ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រង្ស៊ី ៖​ សមាជិក គ.ជ.ប ​ទី០៩ អាចនឹងត្រូវ​បង្ហាញឲ្យដឹង​នៅថ្ងៃនេះ ឬ ថ្ងៃស្អែក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានមានប្រសាសន៍ថា ​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប) ​អាចនឹងត្រូវបង្ហាញ​ឈ្មោះឲ្យដឹងនៅថ្ងៃនេះ​(២៨កក្កដា)​ ឬ ​យ៉ាងយូរថ្ងៃស្អែក ។

មេបក្សប្រឆាំង​ថ្លែងបែបនេះ​ នៅក្រោយពេលលោក​បង្ហាញមុខជាលើកដំបូង​ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា​​ ដើម្បីឲ្យ​សមាជិកសភាគណបក្សប្រជាជន​អនុម័តទទួលស្គាល់​លោកជាតំណាងរាស្រ្ត​មណ្ឌលកំពង់ចាម​ ជំនួសលោក គួយ ប៊ុនរឿន នាព្រឹកថ្ងៃទី២៨ ​កក្កដា ​២០១៤ ។

គេមិនទាន់ដឹងថា​តើមន្រ្តីរូបណាជាសមាជិកទី០៩​នៃគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​នោះនៅឡើយទេ ខណៈដែលកាលពីថ្ងៃអាទិត្យម្សិលមិញ​ ក្នុងឱកាសបើកសន្និបាត​ក្រុមប្រឹក្សាជាតិ​លើកដំបូងរបស់​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​ក្នុងនាមមេបក្សប្រឆាំង​បានស្នើទៅគណបក្សប្រជាជន​កម្ពុជា​នូវបេក្ខភាព១០រូប​ចេញមកពីអង្គការសង្គមស៊ិវិល​ដែលមានឈ្មោះល្បី ។

ជាការកត់សម្គាល់ តំណាងអង្គកា​រសង្គមស៊ីវិលមួយចំនួន​ដែលគេសង្ឃឹមថាអាចនឹងក្លាយជាសមាជិកទី០៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះរួមមាន ៖ ​លោកស្រី ពង្ស ឈីវហ្គិច​ , លោក ធន់ សារ៉ាយ ​, លោក គល់ បញ្ញា , ​លោក ហង្ស ពុទ្ឋា ​, លោក ឡៅ ម៉ុងហៅ​ , លោក អ៊ូ វិរៈ ,​ លោក កែម ឡី ​​​​, ​លោក យ៉េង វីរៈ ,​លោក ព្រាប កុលជាដើម ៕