ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​សុខភាពភ្នែក​ដោយការទទួល​ទានសាច់ត្រី និងបន្លែ​ដែលសម្បូរជាតិ​វីតាមីន

9 ឆ្នាំ មុន

ចក្ខុវិញ្ញាណ​ជាសរីរាង្គ​ដ៏សំខាន់ ដែលអាច​ចាប់រូបភាពទាំងទ្បាយ​បញ្ជូនទៅកាន់ខួរក្បាល​​ធ្វើឱ្យយើងដឹងពី​រឿងរ៉ាវ​ទាំង​ទ្បាយ​ដែល​កើត​មាននៅ​ជុំវិញខ្លួន តែបើភ្នែក​របស់យើងមានបញ្ហា​ដោយប្រការណាមួយ ហើយពិតជាបាន​ផ្តល់នូវផលវិបាក​យ៉ាងធ្ងន់​ធ្ងរសម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ។

ចក្ខុវិញ្ញាណ​ជាសរីរាង្គ​ដ៏សំខាន់ ដែលអាច​ចាប់រូបភាពទាំងទ្បាយ​បញ្ជូនទៅកាន់ខួរក្បាល​​ធ្វើឱ្យយើងដឹងពី​រឿងរ៉ាវ​ទាំង​ទ្បាយ​ដែល​កើត​មាននៅ​ជុំវិញខ្លួន តែបើភ្នែក​របស់យើងមានបញ្ហា​ដោយប្រការណាមួយ ហើយពិតជាបាន​ផ្តល់នូវផលវិបាក​យ៉ាងធ្ងន់​ធ្ងរសម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ។

លោកវេ​ជ្ជបណ្ឌិត ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងជា​ប្រធានកម្មវិធីជាតិសុខភាព​ភ្នែកបានប្រាប់កោះ​សន្តិភាពថា ការថែរក្សា​ភ្នែកគឺត្រូវធ្វើទ្បើងតាំង​ពីនៅពេលដែលយើង​កើតមក ហើយទារកដែលកើត​មកភ្លាម អាណាព្យាបាល​គប្បីពិនិត្យ និង​យក​ចិត្តទុក្ខ​ដាក់ទៅ​លើសុខភាពភ្នែក​របស់កូនថា តើមានសភា​ពធម្មតា ឬខុសប្លែក​ពីលក្ខណ​ធម្មតា ។

បើសិន​ជាមានអ្វីខុសប្លែកចាំបាច់ត្រូវយកកូន​ទៅជួបជាមួយគ្រូ​ពេទ្យជំនាញ ដើម្បីពិនិត្យ​ឱ្យបានទាន់​ពេលវេលា ។ក្មេងទើបនឹងកើត​ជាពេលវេលា​ដែលសំខាន់បំផុត​ក្នុងការវិវឌ្ឍនៃគំហើញ​ក្នុងរយៈពេល២ឆ្នាំដំបូង ។ យកចិត្តទុក្ខ​ដាក់ទៅលើការ​មើលរបស់​ក្មេង គឺ​សំខាន់​បំផុតត្រូវ​ឱ្យមានពន្លឺគ្រប់​គ្រាន់នៅក្នុងកន្លែង​ដែលកូនលេង ។ ត្រូវឱ្យកូន​អង្គុយរៀនឱ្យបាន​ត្រឹមត្រូវ ដោយការមើល​សៀវ​ភៅក្នុង​រយៈ​ចម្ងាយមួយដែល​សមស្របមិនត្រូវឱ្យ​ក្មេងមើលជិត​ពេក ឬឆ្ងាយពេកនោះទេ ព្រោះអាចធ្វើឱ្យភ្នែក​របស់ក្មេង​មាន​បញ្ហា​ដោយ​ការប្រឹងសម្លឹង​មើលវត្ថុអ្វីមួយ ។ ​

កុមារដែល​មានអាយុចន្លោះពី៧ឆ្នាំទៅ​៨ឆ្នាំ មិនត្រូវឱ្យលេង​ហ្គេម សម្លឹងកុំព្យូទ័រ ឬមើលទូរ​ទស្សន៍ច្រើន​ពេកទេ ជួនកាល​វាអាច​ធ្វើឱ្យ​ក្មេង​មានបញ្ហាភ្នែក​មីញ៉ូប ។ ដូចនេះ ការលេង​ ឬរៀនតាមកុំព្យូ​ទ័រ ត្រូវមានរយៈ​ពេលកំណត់ ។ ចំពោះមនុស្ស​ធំក្នុងវ័យសិក្សា​នៅក្នុង​កន្លែងសិក្សា​ ក៏ត្រូវឱ្យមានពន្លឺគ្រប់គ្រាន់​ដែរ ហើយការមើលត្រូវឱ្យមាន​រយៈចម្ងាយមួយសមរម្យ គឺពី​៣ទៅ៤តឹក ហើយ​ដើម្បី​​ការពារពីសារ​ជាតិគីមី ឬពន្លឺជះ​ខ្លាំងចំ​ភ្នែក ត្រូវមានប្រដាប់​ការពារ​ដូចជា ការពាក់​វ៉ែនតា ដើម្បីកុំឱ្យជះ​ចំភ្នែក​បណ្តាល​ឱ្យ​ស្រវាំង ។

រាល់ពេលដែល​ចេញដើរទៅណាមក​ណាត្រូវពាក់មួកសុវត្ថិភាព​ការពារភ្នែកកុំឱ្យ​ធូលីដីចូលភ្នែក ក៏ជាការប៉ះទង្គិច​ក្បាលពេល កើត​មាន​គ្រោះថ្នាក់ជាយថា​ហេតុណាមួ​យដែរ ។ ចំពោះការទទួលទាន​ចំណី​អាហារវិញ ត្រូវបរិភោគ​អាហារដែលសម្បូរ​ទៅដោយវីតា​មីនមានជីវ​ជាតិជំនួយដល់​ភ្នែក ដែលជាប្រភេទ​បន្លែពណ៌លឿង ឬបៃតងដែល​សម្បូរ ដោយជាតិ​វីតាមីនអា ដូចជា ល្ពៅ ឬល្ហុង និងទទួល​ទានសាច់ត្រី ហើយទទួលទាន​ផ្លែឈើឱ្យបានគ្រប់គ្រាន់ នេះជាវិធី​ដ៏សាមញ្ញមួយដែលជា​ជំនួយសម្រាប់សុខភាពភ្នែក ។

ចំពោះវ័យ​អាយុចាប់ពី៤០ឆ្នាំទ្បើង​ទៅ គួរទៅពិនិត្យភ្នែក​ឱ្យបានមួយឆ្នាំម្តង ដើម្បីពិនិត្យរកជំងឺដែលកើត​មានចំពោះ​ភ្នែក​ដែល​មិន​អាច​ដឹងមុន ។ រីឯចំពោះវ័យចាប់​ពី៥៥ ទៅ៦០ឆ្នាំទ្បើងទៅ ត្រូវទៅពិនិត្យ​ពី៦ខែ ទៅ៨ខែម្តង ដើម្បីការ​ពារសុខភាព​ភ្នែក ព្រោះវ័យ​នេះ​ច្រើនជួប​ប្រទះជាញឹក​ញាប់​ពីបញ្ហាភ្នែក​ទ្បើងបាយ ។

រាល់ពេលត្រទ្បប់​មកពីខាងក្រៅ លោកអ្នកត្រូវលាង​មុខងូតទឹក​សម្អាត​ខ្លួន ដើម្បីជួយ​ឱ្យសុខភាពភ្នែក កាន់តែមានលក្ខណៈ​ប្រសើរ ។ វាមិនមានការ​ពិបាកអ្វីទេ ក្នុងការថែ​រក្សាភ្នែក​នោះ  គឺគ្រាន់​តែ​មើល​ក្នុងរយៈ​ចម្ងាយមួយឱ្យ​បានត្រឹមត្រូវ ពាក់វ៉ែន​តាការពារ ឬមួកការពាររាល់ពេលដែល​ធ្វើដំណើរ ត្រូវទទួលទានចំណី​អាហារ​ដែល​មាន​ជីវជាតិឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺអាហារដែលមានសារប្រយោជន៍សម្រាប់សុខភាពភ្នែក ៕