណ្ដុះបណ្ដាល​ដល់ក្រុមគ្រូពេទ្យ​កម្ពុជា កាលពីថ្ងៃទី​២៦ កក្កដា នៅសណ្ឋា​គារភ្នំពេញ ។

​រាជ​ធានីភ្នំពេញ ៖ ដើម្បី​ចូលរួមក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​ទឹកនោម​ផ្អែម និងលើស​សម្ពាធ​ឈាម ដែលជាអត្រា​ចម្បង​បង្កើន​អត្រា​ស្លាប់​មុនអាយុ ក្រុមហ៊ុន​សាណូហ្វី អ្នកជំនាញផ្នែកតំហែ​ទាំសុខភាពបានសហការ​ជាមួយសមាគមគ្រូ​ពេទ្យទឹកនោម​ផ្អែម និង​ក្រពេញ​កម្ពុជា ដើម្បីបើក​វគ្គបណ្ដុះបណ្ដាល​ដល់ក្រុមគ្រូពេទ្យ​កម្ពុជា កាលពីថ្ងៃទី​២៦ កក្កដា នៅសណ្ឋា​គារភ្នំពេញ ។

គោល​បំណងនៃកម្ម​វិធីនេះ ដើម្បីបង្កើន​ការយល់ដឹងបន្ថែ​មពីបញ្ហាសុខភាព​ចំនួនពីរ ដែលកំពុងតែកើន​ឡើងនៅកម្ពុជា គឺជំងឺទឹក​នោម​ផ្អែម និងជំងឺលើស​សម្ពាធឈាម ដោយមានការចូល​រួមពីនាយកគ្រប់​គ្រងក្រុមហ៊ុន​សាណូហ្វីក​ម្ពុជា លោកសាស្ត្រា​ចារ្យ​មហា​បរិញ្ញា កុយ វ៉ាន់នី ប្រធាន​សមាគមគ្រូពេទ្យទឹកនោម​ផ្អែម និងក្រពេញកម្ពុជា ជាអ្ន​កធ្វើបទបង្ហាញ ក៏ដូចជាវាគ្មិ​ននៅក្នុងពិធី​នោះ ។

នាឱកាស​នោះ អ្នកស្រី​ង្វៀង ធីង៉ុកមីញ នាយកគ្រប់​គ្រងក្រុមហ៊ុនសាណូ​ហ្វីកម្ពុជា បាន​ថ្លែងថា នៅឆ្នាំ​២០១០ មានអ្នកជំងឺតែ​៤៥,៥%​ នៃអ្នកជំងឺ​លើសឈាម និង៥០,៣% នៃអ្នកជំងឺ​ទឹកនោមផ្អែម ដែលត្រូវបាន​ធ្វើរោគវិនិច្ឆ័យ ។ នៅក្នុងពេល​ជាមួយ​គ្នា​នោះ​ដែរ មានតែ​២៨,៦% នៃអ្នកជំងឺលើស​សម្ពាធឈាម និងជាតិស្ករក្នុងឈាម​ដោយជោគជ័យទៅតាមគោល​ដៅរបស់គ្រូពេទ្យ ។
លោកសាស្ត្រា​ចារ្យ កុយ វ៉ាន់នី បាន​ពន្យល់ថា យោងតាមរបាយ​ការណ៍នៃជំងឺមិន​ឆ្លងក្នុងឆ្នាំ ២០១៤របស់អង្គ​ការសុខភាព​ពិភព​លោក គេប៉ាន់​ប្រមាណថា អត្រាអ្នកស្លាប់​ដោយសារជំងឺមិនឆ្លងដែលរួម​ទាំងជំងឺទឹកនោមផ្អែមផង​នោះមាន៥៣% នៃចំនួន​អ្នក​ស្លាប់​សរុបនៅក្នុងប្រទេស​កម្ពុជា ។ ជំងឺបេះដូងនិងសរសៃ​ឈាម គឺជាជំងឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ ។

ជំងឺទាំងនេះ កំពុងតែប៉ះ​ពាល់យ៉ាងខ្លាំងទៅលើប្រទេស​ដែលប្រជាជនរកប្រាក់ចំណូល​ទាបនិងមធ្យម ។ ជំងឺបេះដូងនិង​សរសៃ​ឈាម ជាមូលហេតុចម្បង​​នៃការស្លាប់នៅក្នុងប្រទេស​​កំពុងអភិវឌ្ឍន៍ ។ នៅប្រទេស​​កម្ពុជា ដែលប្រជាជន​មានប្រាក់ចំណូលទាប និងមធ្យម​ជិត៥៨% នៃអ្នកស្លាប់ដោយ​សារជំងឺបេះដូង និងសរសៃឈាម គឺមានអាយុតិចជាង​៦០ឆ្នាំបើធៀបនឹង​ប្រទេសដែល​ប្រជាជនមានប្រាក់ចំណូលខ្ពស់ត្រឹមតែ២០% ។

ប្រទេសកម្ពុជាចាត់​ជាប្រទេសមួយ ដែលប្រជាជន​មានប្រាក់ចំណូល​ទាប និងមានប្រជាជនជាង​១៣លាននាក់រស់នៅ​តាមជនបទ​ពឹងផ្អែក​លើវិស័យកសិកម្ម ។ នៅក្នុងឆ្នាំ២០០៨ ត្រូវបានគេប៉ាន់​ប្រមាណថា អ្នកស្លាប់មានចំនួន៣១% ដោយសារជំងឺ​មិនឆ្លង ។ ចំពោះកំណើន​នៃជំងឺបេះដូង និងសរសៃ​ឈាម គឺភាគច្រើនបណ្ដាលមកពី​ការប្រើប្រាស់ថ្នាំជក់ អាហារមិនសម​ស្រប​សម្រាប់​សុខភាព និងមិនធ្វើលំហាត់​ប្រាណ ធ្វើឱ្យជាតិខ្លាញ់ក្នុង​ឈាមទ្បើងខ្ពស់ កម្រិត​ជាតិស្ករក្នុងឈាមខ្ពស់ និងជាហេតុបង្កើន​សម្ពាធ​ឈាម ។ វាមានទំនាក់ទំនង​នៃការរស់នៅប្រចាំថ្ងៃ​ដូចជា ការផ្លាស់ប្តូរទម្លាប់នៃការ​រស់នៅ របបអាហារប្រចាំថ្ងៃ ការងារចំណាក​ស្រុកចូលមករស់នៅទី​ក្រុង​សាកលភាវូបនីយកម្ម និងការផ្លាស់​ប្តូរប្រជាសាស្ត្រ ។

ចំពោះប្រទេស​កម្ពុជា តាមការសង្កេតរបស់​ក្រុមហ៊ុនសាណូ​ហ្វី អត្រាប្រេវ៉ាឡង់នៃកត្តា​ហានិភ័យចំពោះ ជំងឺបេះដូងនិង​សរសៃ​ឈាម គឺមានរួច​ទៅហើយ ក្នុងកម្រិតប្រកាស​អាសន្ន ។ មានអ្នក​ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធ​ឈាមតែមួយ​ភាគតូច​ប៉ុណ្ណោះ ដែលត្រូវបាន​ព្យាបាលបញ្ចុះសម្ពាធ​ឈាម និងជាតិស្ករនៅក្នុងឈាមទៅ​តាមគោលដៅរបស់​គ្រូពេទ្យ ។ ប៉ុន្តែមួយភាគ​ធំមិនបានដឹងខ្លួន​ថា មានជំងឺទាំងនេះ និងមិនបាន​ទទួលការព្យាបាល​ទ្បើយ ទាំងនេះជាកត្តា​ដែលគួរបារម្ភ ៕