ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យា​ល័យ​​10​ក្នុង​ពិភព​លោក​ថ្លៃ​សិក្សា​ខ្ពស់​កប់​ពពក​

9 ឆ្នាំ មុន

កោះ​សន្តិ​ភាព​សូម​ណែ​នាំ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ពី​សាកល​វិទ្យា​ល័យ​ចំនួន​១០​ដែល​ថ្លៃ​សិក្សា​ខ្ពស់​កប់​ពពក​ក្នុង​ពិភព​លោក​ ។
១-សាកល​វិទ្យា​ល័យ​ Sarah Lawrence College
Sarah Lawrence College គឺ​ជា​សាកល​វិទ្យា​ល័យ​ឯក​ជន​មួយ​ ស្ថិត​ក្នុង​រដ្ឋ​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេ​រិក​ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៦

កោះ​សន្តិ​ភាព​សូម​ណែ​នាំ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ពី​សាកល​វិទ្យា​ល័យ​ចំនួន​១០​ដែល​ថ្លៃ​សិក្សា​ខ្ពស់​កប់​ពពក​ក្នុង​ពិភព​លោក​ ។
១-សាកល​វិទ្យា​ល័យ​ Sarah Lawrence College
Sarah Lawrence College គឺ​ជា​សាកល​វិទ្យា​ល័យ​ឯក​ជន​មួយ​ ស្ថិត​ក្នុង​រដ្ឋ​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេ​រិក​ កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៦ ដោយ​មហា​សេដ្ឋី​លោក William Van Duzer Lawrence ។ សាកល​វិទ្យា​ល័យ​មាន​កម្ពស់​៧​ជាន់នេះ​ ផ្តោត​លើ​មុខ​ជំនាញ​ សំខាន់​ៗ​ដូច​ជា​មនុស្ស​សាស្ត្រ​ និង​នយោ​បាយ​ ។
តម្លៃ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​ Sarah Lawrence College គឺ​៦១.២៣៦​ដុល្លារ​អាមេ​រិក​ ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ។

២-សាកល​វិទ្យា​ល័យ​ញូវ​យ៉ក​
សាកល​​វិទ្យា​ល័យ​ញូវ​យ៉ក​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៣១​ គឺ​ជា​សាកល​វិទ្យា​ល័យ​ដំបូង​គេ​បង្អស់​របស់​ទី​ក្រុង​​ញូវ​យ៉ក​​ ។
សាកល​វិទ្យា​ល័យ​​ញូវ​យ៉ក​ផ្តោត​លើ​មុខ​​វិជ្ជា​សំខាន់​ៗ​ដូច​ជា​ វិទ្យា​សាស្ត្រ​អប់​រំ​ និង​សិល្បៈ​គំនូរ ។ តម្លៃ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​ញូវ​យ៉ក​គឺ​៥៩.៣៣៧​ដុល្លារ​អាមេ​រិក​ក្នុង​១​ឆ្នាំ ។

៣-សាកល​វិទ្យា​ល័យ​ Harvey Mudd College
សាកល​វិទ្យា​ល័យ​ Harvey Mudd College ស្ថិត​ក្នុង​រដ្ឋ​កាលី​ហ្វ៊័រ​នី​ញា៉​ សហ​រដ្ឋ​អា​មេ​រិក​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៥​ ដោយ​ក្រុម​គ្រួសារ​លោក​ Harvey Mudd ។
សាកល​វិទ្យា​ល័យ​នោះ​បង្រៀន​មុខ​វិជ្ជា​សំខាន់​ៗ​ដូច​ជា​វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​ និង​វិទ្យា​សាស្ត្រ​អប់រំ​ ។ ចំពោះ​តម្លៃ​សិក្សា​គឺ​ ៥៨.៩១៣​ដុល្លារ​អាមេ​រិក​​ក្នុង​១​ឆ្នាំ​ ។

៤-សាកល​​វិទ្យា​ល័យ​កូ​ឡុំ​ប៊ី
សាកល​​វិទ្យា​ល័យ​កូ​ឡុំ​ប៊ី បង្កើ​ត​ឡើង​ក្នុង​ឆ្នាំ​១៧៥៤​ ជា​សកល​វិទ្យា​ល័យ​ដំបូង​គេ​បង្អស់​ដែល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​បែប​អាមេ​រិក​ និង​បាន​ទទួល​ពាន​រង្វាន់​ ល្បី​ៗ​ផ្នែក​អប់​រំ​មាន​ពាន​រង្វាន់​ណូ​ប៊ែល​ និង​ពាន​រង្វាន់​ Pulitzer ។
សាកល​វិទ្យា​ល័យ​កូ​ឡុំ​ប៊ី​ ផ្តោត​លើ​មុខ​វិជ្ជា​ឯក​ទេស​វេជ្ជ​សាស្ត្រ​ ។ ចំណែក​ឯ​តម្លៃ​សិក្សា​គឺ​ ៥៨.៧៤២​ដុល្លារ​អាមេ​រិក​ក្នុង​​១​ឆ្នាំ​ ។

៥-សាកល​វិទ្យា​ល័យ​ Wesleyan
សាកល​វិទ្យា​ល័យ​ Wesleyan ស្ថិត​ក្នុង​រដ្ឋ​ Connecticut សហ​រដ្ឋ​អាមេ​រិក​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៣១ និង​មាន​កម្ពស់​៤​ជាន់​ ។
សាកល​វិទ្យា​ល័យ​ Wesleyan មាន​តម្លៃ​សិក្សា​ ៥៨.៥០២ ដុល្លារ​អាមេ​រិក​ក្នុង​១​ឆ្នាំ​ ។

៦-សកល​វិទ្យា​ល័យ​ Claremont Mckenna
សាកល​វិទ្យា​ល័យ​ Claremont Mckenna បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤៦​ ស្ថិត​នៅ​រដ្ឋ​កាលី​ហ្វ៊័រ​នី​ញា៉​សហ​រដ្ឋ​អាមេ​រិក​ ជា​សកល​វិទ្យា​ល័យ​ប្លែក​ជាង​គេ​ក្នុង​ពិភព​លោក​ ពោល​គឺ​មិន​ទទួល​សិស្ស​នារី​ទេ រហូត​ដល់​ឆ្នាំ​១៩៧៦​ ទើប​មាន​ការ​ប្រែ​ប្រួល​ប្រព័ន្ធ​គ្រប់​គ្រង​ ។
សាកល​វិទ្យា​ល័យ​ Claremont Mckenna មាន​មុខ​វិជ្ជា​ សំខាន់​ៗ​ដូច​ជា​ វិទ្យា​សាស្ត្រ​គ្រប់​គ្រង​ វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​ និង​វិទ្យា​សាស្ត្រ​អប់រំ​ ។ តម្លៃ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​នេះ​គឺ​៥៨.០៦៥​ដុល្លារ​អាមេ​រិក​ក្នុង​១​ឆ្នាំ ។

៧-សាកល​វិទ្យា​ល័យ​ Dartmouth College
សាកល​វិទ្យា​ល័យ​ Dartmouth College បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៧៦៩​ ស្ថិត​ក្នុង​រដ្ឋ​ញូវ​ហេម​សៀរ​ សហ​រដ្ឋ​អាមេ​រិក​ បាន​ពាន​រង្វាន់​ផ្នែក​គុណ​ភាព​អប់​រំ​ចំនួន​៣​ ។ ចំពោះ​តម្លៃ​សិក្សា​គឺ​ ៥៧.៩៩៦​ដុល្លារ​អាមេ​រិក​ក្នុង​១​ឆ្នាំ​ ។

៨-សាកល​វិទ្យា​ល័យ​ Parson The New School for Design
សាកល​វិទ្យា​ល័យ​ Parson The New School for Design ស្ថិត​ក្នុង​រដ្ឋ​ញូវ​យ៉ក​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩៦​ គឺ​ជា​សាកល​វិទ្យា​ល័យ​ដំបូង​គេ​បង្អស់​មាន​មុខ​វិជ្ជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​ រួម​មាន​មុខ​វិជ្ជា​រចនា​ គំនូរ​ និង​ប្លង់​ស្ថាប​ត្យ​កម្ម​ ។ ចំពោះ​តម្លៃ​សិក្សា​គឺ​៥៧.៩១០​ដុល្លារ​អាមេ​រិក​ក្នុង​១​ឆ្នាំ​ ។

៩-សាកល​វិទ្យា​ល័យ​ Johns Hopkins University​
សាកល​វិទ្យា​ល័យ​ Johns Hopkins University​ បង្កើត​ឡើង​ក្នុង​ឆ្នាំ១៨៧៦ ស្ថិត​ក្នុង​រដ្ឋ​មា៉​រី​លែន​ សហ​រដ្ឋ​អាមេ​រិក​ ​មាន​កម្ពស់​៣​  ជាន់ ។ សាកល​វិទ្យា​ល័យ​នេះ​ ផ្តោ​ត​លើ​មុខ​វិជ្ជា​សំខាន់ៗ​ដូច​ជា​ វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​​ វេជ្ជ​សាស្ត្រ​ និង​វិ​ស្វ​ករ​ ។
តម្លៃ​សិក្សា​របស់​សាកល​វិទ្យា​ល័យ​នេះ​គឺ​៥៧.៨២០​ដុល្លារ​អាមេ​រិក​​ក្នុង​១​ឆ្នាំ​ ។

១០-សា​កល​វិទ្យា​ល័យ​ស៊ី​កា​ហ្គោ​
សា​កល​វិទ្យា​ល័យ​ស៊ី​កា​ហ្គោ​ ស្ថិត​ក្នុង​រដ្ឋ​ អីុ​លី​ណយ សហ​រដ្ឋ​អាមេ​រិក​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩០​ ។ ស៊ី​កា​ហ្គោ​ ជា​​សាកល​វិទ្យា​ល័យ​ដែល​មាន​និស្សិត​ចម្រុះ​ជាតិ​សាសន៍​មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ ។ ​តម្លៃ​សិក្សា​គឺ​ ៥៧.​៧១១​ដុល្លារ​អាមេ​រិក៕