ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា សុគន្ធ​ នីសាជាប់​​កិច្ច​សន្យា​​ការងារក្នុង​​ស្រុក​ងាក​ខ្លួន​ទៅ​​បរទេស​​មិន​រួច​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀងសុគន្ធ​ នីសា​​ ក្រៅ​ពី​មាន​ឱកាស​ការ​ងារ​ច្រើន​នៅ​ក្នុង​ស្រុក​ក៏​មាន​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ដែរ​ ប៉ុន្ដែ​អត់​បាន​ចេញ​ទៅ​ដោយ​សារ​តែ​នាង​ជាប់​កិច្ច​សន្យា​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន ។ ក្នុង​ជំនួប​ជា​មួយ​អ្នក​យកព័ត៌មាន​កោះ​សន្ដិ​ភាព​កាល​ពីពេល​ ថ្មីៗនេះ​ សុគន្ធ​ នីសា​ ប្រាប់​ថា​ នាង​មាន​ការ​ងារ​ច្រើន​ជា​បន្ដ​បន្ទាប់​ពី​ម្ចាស់​ក្រុម​ហ៊ុន​នានា​ និង​ផលិត​កម្ម​

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀងសុគន្ធ​ នីសា​​ ក្រៅ​ពី​មាន​ឱកាស​ការ​ងារ​ច្រើន​នៅ​ក្នុង​ស្រុក​ក៏​មាន​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ដែរ​ ប៉ុន្ដែ​អត់​បាន​ចេញ​ទៅ​ដោយ​សារ​តែ​នាង​ជាប់​កិច្ច​សន្យា​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន ។ ក្នុង​ជំនួប​ជា​មួយ​អ្នក​យកព័ត៌មាន​កោះ​សន្ដិ​ភាព​កាល​ពីពេល​ ថ្មីៗនេះ​ សុគន្ធ​ នីសា​ ប្រាប់​ថា​ នាង​មាន​ការ​ងារ​ច្រើន​ជា​បន្ដ​បន្ទាប់​ពី​ម្ចាស់​ក្រុម​ហ៊ុន​នានា​ និង​ផលិត​កម្ម​ថោន​ដែល​នាង​ច្រៀង​ជា​ប្រចាំ​ ។​

សម្រាប់​ផលិត​កម្ម​ថោន​ នាង​កំពុង​តែ​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​មាន​ទម្រង់​ ប្លែកៗ​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយ​មិត្ដ​ទស្សនិក​ជន​សម្រាប់​ឱកាស​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៤​ នេះ​ ។ នៅ​ផលិត​កម្ម​ថោន​ នាង​បាន​សម្ដែង​ជា​មួយ​ក្រុម​ការ​ងារ​ច្រើន​នៅ​ទី​ ឆ្ងាយៗ​ប្រកប​ដោយ​ទេសភាព​ ស្អាតៗ​ ធានា​ថា​នឹង​គាប់​ចិត្ដ​ប្រិយ​មិត្ដ​យុវវ័យ​ជាក់​ជា​មិន​ខាន​ ។ លើស​ពី​នេះ​ នាង​ថែម​ទាំង​ទៅ​សម្ដែង​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​ ពេល​ខ្លះ​សឹង​តែ​មិន​បាន​ដេក​ពួន​ប៉ុន្មាន​ឡើយ​ ។

តារា​ចម្រៀង​សុគន្ធ​ នីសា​ និយាយ​ថា​ នា​ពេល​កន្លង​មក​ អ្នក​នៅ​ក្រៅ​ប្រទេស​ហៅ​ទៅ​សម្ដែង​ តែ​នាង​អត់​ទទួល​ទោះ​ជា​ប៉ះ​ចំ​រដូវ​ភ្លៀង​ក្ដី​ មក​ពី​នាង​ជាប់​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ ធំៗ​ចំនួន​២​ដែលមិន​អាច​ទៅ​ណា​បាន​ ។ ទោះ​ជា​ពេល​នេះ ក្រុមហ៊ុន​ទាំង​នោះ​មិន​មាន​កម្មវិធី​ញឹក​ញាប់​ តែដាច់​ខាត​នាង​នៅ​ក្នុង​ស្រុក​ដើម្បី​ត្រៀម​ពេល​គេ​ហៅ​បំពេញ​ការងារ​ដែល​មិន​អាច​ខក​ខានបាន។

សុគន្ធ​ នីសា​ ឱ្យ​ដឹង​ថា​ បើនិយាយ​ពី​ចំនួន​ប្រាក់​រក​បាន​វិញ​​នៅ​ក្រៅ​ស្រុក​គឺ​រក​បាន​ច្រើន​មក​ពី​មិន​សូវ​ចាយ​ ឯ​នៅ​ក្នុង​ស្រុក​រក​ផង​ ចាយ​ទៅ​វិញ​ផង​ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ នាង​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ ប្រសិន​បើ​ការ​ងារ​របស់​នាង​ក្នុង​ស្រុក​អាច​ដក​ឃ្លា​បាន​ ។ នាង​ចង់​ច្រៀង​ឱ្យ​បង​ប្អូនខ្មែរ​នៅ​ក្រៅ​ស្រុក​ស្ដាប់​កម្សាន្ដ​ ។​ សុគន្ធ​ នីសា​ សន្យា​ថា​ នឹង​រិះ​រក​ក្បាច់​ រាំ​ថ្មីៗ​ សម្រាប់​បម្រើ​អារម្មណ៍​កម្សាន្ដ​របស់​ទស្សនិក​ ជន​។​ នាង​មិន​សូវ​ពូកែ​រាំ​ តែ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ​៕