ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ឪពុក​ម្ដាយ​​​​យក​ប្រាក់​សង​បំណុល​​​គេ​16ឆ្នាំ​ក្រោយ​ទើប​​​​បែក​ការណ៍

9 ឆ្នាំ មុន

ដោយ​ជំពាក់​បំណុល​គេ​ច្រើន​​​​ តែ​គ្មាន​លទ្ធ​ភាព​សង​​​​បាន​ ប្ដីប្រពន្ធ​​មួយគូ​នៅ​​​ប្រទេស​អង់​គ្លេស​​​បាន​​ដាច់​ចិត្ត​​​សម្លា.ប់​ឪពុក​ម្ដាយ​​​ខ្លួន​ឯង​​ រួច​ប្រឌិត​​​រឿងកុហកមនុស្ស​ទាំង​អស់នៅ​ក្នុង​គ្រួសារ​​​​ក៏ដូច​​ជា​អ្នក​​​​ជិត​ខាង ។ សព​តា​យា​យដែល​ជា​ជន​រង​គ្រោះ​​ទាំងពីរ​​នាក់​ទាល់​តែ​​១៦​ឆ្នាំ​ក្រោយ​​ទើប​រក​​​ឃើញនៅ​​Town តំបន់​​ Mamsfield ។

​ដោយ​ជំពាក់​បំណុល​គេ​ច្រើន​​​​ តែ​គ្មាន​លទ្ធ​ភាព​សង​​​​បាន​ ប្ដីប្រពន្ធ​​មួយគូ​នៅ​​​ប្រទេស​អង់​គ្លេស​​​បាន​​ដាច់​ចិត្ត​​​សម្លាប់​ឪពុក​ម្ដាយ​​​ខ្លួន​ឯង​​ រួច​ប្រឌិត​​​រឿងកុហកមនុស្ស​ទាំង​អស់នៅ​ក្នុង​គ្រួសារ​​​​ក៏ដូច​​ជា​អ្នក​​​​ជិត​ខាង ។ សព​តា​យា​យដែល​ជា​ជន​រង​គ្រោះ​​ទាំងពីរ​​នាក់​ទាល់​តែ​​១៦​ឆ្នាំ​ក្រោយ​​ទើប​រក​​​ឃើញនៅ​​Town តំបន់​​ Mamsfield ។

ឧក្រិដ្ឋ​កម្ម​គួរ​ឱ្យតក់ស្លុត​​
​ឆ្នាំ​១៩៩៨ ​​សោក​នា​ដកម្ម​​​គួរ​ឱ្យតក់ស្លុត​​មួយ​បាន ធ្លាក់​លើ​ប្ដីប្រពន្ធ​វ័យចាស់​​មួយគូ​ ។ ​ទាំង​​​លោក​​តា​ទាំង​លោកយាយ​​ត្រូវ​សម្លាប់​​ដោយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ជាងគេ​​​ និងកំពុង​រស់​នៅ​ជា​មួយ​​​​​ពួក​គាត់​​ ​គឺកូន​​​បង្កើត​និងកូន​ប្រសា​​ ។​ ស៊ូសាន​ អាយុ​​៥៥ឆ្នាំ ​និង​ប្ដី​​គ្រី​ស្ដូហ្វេ៊ី អេដវ៉ដ ​អាយុ​​៥៧​ឆ្នាំ​​ ​បាន​បាញ់​ស​ម្លាប់​​​​​លោក​តា​វីល្លៀម​ វ៉ាយ​​​សឺឡេ​​ ព្រម​ទាំង​​លោក​យាយ​​​ប៉ាទ្រី​សីុ​យ៉ា​​​បន្ទាប់មក​រុំសព​ទាំងពីរ​​​ដោយ​កម្រាល​គ្រែដេក​​​ ហើយ​យក​ទៅកប់​នៅទីធ្លា​តូច​មួយ​​ក្នុង​ព្រៃ​នៅ​Town តំបន់​Mansfield ​។ ក្រោយ​ពេល​​សម្លាប់​ឪពុក​ម្ដាយ​​បង្កើត ​និង​ឪពុក​ម្ដាយ​ក្មេក​​ហើយ​ស៊ូសាន ​​និងគ្រី​ស្ដូហ្វេ៊ីី​​​លក់​ផ្ទះ​ចោល​​ ព្រម​ទាំង​លួច​​​ប្រាក់​សន្សំ​​របស់​តា​យាយ​​នៅ​​គណនី​​​​ធនា​គារ​​បាន​​​​២៤៥.០០០​​ផោន ។​​

​បន្ទាប់​ពី​សម្លាប់​ឪពុក​ម្ដាយ​រួច ​​ស៊ូសាន និ​ង​គ្រីស្ដូហ្វេ៊ីី​​«ប្រឌិត​រឿង​»​​ដើម្បី​ឱ្យសមាជិក​​ក្នុង​គ្រួសារ​​​ក៏ដូច​ជា​​​អ្នកជិត​ខា​ង ​​​រួម​ទាំង​វេជ្ជ​បណ្ឌិត​​​ និង​ធនាគារ​​ផង​​ជឿ​ថា​ប្ដីប្រពន្ធ​ចាស់​​នោះ​នៅ​រស់សុខ​សប្បាយ​​​ជា​ធម្ម​តា​នៅ​ឡើយ ។ ក្នុង​សំបុត្រ​​មួយ​ស​រសេរ​​ក្នុង​ឆ្នាំ​​​២០០៧ ​ស៊ូសាន​​ និយាយ​​ប្រាប់​មនុស្ស​ក្នុង​គ្រួសា​រ​​​ថា​ខ្លួន​ទើប​តែ​ទទួលបានប័ណ្ណ​​​ប្រៃសណី​យ៍​​មួយ​របស់​ពុក​ម៉ែ​​ផ្ញើ​​ឱ្យ​ពី​​​ប្រទេស​អៀរ​ឡង់​ ។ ប្រហែលជា​ពួកគាត់​​ទៅអៀរ​ឡង់​ដើម្បីលំហែកា​យ​​​យក​ខ្យល់​អាកាស​​​​ត្រជាក់​បរិសុទ្ធ​​​នៅ​ទីនោះ​ ។ ប៉ុន្តែ​​តាម​ពិត​​ប្ដី​ប្រពន្ធ​​​ចាស់​ដ៏អភ័ព្វ​​​បាន​ស្លាប់​តាំង​ពី​​៩ឆ្នាំ​មក​ហើយ​ ។

ឧក្រិដ្ឋ​ជន​​​ទាំង​​ពីរ​នាក់​​និយាយ​​កុហក​យ៉ាង​​​បិុន​ប្រសប់​​
សព​ប្ដីប្រពន្ធ​​​ត្រូវបាន​រកឃើញ​បន្ទាប់​​ពី​​​គ្រីស្ដូហេ៊ី្វ និយាយ​​​ប្រាប់សមាជិក​​​ក្នុង​គ្រួសារ​​ថា​ខ្លួន​ទើប​តែ​ទទួល​បាន​​​ដំណឹង​ច្បាស់​​​ថា ​លោក​ឪពុក​​ និង​អ្នក​ម្ដាយ​ដែលទៅលំហែកាយ​នៅ​​​​ប្រទេស​អៀរ​ឡង់​​​យ៉ាង​យូរ​​​នោះ​ ឥឡូវ​ពួកគាត់​​ស្លាប់​អស់​ហើយ​​ ។ គេ​ប្រាប់​​​ដំណឹង​​នេះ​ពេល​រូប​​គេ​​ និង​ស៊ូសាន​​ជា​ប្រពន្ធ​​ទៅ​លាក់​ខ្លួន​នៅ​ក្រុង​លីល​(Lille)​​​ប្រទេស​បារាំង​​ មិន​មែន​នៅ​អៀរ​ឡង់​​​ឡើយ ។ ​ដោយ​​​​​ឆ្ងល់​នឹង​​អាកប្បកិរិយា​​ចម្លែក​មនុស្ស​ក្នុង​គ្រួសារ​ក៏​រាយការណ៍​​ប្រាប់​ប៉ូលិស​​​ ។ ​ឆ្លង​តាម​​ការ​សើុប​អង្កេត​​​យ៉ាង​ដិត​ដល់​​​ប៉ូលិស​​​កំណត់​បាន​ថា​អ្នក​សម្លាប់​​​លោក​តា​លោក​យាយ​នោះ​គ្មាន​អ្នកណា​​​ក្រៅ​ពីប្ដីប្រពន្ធ​​​​គ្រីស្ដូហេ៊ី្វ​ អេដវ៉ដ ឡើយ ។​

តាម​ពិត​​លោក​តា​លោក​យាយ​​​​ស្លាប់​តាំង​ពីយូរ​ តែកូន​បង្កើត​​គាត់​និងកូន​ប្រសា​ពូកែ​ប្រឌិត​រឿង​​​​បំភាន់​​គេ​ឯង​​​ឱ្យ​យល់ច្រលំ​​ថា​ពួក​​គាត់​ទៅលេង​​​នៅ​ប្រទេស​អៀរ​ឡង់​​ ហើយ​ក៏​​ចាំ​មើល​ផ្លូវ​រហូត​ដល់​​​​១៦ឆ្នាំ​​នៅ​តែ​​​អត់ទាន់​​​ឃើញ​ពួក​គាត់ត្រឡប់មកវិញ​​​ ។ ពេល​កំណត់​​​​មុខសញ្ញា​​បាន​ច្បាស់ហើយ​ ប៉ូលិស​បាន​​បំពេញបែប​បទ​​​ធ្វើបត្យាប័ន​​​នាំ​ខ្លួន​​ពួកគេ​ទាំង​​២នាក់​​​ពីប្រទេស​បារាំង​​ត្រឡប់​ទៅ​អង់​គ្លេស
​​​វិញ​ ។ ដោយ​ដឹង​ខ្លួន​​អស់​លក្ខណ៍​​​ស៊ូសាន និង​​​គ្រីស្ដូហេ៊ី្វ ​ព្រម​​សារ​ភាព​​ត្រង់​ពីស​កម្ម​ភាព​​របស់​ពួក​ខ្លួន​កន្លង​មក​​​ ព្រម​ទាំង​​​​ប្រាប​់​ពីទីកន្លែង​​​​កប់​លាក់​​​​សព​លោក​​តា​លោកយាយ​​​កាល​ពី​១៦​ឆ្នាំ​មុន​​​ ។​ ពួកគេ​​យល់​ព្រម​​​ឆ្លើយ​ត្រង់​​គ្រប់​ទាំង​អស់​​​អត់​ហា៊ន​​​​ប្រើ​ល្បិច​​​​ពង្វាង​ចំណុច​ណា​មួយ​​ឡើយ​​​​។

ការ​សើុប​​អង្កេត​មួយ​​បាន​រក​ឃើញ​​ថា​មូល​ហេតុ​ដែល​​ជន​​ទាំង​ពីរ​​នាក់​នោះ​​​​ឈាន​ដល់​​ដាច់​ចិត្ត​សម្លាប់​​ឪពុក​​ម្ដាយ​​​បង្កើត​​​និង​ឪពុកម្ដាយក្មេក​​​​​ដែល​នៅ​ផ្ទះ​​ជាមួយ​ខ្លួន​​​ព្រោះមក​ពីជំពាក់​​​បំណុល​​គេ​ច្រើន​ពេក​​​​រក​ប្រាក់​សង​មិន​បាន ​​​ហើយ​ឈាន​​ដល់​ទាល់​តម្រេះ​ក៏​ដោះ​​ស្រាយ​របៀប​នេះ ដើម្បី​​​​​​​យកប្រាក់​របស់​ឪពុក​ម្ដាយ​​​សង​បំណុល​គេ​​ ។ ប៉ូលិស​​ធ្វើកោសល្យ​វិច័យ​​សពលោក​​លោក​តា​ លោក​យាយ​​ឃើញ​ថា អ្នក​រង​គ្រោះ​ទាំង​ពីរ​​​ត្រូវ​បាញ់​សម្លាប់​​​ម្នាក់​​មួយ​គ្រាប់​ដោយ​​​​​ដោយ​កាំភ្លើង​​​​​​មួយ​ដើម​​គឺ​កាំភ្លើង​​​​ដែល​ប៉ូលិស​​​រ​ក​​​ឃើញ​ក្នុង​ផ្ទះ​​​របស់ប្ដីប្រពន្ធ​​​គ្រីស្ដូហេ៊ី្វ អេដ​​វ៉ដ ។​

​​​លោក​រដ្ឋ​​អាជ្ញា​Peter Joyce និយាយ​​​​ដោយ​ហួស​ចិត្ត​​ថា ​«​ខ្ញុំ​​​សង្កេត​ឃើញ​​​ច្បាស់​ទឹក​មុខ​​ពួក​គេ​អត់​មាន​បង្ហាញ​​​នូវ​ភាព​ស្ដាយ​ក្រោយ ​​ឬមាន​វិប្បដិ​សារៈ​អ្វី​សោះ​ ​។ ​​ពួ​ក​គេ​​ព្រម​ឆ្លើយ​​ត្រង់​គ្រប់​យ៉ាង​​​មក​ពី​ដឹ​ង​​ច្បាស់​អស់​​​ផ្លូវ​ប្រកែក​ប៉ុណ្ណោះ​ ។​​ពីរនាក់​​​នេះ​ពិត​ជា​​​សម​នឹង​​ដាក់​គុក​​អស់​មួយ​ជីវិត »​ ៕      តាម​ឯកសារ​បរទេស​