ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របេង​​មិន​មែន​​ជា​ជំងឺ​​តំណ​​ពូជ​​តែ​វាជា​មេរោគ​​ចម្លង​

9 ឆ្នាំ មុន

​​របេង​ គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ទ្បើង​ដោយ​​មេ​រោគ​​របេងឈ្មោះ​ បាស៊ី​​ដឺ​កុក ហៅ​កាត់ថា​បេកា។ ​ជំងឺ​នេះ​មិន​​មែន​​ជា​​ប្រភេទ​​ជំងឺ​តំណ​ពូជ​ទេ ហើយ​​វា​អាច​​ប្រហារជីវិត​​មនុស្ស​​បាន​ បើ​សិន​​ជា​មិន​បាន​​ព្យា​បា​ល​​នោះ ។ ​ជួប​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ ​តាន់អ៊ាន ​ទី​ប្រឹក្សា​​អម​​ក្រសួង​​សុខា​ភិបាល​​​ និង​ជា​នាយក​​មជ្ឈម​ណ្ឌល​​ជាតិ​​កម្ចាត់​​រោគ​​របេង​ បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ថា ជំងឺ​របេង​​ច្រើន​​កើត​​នៅ​នឹង

​​របេង​ គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ទ្បើង​ដោយ​​មេ​រោគ​​របេងឈ្មោះ​ បាស៊ី​​ដឺ​កុក ហៅ​កាត់ថា​បេកា។ ​ជំងឺ​នេះ​មិន​​មែន​​ជា​​ប្រភេទ​​ជំងឺ​តំណ​ពូជ​ទេ ហើយ​​វា​អាច​​ប្រហារជីវិត​​មនុស្ស​​បាន​ បើ​សិន​​ជា​មិន​បាន​​ព្យា​បា​ល​​នោះ ។ ​ជួប​ជា​មួយ​​លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ ​តាន់អ៊ាន ​ទី​ប្រឹក្សា​​អម​​ក្រសួង​​សុខា​ភិបាល​​​ និង​ជា​នាយក​​មជ្ឈម​ណ្ឌល​​ជាតិ​​កម្ចាត់​​រោគ​​របេង​ បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ថា ជំងឺ​របេង​​ច្រើន​​កើត​​នៅ​នឹង​​សួត​ហៅថា របេង​​​សួត ។

​ប៉ុន្តែ​​សរី​រាង្គ​​ផ្សេង​ទៀត​ ​ក៏​អាច​កើត​​ជំងឺ​របេង​​ដែរ​ហៅ​ថា ​ជំងឺ​​របេង​ក្រៅ​សួត​ដូចជា​​ របេង​​ឆ្អឹង ​របេងស្រោម​ខួរ​​ក្បាល របេង​​កូន​កណ្តុរ ​របេង​​ស្រោម​​សួត ​និង​របេង​តម្រង​នាម​ជា​ដើម ។ លោក​វេជ្ជ​បណ្ឌិត​​បាន​បន្ត​ទៀតថា ​មាន​​តែ​ជំងឺ​​របេង​សួត​តែ​​មួយគត់​ដែល​​ចម្លង​​មេ​រោគ​​របេង​ពីអ្នក​ជំងឺ​​ទៅ​អ្នក​ជា​ (ពីមនុស្ស​ម្នាក​់​ទៅ​មនុស្ស​ម្នាក់​ទៀត​) ​តាម​រយៈ​ខ្យល់​ដង្ហើម​ ​​ក្អក ​ឬ​កណ្តាស់ ឬ​​ក៏​និយាយ​​ស្តី​​ទល់​មុខ​​គ្នា ។ ​ចំណែក​ឯ​​ជំងឺ​​របេង​ក្រៅ​សួត ​មិន​ឆ្លង​​ទៅ​អ្នក​ដទៃ​​តាម​​របៀ​ប​ខាង​លើនោះទេ ​​។ ​ចំពោះ​​​​រោគ​សញ្ញា​​ចម្លង​​នៃ​ជំងឺ​​របេង​សួត​​មាន​ដូច​ជា​​ ក្អ​ក​លើស​ពី២​​សប្តាហ៍​ទៅ​៣​សប្តាហ៍​​(​មាន​​ឬ​គ្មាន​​កំហាក​) ​និង​អាច​រួម​​ផ្សំ​ដោយ​ការ​​ក្តៅ​​ខ្លួន​​ស្រៀវ​ស្រាញ​​ពេល​ល្ងាច ​បែក​ញើស​ពេល​យប់​​ស្រក់​ទម្ងន់​ ​អស់​កម្លាំង​ ឬ​ឈឺ​ទ្រូង​ ។

បើ​សិន​​ជា​លោក​អ្នក​​សង្ស័យ​ថា ​កើត​មាន​​ជំងឺ​​របេង ត្រូវ​តែ​​ទៅ​ពិនិត្យ​​នៅ​មណ្ឌល​​សុខ​ភាព​ ឬ​មន្ទីរ​​ពេទ្យ​បង្អែក​ ។​ ការ​ព្យា​បាល​​ជំងឺ​របេង​​បាន​ទាន់​ពេល​វេលា​ និង​លេប​ថ្នាំ​​ទៀង​​​ទាត់​តាម​​ការ​ណែ​នាំ​​របស់​​គ្រូ​ពេទ្យ​ ​នឹង​​​អាច​​ជាសះ​ស្បើយ​ ហើយ​​ការ​ពិនិត្យ​​កំហាក​ និង​ព្យាបាល​​ដោយ​ឱសថ​​របេង​​ គឺ​ឥត​​គិត​​ថ្លៃ​​នោះ​ទេ ។ ​ការ​​ព្យាបាល​​ជំងឺ​របេង​​អាច​មាន​រយៈ​​ពេល​​៦​ខែ ​​ហើយ​ត្រូវ​​ព្យាបាល​​​​​​​តាម​ការ​កំណត់​​របស់​គ្រូ​ពេទ្យ​ ៕