ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​​​រោ​ង​​​ចក្រ​​ឆាង​​​​ស៊ឹង​ សម្លា.ប់​​​បុរស​ជន​​ជាតិចិន​​​​​ម្នាក់​​​ របួសធ្ងន់ម្នាក់ ខណៈ​​ទំ​ហំ​ខូចខាត​​​រាប់​​លា​នដុ​ល្លារ​​​​

9 ឆ្នាំ មុន

រាជ​​ធានី​ភ្នំ​​ពេញ ៖ មក​ពេល​​វេលាម៉ោង​៨និង​​៣០នាទី​​ព្រឹក​​ អគ្គិ​ភ័យ​​ឆាប​ឆេះ​​រោ​ង​​​ចក្រ​​​​ឆាង​​​​ស៊ឹង មិនទាន់​​រលត់​​នៅឡើយ​​ ហើយ​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ជាច្រើនគ្រឿង​​ កំពុង​បន្ត​បា.ញ់​​ពន្លត់ ខណៈ​​ទំហំ​នៃ​​ការ​​ខូច​ខាត​​រាប់​លានដុល្លារ​​ ។

រាជ​​ធានី​ភ្នំ​​ពេញ ៖ មក​ពេល​​វេលាម៉ោង​៨និង​​៣០នាទី​​ព្រឹក​​ អគ្គិ​ភ័យ​​ឆាប​ឆេះ​​រោ​ង​​​ចក្រ​​​​ឆាំង​​​​ស៊ឹង មិនទាន់​​រលត់​​នៅឡើយ​​ ហើយ​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ជាច្រើនគ្រឿង​​ កំពុង​បន្ត​បាញ់​​ពន្លត់ ខណៈ​​ទំហំ​នៃ​​ការ​​ខូច​ខាត​​រាប់​លានដុល្លារ​​ ។

បើ​តាម​សេចក្តីរា​យ​ការណ៍​ឱ្យ​ដឹ​ង​​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​​ដែរ បុរស​ជន​ជា​តិ​ចិន​​ម្នាក់ឈ្មោះ យ៉ាង ស៊ីងស៊ុង អាយុ​ប្រហែល​​៤០​​ឆ្នាំ ជាប្រធាន​ក្រុមបច្ចេកទេស ​ត្រូវ​​ភ្លើង​​​ឆា​​ប ឆេះ​​​រោ​ល​ខ្លោច​​ខ្មៅ ដេកស្លាប់​​នៅ​​ក្បែរ​​បន្ទប់​ទឹក​យ៉ាង​​​អា​ណោច​​អា​ធ័ម​​ បច្ចុប្បន្នសព​​តម្កល់​​នៅ​វត្ត​​ស្ទឹងមាន​ជ័យ​​ ។ ​

គួរ​បញ្ជាក់​ថា រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ ឆាង​ស៊ឹង​ ដែល​​មាន​ទំហំ​ប្រ​មាណ​មួយ​មឺុន​ម៉ែត្រ​ការេ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់​ទាំង​ស្រុង កាល​ពី​វេលា​ម៉ោង៤និង​៣៥​នាទី​​ទៀប​ភ្លឺថ្ងៃ​ទី២៨ កក្ក​ដា ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ រោងចក្រ​នេះ​មានកម្មករ​សរុប​ប្រមាណ​​៨៥០នាក់​​ ។​​

អគ្គិ​ភ័យ​​នេះ​បាន​​​ឆេះ​រាល​​ដាល​ដ​ល់ផ្ទះ​ជួល​​​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​​ទី​តាំង​ក្បែរ​រោង​ចក្រ​ខាង​លើ​អស់​មួយ​ចំនួ​ន និង​​មាន​សេច​ក្តីរាយ​​ការ​​ណ៍​​មក​ថា កម្មករ​រោង​ចក្រ ឌូ​ហុស ដែល​​មាន​ទីតាំង​ក្បែរ​នោះក៏​​​​បាន​ដួល​សន្លប់​ចំនួន​៥​នា​ក់​ ដោយ​សារ​តែ​​មាន​ការ​ជ្រួល​ច្របល់ ​ហើយ​ក្នុង​​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យបាន​ចេញ​អន្ត​រាគ​មន៍​បា​ញ់​ ពន្លត់​ចំនួន​​២៥​​គ្រឿង​ ដោយ​ប្រើ​​ប្រាស់​​ទឹក​​អស់​​ជាច្រើន​​រថយន្ត​​៕

ព័ត៌​មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​