ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​បាត​​បក្ស​សង្គ្រោះ​​ជាតិ កុំ​​ប្រកាន់​​វប្បធម៌​​ទឹក​ទ្បើ​ង​​ត្រី​ស៊ី​​ស្រមោច ទឹក​​ហោច​​ស្រមោច​​ស៊ី​​ត្រី

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទោះ​​បី​គណ​បក្ស​សង្គ្រោះ​​ជាតិ ដែល​​ជា​គណ​បក្ស​ប្រឆាំង​ធ្លាប់​ធ្វើ ព​ហិ​ការ​មិន​ចូល​រួម​​ប្រជុំ​សភា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កន្លង​មក​​ក្តី តែ​បន្ទាប់​ពី​មាន​ការ​ចរចា​​រួច​មក​ នៅ​ក្នុង​ស​ន្និ​បាត​ក្រុម​ប្រឹក្សា​ជាតិ​របស់​​គណបក្ស​​ នា​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា នៅ​មុខ​វត្ត​បុ​ទុ​ម​​វ​ត្តី ថ្នាក់​ដឹក​នាំ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​បាន​​ប្រកាស​ថា​ នឹង​ចូល​រួម​ប្រជុំ​សភា​​ជាមួយ​គណ​បក្ស​កាន់​អំណាច និង​​ជំរុញ​​ឱ្យ​គណ​បក្ស​កាន់​អំណាច​​គោរព​តាម​គោល​ការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​​នយោបាយ​​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​ ។

រាជធានីភ្នំពេញ ៖ ទោះ​​បី​គណ​បក្ស​សង្គ្រោះ​​ជាតិ ដែល​​ជា​គណ​បក្ស​ប្រឆាំង​ធ្លាប់​ធ្វើ ព​ហិ​ការ​មិន​ចូល​រួម​​ប្រជុំ​សភា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កន្លង​មក​​ក្តី តែ​បន្ទាប់​ពី​មាន​ការ​ចរចា​​រួច​មក​ នៅ​ក្នុង​ស​ន្និ​បាត​ក្រុម​ប្រឹក្សា​ជាតិ​របស់​​គណបក្ស​​ នា​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា នៅ​មុខ​វត្ត​បុ​ទុ​ម​​វ​ត្តី ថ្នាក់​ដឹក​នាំ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​បាន​​ប្រកាស​ថា​ នឹង​ចូល​រួម​ប្រជុំ​សភា​​ជាមួយ​គណ​បក្ស​កាន់​អំណាច និង​​ជំរុញ​​ឱ្យ​គណ​បក្ស​កាន់​អំណាច​​គោរព​តាម​គោល​ការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​​នយោបាយ​​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​ ។ 

​ថ្លែង​ទៅ​កាន់​សកម្ម​ជន​​រាប់​ពាន់​នាក់​​ ទាំង លោក សម រ​ង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​លោក កឹ​ម ​សុខា អនុ​ប្រធាន​​​​​ ​បាន​លើក​ឡើង​ថា​ តំណាង​​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ បាន​ទទួល​ជ័យ​​ជម្ន​ះ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ពិសេស​តាម​រយៈ​ស​កម្ម​​ភាព​​ជា​ច្រើន​​កន្លង​មក​ ។ តំណាង​រាស្ត្រ​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ នឹង​ចូល​​ប្រជុំ​សភា​​​ជាមួយ​​សមា​ជិ​ក​សភា​​​មក​ពី​គណ​បក្ស​ប្រជាជន​​កម្ពុជា ប៉ុន្តែ​​ការ​ចូល​សភា​មិន​មែន​​មាន​ន័យ​​ថា​ ចូល​រដ្ឋាភិ​បាល​​ជា​​មួយ​គណ​បក្ស​ប្រជាជន​​ទេ ។ ​លោក​ កឹម សុខា​ អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​ បាន​បញ្ជាក់​​ថា «ដើម្បី​​ពង្រីក​​លទ្ធិ​ប្រជា​ធិប​តេ​យ្យ និង​ដណ្តើម​ជ័យ​​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​ គឺ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ក្នុង​អាណត្តិ​ទី​៥​នេះ​ ដាច់ខាត​មិន​ចូល​ក្នុង​​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណ​បក្ស​ប្រជាជន​​កម្ពុជា​ឡើយ ។

ប៉ុន្តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូល​ទៅ​​​កាន់​តំណែង​​ក្នុង​​រដ្ឋសភា​​​របស់​ខ្លួន​ តាម​ដែល​ប្រជា​ពល​រដ្ឋ​ប្រគល់​​ឱ្យ​ តែ​​ត្រូវ​ឋិត​ក្នុង​ករណី​ដែល​កិច្ច​ព្រម​ព្រៀង ​​ត្រូវ​​​បាន​អនុវត្ត​​​​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ ក្នុង​អាណត្តិ​ទី​៥​នេះ ។ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​អនុវត្ត​តាម​អ្វី​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សន្យា​ជា​មួយ​​ប្រជា​ពលរដ្ឋ​ខ្មែរ​​» ​។ ​ក្នុង​ការ​ចូល​សភា​​នេះ លោក កឹ​ម សុខា​ ក៏​បាន​បញ្ជាក់​អំពី​ទិស​​ដៅ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​នា​ពេល​ខាង​មុខ​ ដោយ​មាន​​ទាំង​អស់​ចំនួន​២៤​ចំណុច ដែល​ក្នុង​​នោះ​មាន​ ៖

ទី​១-​ជា​បន្ទាន់​​គឺ​ត្រូវ​តែ​ទាមទា​រ​ដាច់​ខាត​​ឱ្យ​បើក​ទី​លាន​ប្រជា​ធិប​តេយ្យ​ និង​លុប​ចោល​នូវ​​បម្រាម​ទាំង​ឡាយ​របស់​អាជ្ញាធរ​ដែល​រារាំង​​សិទ្ធិ​ពលរដ្ឋ មិន​​​ឱ្យ​មាន​ការ​ជួប​ជុំ​ជា​សាធារណៈ និង​​ត្រូវ​បើក​ទូលាយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ ។ ទី​២-​ធ្វើ​វិសោ​ធន​កម្ម​​​រដ្ឋ​ធម្ម​នុញ្ញ តាម​សម្លេង​២​ភាគ​៣​ ដើម្បី​ធ្វើ​​ឱ្យ​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ក្លាយ​ទៅ​ជា​ស្ថាប័ន​​ធម្ម​នុញ្ញ និង​ដើម្បី​ធានា​​ឱ្យ​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ ប្រ​កប​ដោយ​​​ភាព​សេរី យុត្តិ​ធម៌ តម្លាភាព និង​ប្រជា​ធិប​តេយ្យ​ ។ ទី​៣-​ធ្វើ​វិសោ​ធន​កម្ម​​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋ​សភា ដើម្បី​ធានា​នូវ​សិទ្ធិ​អំណាច​​របស់​គណ​បក្ស​ប្រឆាំង ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​​ឱ្យ​មាន​ប្រសិទ្ធ​ភាព តុល្យភាព ប្រជាធិបតេយ្យ តម្លា​ភាព គណ​នេយ្យ​​ភាព និង​តំណាង​​​ឱ្យ​ប្រជា​ពល​រដ្ឋ​ពិត​ប្រាកដ​ ។

ទី​៤-​ជំរុញ​កំណែ​​ទម្រង់​ស្ថាប័ន​​ជាតិ​សំខាន់​ៗ​នានា ដូច​ជា​ឧត្តម​ក្រុម​ប្រឹក្សា​​នៃ​អង្គ​ចៅ​ក្រម, ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ, ក្រុម​ប្រឹក្សា​​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ, អាជ្ញា​​ធរ​ស​វន​កម្ម​ជាតិ, គណៈកម្មាធិ​ការ​សិទ្ធិ​មនុស្ស​ជាតិ ​ព្រម​ទាំង​ស្ថាប័ន​ ឬ​អាជ្ញាធរ​ជាតិ​ផ្សេង​ៗ​ទៀត​ ។ ទី​៥-​ជំរុញ​ជា​ពិសេស​​លើ​​កំណែ​ទម្រង់​​ច្បាប់ និង​ប្រព័ន្ធ​យុត្តិ​ធម៌ ដើម្បី​ធានា​​ឱ្យ​ស្ថាប័ន​តុលាការ​​មាន​ឯករាជ្យ​ភាព​ពិត​ប្រាកដ​ និង​​មិន​​លម្អៀង​ដូច​សព្វ​ថ្ងៃ ។ ​ចៅក្រម​ និង​​ព្រះ​រាជ​អាជ្ញា​ទាំង​អស់ ត្រូវ​​លា​ឈប់​ពី​សមាជិក​គណ​បក្ស​ន​យោ​បាយ ​។ ស្នើ​​ឱ្យ​មាន​ការ​​ពិនិត្យ​​ឡើង​​វិញ​នូវ​​ច្បាប់ ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ឯក​​បក្ស​ ។
ទី​៦-​ជំរុញ​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ការ​​រំលោភ​សិទ្ធិ​មនុស្ស ជា​ពិសេស​ករណី​អំពើ​ហិង្សា ដូច​ជា​កា​រ​បាញ់​សម្លាប់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​, សួន​កា​ណា​ឌី​យ៉ា​ នៅ​​ផ្លូវ​វ៉េ​ង​ស្រេង  (ថ្ងៃ​ទី​២, ៣ ​កក្កដា ២០១៣) ​ដើម្បី​ស្វែង​រក​​យុត្តិ​ធម៌​​​ជូន​​ជន​រង​​គ្រោះ​ ។​

ទី​៧-​ជំរុញ​ឱ្យ​មាន​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯក​រាជ្យ និង​​ជំរុញ​ឱ្យ​មាន​សិទ្ធិ​ទទួល​បាន​​ព័ត៌​មាន ពេញ​លេញ​ និង​សិទ្ធិ​សេរីភា​ព​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ សង្គម​ដូច​ជា «ហ្វេ​ស​ប៊ុ​ក» និង «ធ្វី​ត​ធ័​រ​» ។ ទី​៨-​ជំរុញ​​ឱ្យ​រាជ​រដ្ឋ​ា​ភិ​បាល​អនុវត្ត​​គោល​នយោបាយ​អាទិភាព​ទាំង​៧​ចំណុច​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ ។
ទី​៩-​ជំរុញ​កំណែ​ទម្រង់​​​កង​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ធានា​​ឱ្យ​មាន​អព្យាក្រិត្យ​ភាព​ពិត​ប្រាកដ​ ។ ស្នើ​​ឱ្យ​​លុប​បំបាត់​រចនា​សម្ព័ន្ធ​គណ​បក្ស​​នយោបាយ​ នៅ​ក្នុង​​ជួរ​​​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​តម្រូវ​​ឱ្យ​មន្ត្រី​យោធា​ទាំង​អស់ លា​ឈប់​​ពី​តួនាទី​​ក្នុង​គណ​បក្ស​​នយោបាយ​ ។ ទី​១០-​ជំរុញ​កំណែ​​​ទម្រង់​​ស្ថាប័ន​មន្ត្រី​​អនុវត្ត​ច្បាប់ (កង​រាជ​អាវុធហត្ថ និង​នគរ​បាល​ជាតិ) ដើម្បី​ធានា​​ឱ្យ​មាន​អ​ព្យា​ក្រិត​្យ​ភាព និង​ធានា​នូវ​សិទ្ធិ​​ប្រជា​ពល​រដ្ឋ​គ្រប់​រូប ។​

ទី​១១-​ជំរុញ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ ដើម្បី​ធានា​​ឱ្យ​មាន​ឯក​រាជ​្យ​ភាព អព្យាក្រឹត​ភាព និង​ប្រសិទ្ធ​​ភាព​ ជា​ពិសេស​សើ្ន​​ឱ្យ​​បញ្ឈប់​​​ទង្វើ​​ដែល​មន្ត្រី​ជំនាញ​​​ចុះ​ទៅ​ធ្វើ​សកម្ម​ភាព​ពង្រឹង​គណ​បក្ស​នយោបាយ​ និង​​ប្រើ​ប្រាស់​ធន​​ធាន​​ទ្រព្យ​សម្បត្តិ​​របស់​រដ្ឋ​ ​​​ទៅ​បម្រើ​ផល​ប្រយោជន៍​នយោ​បាយ​​​​ឱ្យ​បក្ស​កាន់​អំណាច ។ ​ទី​១២​-ជំរុញ​​ឱ្យ​មាន​កំណែ​ទម្រង់​​ហិរញ្ញ​វត្ថុ​សាធារណៈ ​និង​ការ​គ្រប់​គ្រង​ចំណូល​ពន្ធគយ​ ​ឱ្យ​មាន​តម្លាភាព​​ ប្រសិទ្ធ​ភាព និង​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ធានានិរន្តរ​​ភាព​ថវិកា​ជាតិ​ ។ ទី​១៣-​ជំរុញ​​ឱ្យ​មាន​​លក្ខណៈ​ងាយ​ស្រួល និង​កាន់​តែ​​អំណោយ​ផល​ថែម​ទៀត សម្រាប់​ការ​ចូល​រួម​របស់​សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍​។ ស្នើ​​ឱ្យ​មាន​ការ​ធានា​ដល់​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល និង​សមាគម​ នូវ​សិទ្ធិ​​សេរីភាព​ពេញលេញ ក្នុង​ការ​អនុវត្ត​គម្រោង​ និង​សកម្ម​ភាព​​នានា​របស់​ខ្លួន​ ​នៅ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ ។​

ទី​១៤​-ពិនិត្យ និង​​សើរើ​ឡើង​វិញ​​នូវ​ដីសម្ប​ទាន​សេដ្ឋ​​កិច្ច​ទាំង​ឡាយ​ណា​ ដែល​ប៉ះ​ពាល់​ផល​ដល់​​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ។​
ទី​១៥-​​ពិនិត្យ​ និង​តាម​ដាន​ការ​បោះ​​បង្គោល ​ព្រំដែន​ ដើម្បី​ធានា​បូរណ​ភាព​ទឹក​ដី​ និង​ខ័​ណ្ឌ​​សីមា​កម្ពុជា ។ ទី​១៦-​ជំរុញ​​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ស្ថិតិ​​ឱ្យ​​ច្បាស់​លាស់ និង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​​ចំពោះ​​ជន​អន្តោ​ប្រវេសន៍​ ដែល​កំពុង​​រស់​នៅ និង​កំពុង​ហូរ​ចូល​មក​ក្នុង​ទឹក​ដី​​កម្ពុជា​ ​ឱ្យ​សក្តិ​សម​ជា​ប្រទេស​នីតិ​រដ្ឋ ។ ​ទី​១៧-​ប្រើ​ប្រាស់​យន្តកា​រ​គណៈ​កម្មា​ធិ​ការ​ជំនាញ​ទី​​១០​ថ្មី​ នៅ​ក្នុង​រដ្ឋ​សភា​ ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ ​និង​ដែល​​ត្រូវ​​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​​បោស​សម្អាត​​អំពើ​​ពុក​​រលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​​ទាំង​អស់​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់​​បំផុត ។

ទី​១៨​-​រៀប​ចំ​​ឱ្យ​មាន​ក្រុម​​បច្ចេក​ទេស​ក្នុង​​ក្រប​ខណ្ឌ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ដើម្បី​​សិក្សា​ស៊ី​ជម្រៅ​លើ​វិស័យ​សំខាន់​ៗ​ មាន​ជា​អាទិ៍ ៖ សុខា​ភិបាល, អប់រំ, កសិ​កម្ម, អន្តោ​ប្រវេសន៍, បូរណ​ភាព​​ទឹក​ដី​ និង​ការ​​កំណត់​​ខណ្ឌ​សីមា​ព្រំ​ដែន​, ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច និង​សង្គមកិច្ច, វិ​និ​យោ​គ​ទុន​… ​។ ទី​១៩-​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​​ជាតិ នឹង​ចុះ​មូល​ដ្ឋាន​​ឱ្យ​បាន​​ទៀង​ទាត់​​យ៉ាង​សកម្ម ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ និង​​ទុក្ខ​កង្វល់​របស់​​ពល​រដ្ឋ ។ ទី​២០-​តំណាង​​រាស្ត្រ​​គណ​​ប​ក្ស​​សង្គ្រោះ​​ជាតិ ត្រូវ​ចេញ​មុខ​ប្រឈម​​ដោយ​ផ្ទាល់ ដើម្បី​​ការ​​ពារ​​សិទ្ធិ​​ស្រប​ច្បាប់​ដ៏​ត្រឹម​ត្រូវ​​របស់​ប្រជា​ពល​រដ្ឋ​​។ ទី​២១-​បង្កើត​​ឱ្យ​មាន​ប្រព័ន្ធ​តាម​ដាន និង​វាយ​តម្លៃ​ការងារ និង​សកម្ម​ភាព​របស់​តំណាង​រាស្ត្រ​ នៅ​គ្រប់​រចនា​សម្ព័ន្ធ​គណ​បក្ស​ ។ ទី​២២-​ធ្វើ​ការ​ជ្រើស​រើស​តំណាង​​ក្រុម​ផល​ប្រយោជន៍​​ដូច​ជា កសិករ, កម្ម​ករ, ជន​ជាតិ​ដើម​ភាគ​តិច, ខ្មែរ​ក្រោម, ខ្មែរ​អ៊ិស្លាម ។​ល​។ ដើម្បី​ត្រៀម​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​នៅ ​អាណត្តិ​​ក្រោយ​​ ។

​លោក កឹ​ម សុខា​ គណ​បក្ស​​សង្គ្រោះ​ជាតិ​ និង​ប្រើ​ប្រាស់​យន្ត​ការ​​រដ្ឋ​សភា​​ ដើម្បី​ជំរុញ​​ឱ្យ​រដ្ឋា​ភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​អនុវត្ត​​កម្ម​វិធី​នយោបាយ និង​ការ​​ផ្តល់​សេវា​កម្ម​សា​ធារ​ណៈ​​ដល់​​ប្រជា​ពល​រដ្ឋ​​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ជា​ពិសេស​គោល​នយោបាយ​៧​ចំណុច របស់​គណ​បក្ស​​សង្គ្រោះ​​ជាតិ ។ ​លោក សម រ​ង្ស៊ី ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​​មាន​ ​ក្រោយ​បញ្ចប់​សន្និបាត​​​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​ដោះ​ស្រាយ​ចំពោះ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​បាន​​​នា​ពេល​​នេះ​ទេ​ ​។ ​លោ​ក​ថា​ បញ្ហា​នេះ​ទាល់​តែ​យើង​​មាន​សិទ្ធិ​សម្រេច​​អំពី​នយោបាយ​​នៅ​​កម្ពុជា​​ឱ្យ​បាន​ស្រួល​ ពិសេស​​គឺ​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា​​ឱ្យ​បាន​ស្រួល​ ។

ចំណែក​ លោក កឹ​ម ​សុខា វិញ​ បាន​បញ្ជាក់​ថា ចំពោះ​​បញ្ហា​ជន​អន្តោ​ប្រវេសន៍​​ ដែល​កំពុង​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គណ​បក្ស​សង្គ្រោះ​​ជាតិ​​បាន​ស្នើ​​ឱ្យ​ក្រសួង​មហា​​ផ្ទៃ ធ្វើ​ស្ថិតិ​​ឱ្យ​បាន​ច្បាស់​លាស់ និង​​ស្នើ​ឱ្យ​ក្រ​​សួង​​អនុវត្ត​ច្បាប់​​អន្តោ​ប្រវេសន៍​​ដែល​មាន​ស្រាប់​ ។ ចំពោះ​សមាស​ភាព​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​​ លោក កឹ​ម​ សុខា បាន​បង្ហើប​​ឱ្យ​ដឹង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​បេ​ក្ខ​​ភាព​ចំនួន​១០​រូប​ ​សម្រាប់​ឈរ​ឈ្មោះ​ ក្នុង​នោះ​មាន​ទាំង​​អង្គ​ការ​សង្គម​ស៊ី​វិល​ ដែល​មាន​ឈ្មោះ​ល្បី​ៗ ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ជ្រើសរើស​លោក គួយ ប៊ុន​​រឿ​ន សម្រាប់​ធ្វើ​ជា​បេក្ខ​ជន​​​​នៃ​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ ។

យ៉ាង​ណា​ក្តី​ លោក សម រ​ង្ស៊ី បាន​ប្រកាស និង​អំពាវ​នាវ​ដល់​សមាជិក-​សមាជិការ​​ដែល​គាំទ្រ​​គណ​​បក្ស​សង្គ្រោះ​​ជាតិ​ទាំងអស់​ កុំ​​ប្រកាន់​យក​គំនុំ​ និង​វប្ប​ធម៌​ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ឱ្យ​សោះ​ ។ លោក​ ថា ឥឡូវ​នេះ​​ គណ​បក្ស​សង្គ្រោះ​ជាតិ​ចូល​ដល់​ដំណាក់​កាល​​ទី​២​ហើយ​​ ។ ដោយ​ដំណាក់​​កាល​ទី​១​ គឺ​ការ​ធ្វើ​បាតុកម្ម​​ទាមទារ​យុត្តិធម៌ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ និង​ចាប់​ដាក់​គុក ។ ហើយ​​ឥឡូវ​គឺ​ចូល​ដល់​ដំណាក់​កាល​​ទី​២ គឺ​ការ​រក​ដំណោះ​ស្រាយ​​តាម​​រយៈ​ការ​ចរចា​ ស្វែង​រក​ដំណោះ​ស្រាយ​​ដោយ​​សន្តិ​​វិធី​ ហើយ​ដំណាក់​កាល​​ទី​​១ ​នេះ​ឯង ដែល​បើក​ផ្លូវ​​ឱ្យ​យើង​ឈាន​ចូល​​មក​ដល់​ដំណាក់​កាល​ទី​២​ ។

លោក​​បញ្ជាក់​ថា គោល​ជំហរ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ គឺ​មិន​ផ្លាស់​ប្តូរឡើង ប្តូរ​ផ្តាច់​ស្មោះ​ត្រង់​ជាមួយ​​ប្រជា​ពល​រដ្ឋ មិន​ក្បត់​​ឆន្ទៈ​ប្រជា​ពល​រដ្ឋ និង​​ស៊ូ​ស្លាប់​រស់​ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​​ប្រជា​​ពល​រដ្ឋ​ ។ សូម​ជឿ​ជាក់​មក​លើ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គោល​ជំហរ​នៅ​ដដែល​ឥត​ងាក​រេ​ ហើយ​គោល​ដៅ​របស់​យើង​​គឺ​ចង់​​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម ដើម្បី​សង្គ្រោះ​​ប្រទេស​ជាតិ​យើង​ និង​ផ្លាស់​ប្តូរ​របៀប​ដឹក​នាំ​ប្រទេស ហើយ​យុទ្ធ​សាស្ត្រ​របស់​យើង​​ត្រូវ​មាន​ការ​បត់​បែន​ស្រប​តាម​កាលៈ​ទេសៈ​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ។ លោក​ សម រង្ស៊ី បាន​លើក​ឡើង​​បន្ត​ថា ការ​ធ្វើ​បាតុ​កម្ម​​នា​ពេល​កន្លង​មក​ ជា​ការ​ត្រឹម​ត្រូវ ដើម្បី​​បង្ហាញ​​កម្លាំង​របស់​យើង បើ​​យើង​មិន​ធ្វើ​បាតុកម្ម​ គឺ​គ្មាន​ទម្ងន់​សម្រាប់​​ការ​ចរចា​រក​ដំណោះ​ស្រាយ​​ទេ ហើយ​ការ​ចរចា​​បាន​​ គឺ​ទាល់​តែ​គេ​គោរព​យើង យល់​ច្បាស់​ពី​ការ​ប្តេជ្ញា​របស់​យើង និង​ឃើញ​​ពី​កម្លាំង​របស់​យើង ​ទើប​យើង​ចរចា ហើយ​ការ​ចរចា គឺ​ដើម្បី​ឈាន​ទៅ​​សម្រេច​គោលដៅ ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​សង្គម និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ដែល​កំពុង​​កើត​មាន​សព្វថ្ងៃ ។

សំខាន់​គឺ​ទាល់​តែ​យើង​មាន​អំណាច​សិន ហើយ​ដើម្បី​បាន​អំណាច​​នោះ គឺ​​ត្រូវ​មាន​ការ​​បោះ​ឆ្នោត​​មួយ​ដែល​ត្រឹមត្រូវ ប្រកប​ដោយ​សេរី​ និង​យុត្តិធម៌​​ពិត​ប្រាកដ ។ ហេតុ​នេះ​ គឺ​ត្រូវ​ប្តូរ គ​.​ជ​.​ប ជា​មុន​សិន ហើយ​នៅ​ពេល​ដូរ គ​.​ជ​.​ប បាន​ហើយ គឺ​គណ​បក្ស​យើង​នឹង​​​​ឈ្នះ រហូត​បាន​ឡើង​កាន់​អំណាច​ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន​​​ ឱ្យ​ឃើញ​ជាក់​ស្តែង ។ ការ​​ចរចា​ជាមួយ​គ​ណ​​បក្ស​ប្រជា​ជន​កម្ពុជា គឺ​​ជា​អាទិ​ភាព​​ទី​១ គឺ​​​ការ​ប្តូរ​ គ​.​ជ​.​ប​ សម្រេច​បាន​ហើយ និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤​ ។ គួ​រ​បញ្ជាក់​ថា​ ក្នុង​សន្និបាត​​ក្រុម​ប្រឹក្សា​ជាតិ​​​​របស់​គណបក្ស គឺ​យើង​បាន​ឯក​ភាព​គាំទ្រ​លើ​កិច្ច​ព្រម​ព្រៀង​​នយោបាយ​​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​​សង្គ្រោះ​​ជាតិ ដែល​មាន​៧​ប្រការ​ កាល​ពី​ថ្ងៃ​ទី​២២​ ​កក្កដា​ កន្លង​មក ។

យ៉ាង​ណា​ក្តី​ ថ្នាក់​ដឹក​នាំ​​គណ​បក្ស​សង្គ្រោះ​ជាតិ​​មិន​ទាន់​បញ្ជាក់​​ឱ្យ​ដឹង​ពី​ថ្ងៃ​ដែល​តំណាង​រាស្ត្រ​​របស់​ខ្លួន​ នឹង​ចូល​ស្បថ​​ដើម្បី​កាន់​​តំណែង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​នោះ​​នៅ​ឡើយ​​ទេ ។ ប៉ុន្តែ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​សភា​ បាន​​ឱ្យ​ដឹង​ថា​ រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​​នីតិ​កាល​ទី​៥​ នៅ​ថ្ងៃ​ទី​២៨ ក​ក្ក​ដា ដើម្បី​ប្រកាស​​សុពល​ភាព​ជា​សមាជិក​​​​សភា​របស់​លោម សម រ​ង្ស៊ី​ ៕