ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុក​ទ័រ​​​មាន​ប្រពន្ធ​​​និង​កូន​​នៅ​​សហ​រដ្ឋ​អាមេរិក​ ចាក់​កស្ត្រី​​កំណាន់​​របួស​ធ្ងន់​ពេល​​​ព្យា​យាម​សុំ​​បែក​ផ្លូវ​​គ្នា​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​​មួយ​មិន​​ធ្លាប់​​មាន​ពី​មុន​មក​​នៅ​ខេត្ត​ស្វាយ​រៀង ដែល​វេជ្ជ​បណ្ឌិត​​ម្នាក់​បាន​​យក​កាំបិ​ត​​ចាក់​.ក​ស្រី​កំណាន់​​​របស់​ខ្លួន​​លិច​១​កាំបិត​​​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ ខណ​ៈ​ស្ត្រី​រង​គ្រោះ​​កំពុង​ដេក​​នៅ​លើ​អង្រឹង​​ក្រោម​​ផ្ទះ​​មិត្ត​ភក្តិ​​ ធ្វើ​ឱ្យ​​អ្នក​ឃើញ​ហេតុ​ការណ៍​​ស្រែក​​ឆោ​ទ្បោ ហើយ​វេជ្ជ​បណ្ឌិត​​ដែល​ជា​ជន​ល្មើស​​បាន​ទ្បើងជិះ​ម៉ូតូ​​គេច​ខ្លួន​​បាត់​ ។

ខេត្ត​ស្វាយ​រៀង ៖ ​មាន​ការ​ភ្ញាក់​ផ្អើល​​​មួយ​មិន​​ធ្លាប់​​មាន​ពី​មុន​មក​​នៅ​ខេត្ត​ស្វាយ​រៀង ដែល​វេជ្ជ​បណ្ឌិត​​ម្នាក់​បាន​​យក​កាំបិ​ត​​ចាក់​.ក​ស្រី​កំណាន់​​​របស់​ខ្លួន​​លិច​១​កាំបិត​​​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ ខណ​ៈ​ស្ត្រី​រង​គ្រោះ​​កំពុង​ដេក​​នៅ​លើ​អង្រឹង​​ក្រោម​​ផ្ទះ​​មិត្ត​ភក្តិ​​ ធ្វើ​ឱ្យ​​អ្នក​ឃើញ​ហេតុ​ការណ៍​​ស្រែក​​ឆោ​ទ្បោ ហើយ​វេជ្ជ​បណ្ឌិត​​ដែល​ជា​ជន​ល្មើស​​បាន​ទ្បើងជិះ​ម៉ូតូ​​គេច​ខ្លួន​​បាត់​ ។

ហេតុ​ការណ៍​​នេះ បាន​កើត​ទ្បើង​កាល​ពី​វេលា​ម៉ោង​​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​​២៦ កក្កដា ​នៅ​ភូមិ​ស្រះ​​វង់​ សង្កាត់​​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង។​ លោក​ ប៉ែន ​សាមឿន ​នាយ​ប៉ុស្តិ៍​​​នគរ​បាល​រដ្ឋ​បាល​​សង្កាត់​​ស្វាយ​រៀង ​បា​ន​ឱ្យ​ដឹង​ថា ​ជន​ជាប់​​ចោទ​​គឺ​​​​វេជ្ជ​បណ្ឌិត​​ គង់ ​ចន្ថា ​ភេទ​ប្រុស អាយុ​​៤២​ឆ្នាំ ​ជា​ប្រធាន​ផ្នែក​​​ប្រព័ន្ធ​​ព័ត៌​មាន​​ នៃ​មន្ទីរ​​សុខា​​ភិ​បាល​​ខេត្ត មាន​ស្រុក​កំណើត​​នៅ​ភូម​ិស្រះ​ ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​​ហែក ​មាន​ប្រពន្ធ​​កូន​ដែរ តែ​ប្រពន្ធ​​កូន​បាន​ទៅ​​រស់​នៅ​​ឯ​សហ​រដ្ឋ​អាមេរិក​​អស់​ហើយ ។ ​ចំណែក​​​វេជ្ជ​បណ្ឌិត​​​រូប​នេះ ​បាន​ទាក់​​ទង​​ស្ត្រី​ឈ្មោះ​​​ លី ឆេង ​អាយុ​​៣៨​ឆ្នាំ ​មាន​ស្រុក​កំណើត​​​នៅ​ភូមិ​យោត ​ឃុំ​មេ-ស​​ប្រចាន់ ​ស្រុក​ពារាំង ​ខេត្ត​ព្រៃ​វែង ​មាន​មុខ​របរ​​ជាអ្នក​ធ្វើ​​ក្រចក​​ ជួល​ផ្ទះ​​ស្នាក់​​នៅ​​ក្នុង​ភូមិ​កៀន​​សាំង សង្កាត់​​​ស្វាយ​​រៀង​ ​ក្រុង​ស្វាយ​រៀង​ ​ធ្វើ​ជា​ស្ត្រី​កំណាន់​​រហូត​​មក​ ។

តាម​ប្រភពព័ត៌​មាន​​ថា ដោយ​​សារ​ភ្លើង​​ប្រចណ្ឌ​​ លោក​វេជ្ជ​បណ្ឌិត​​​រូប​នេះ​ បានវាយ​ធ្វើ​បាប​​ស្ត្រី​ជា​​​គូ​កំណាន់​​ ហើយ​ប្តឹង​​ចោទ​​ថា លួច​ម៉ូតូ​និង​​ប្រាក់​​ជាង​១​ពាន់​ដុល្លារ ​ក៏​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ស្រ្តី​កំណាន់​​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត ​និង​ចេញ​ដីកា​​ឃុំ​ខ្លួន​​នៅ​ពន្ធ​នា​គារ​​អស់​រយៈ​​​ពេល​១​ខែ​ ទើប​វេជ្ជបណ្ឌិត​​រូប​នេះ ​​​ទៅ​​សុំ​ដោះ​លែង​​​ពី​ពន្ធ​នា​​​គារ​​វិញ ​និង​​ដក​ពាក្យ​​បណ្តឹង ។ ​ដោយ​សារ​តែ​ជួប​រឿង​ជូរ​ចត់​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​​បាន​ ​ស្ត្រី​កំណាន់​​ក៏​សុំ​បែក​ផ្លូវ​គ្នា​ ​និង​​បាន​ទៅ​ជួល​​ផ្ទះ​​ស្នាក់​នៅ​ភូមិ​​កៀន​សាំង ​សង្កាត់​ស្វាយ​រៀង ​ប្រកប​​​​មុខ​របរ​​ធ្វើ​ក្រចក​​និង​ផាត់​មុខ ។ ​ថ្វី​បើ​​ស្ត្រី​កំណាន់បាន​ចាក​ចេញ​ពី​​ដើម​ទ្រូង​​របស់​ខ្លួន​​ទៅ​ហើយក្តី​ ក៏​វេជ្ជបណ្ឌិត​​ គង់ ចន្ថា ​នៅ​តែ​តាម​​​​លួង​​លោម​​ឱ្យ​​ជា​នា​គ្នា​វិញ ​តែ​នាង​មិន​ព្រម ។

លុះ​​នៅ​ថ្ងៃ​កើត​ហេតុខាងលើ ​ក្រោយ​ពី​​ដើរ​ធ្វើ​ក្រចក​តាម​ផ្ទះ​រួច​នាង លី​ ឆេង ក៏​មក​​ដេក​លេង​​នៅ​​​លើ​អង្រឹង​​ក្រោម​ផ្ទះ​​មិត្ត​ភក្តិ​​ នៅ​ភូមិ​​ស្រះ​វង់​ ។ ​ពេល​នោះ ​ប្រៀបដូច​​ជា​ស្រមោល​​អន្ទោល​​​តាម​ប្រាណ​ វេជ្ជ​បណ្ឌិត​​ដៃ​ដល់​​ដែល​តាម​​​​មក​រក​​ឃើញ​​ ក៏​ចូល​ទៅ​​និយាយ​​លួង​លោម​​ឱ្យ​​ទៅ​​នៅ​​​ជា​មួយ​​គ្នា​វិញ ​តែ​នាង​មិ​ន​ព្រម​ ស្រាប់​តែ​​វេជ្ជ​បណ្ឌិត​រូ​ប​នេះ ដក​កាំ​បិត​​​កៃ​​ចេញ​ពី​កាបូប​​ចាក់​ចំ.ក​នារី​រង​គ្រោះ​​លិច​មួយ​​កាំបិត​​បាញ់​ឈាម​​ពេញ​ខ្លួន​​សន្លប់​​ឈឹង​​ ធ្វើឱ្យ​​ម្ចាស់​ផ្ទះ​​ស្រែក​ឆោ​ទ្បោ​​ដោយ​ការ​រន្ធត់​​ចិត្ត​ ។ រី​ឯ​ជន​ល្មើស​​បាន​​រត់​​ទ្បើង​​​ជិះ​ម៉ូតូ​​បើក​គេច​ខ្លួន​បាត់​ភ្លាម​ៗ​ ​​​ចំណែក​​អ្នក​ស្រុក​ក៏​ប្រញាប់​ប្រញាល់​​បញ្ជូន​​​ជន​​រង​គ្រោះ​ទៅ​មន្ទីរ​​ពេទ្យ​​​ខេត្ត​ដើ​ម្បី​​សង្គ្រោះ​ ​ប៉ុន្តែ​ដោយ​សារ​របួស​​ធ្ងន់​​​​​ពេក​​គ្រូទេព្យ​​ក៏​បញ្ចូន​​​បន្ត​ទៅ​មន្ទីរ​ពេទ្យ​​ឯ​រាជ​ធានី​ភ្នំពេញ​ទៀត​ ។

រហូត​​មក​ដល់​ល្ងាច​​ថ្ងៃ​ទី​២៧ កក្កដា ​មិន​មាន​​ព័ត៌​​មាន​​ថា វេជ្ជ​បណ្ឌិត​​ដៃ​ដល់​​រូប​នោះ​ ត្រូវ​​ចាប់​ខ្លួន​​បាន​ឬ​បែ​ប​ណា​​នៅ​ទ្បើយ​​ទេ​ ៕​