ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​រ័ក​​នៅ​លើ​វាល​ខ្សាច់​​​អ្នក​​ទើស​​ភ្នែក​​ប្តឹង​ប៉ូលិស

9 ឆ្នាំ មុន

សារ​ព័ត៌​មាន​ Huffington Post របស់​អាមេរិក​ កាល​ពី​ថ្ងៃ​​ទី​២៣ កក្កដា ​ឆ្នាំ​២០១៤ ផ្សាយ​ថា ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​ ​រស់​នៅ​បរិវេណ​​ឆ្នេរសមុទ្រ​​​ប្រាដេន​តុន ​រដ្ឋ​ផ្លរី​ដា ​សហ​រដ្ឋ​អាមេរិក ​បាន​ប្តឹង​ប៉ូលិស​​ដោយ​​ទើស​ភ្នែក​​នឹង​​នាង​​​អេលីសសា​ អាល់​វ៉ា​រ៉េស ​អាយុ​២០​ឆ្នាំ ​និង​លោក​ចូ​សេ កាបាល​ទ្បេ​រ៉ូ អាយុ​៣៩​ឆ្នាំ ​ដែល​រួម​រ័ក​​នៅ​កណ្តាល​វាល​​ខ្សាច់​ ខណៈ​មាន​មនុស្ស​ដើរ​​​កម្សាន្ត​​មិន​ដាច់ ។​ស្ត្រី​​វ័យ​

សារ​ព័ត៌​មាន​ Huffington Post របស់​អាមេរិក​ កាល​ពី​ថ្ងៃ​​ទី​២៣ កក្កដា ​ឆ្នាំ​២០១៤ ផ្សាយ​ថា ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​ ​រស់​នៅ​បរិវេណ​​ឆ្នេរសមុទ្រ​​​ប្រាដេន​តុន ​រដ្ឋ​ផ្លរី​ដា ​សហ​រដ្ឋ​អាមេរិក ​បាន​ប្តឹង​ប៉ូលិស​​ដោយ​​ទើស​ភ្នែក​​នឹង​​នាង​​​អេលីសសា​ អាល់​វ៉ា​រ៉េស ​អាយុ​២០​ឆ្នាំ ​និង​លោក​ចូ​សេ កាបាល​ទ្បេ​រ៉ូ អាយុ​៣៩​ឆ្នាំ ​ដែល​រួម​រ័ក​​នៅ​កណ្តាល​វាល​​ខ្សាច់​ ខណៈ​មាន​មនុស្ស​ដើរ​​​កម្សាន្ត​​មិន​ដាច់ ។​ស្ត្រី​​វ័យ​ចំណាស់​​រូប​នោះ និយាយ​ថា គាត់​​​ឃើញ​​គូស្នេហ៍​​នោះ រួម​រ័ក​គ្នា​​អស់​រយៈ​​ពេល​២៥​នាទី​ ​រួច​នាំ​គ្នា​​ចុះ​ទៅ​លេង​ទឹក​ ។ នៅ​ពេល​​ទ្បើង​​​ពី​ទឹក​​វិញ​ អ្នក​ទាំង​២​ដេក​លក់​មួយ​រយៈ​​ លុះ​ភ្ញាក់​​​ទ្បើង​ក៏​ចាប់​ផ្តើម​​រួម​រ័ក​ជា​ថ្មី​​ម្តង​ទៀត ។

ដោយសារ​​​​ទើស​ភ្នែក​នឹង​សកម្ម​ភាព​​នោះ ស្ត្រី​វ័យ​​ចំណាស់​​បាន​ទូរ​ស័ព្ទ​​ទៅ​ប្តឹង​ប៉ូលិស​ និង​​បាន​ថត​​​ជា​វីដេអូ​ឃ្លីប​ទុ​​ក​ជា​ភស្តុ​តាង ។
ប៉ូលិស​​នៅ​​ក្នុង​​តំបន់​​ប្រាដេន​តុន ​បាន​ទៅ​​​ឃាត់​​ខ្លួន​លោក​កាបាល​​ទ្បេរ៉ូ​ ​និង​នាង​​អាល់​វ៉ា​រ៉េស ​​​ព្រម​ទាំង​​បាន​សួរ​​សាក្សី​ចំនួន​៧​នាក់​​ ក្នុង​​នោះ​​​មាន​កូន​ស្រី​អាយុ​៤​ឆ្នាំ របស់​​ស្ត្រី​វ័យ​ចំណាស់​​​នោះ​ផង ​ដើ​ម្បី​ធ្វើ​​​ជា​ភស្តុង​តាង​​ពេល​ដំណើរ​ការ​​រឿង​ក្តី​​តាម​ផ្លូវ​ច្បាប់​ ។
លោក​​កាបាល​ទ្បេ​រ៉ូ និង​នាង​​អាល់​វ៉ា​រ៉េស រង​ការ​ចោទ​​ប្រកាន់​​ពី​បទ​ប្រព្រឹត្ត​​អំពើ​​អនា​ចារ​​នៅ​ទី​សាធារណៈ​ និង​បាន​កំណត់​​ឱ្យ​ចូល​ឆ្លើយ​​​​ក្នុង​តុលា​​កា​រ​នៅ​ខែ​សីហា ៕