ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិង្ហបុរី​​ជាប់​ចំណាត់​ថ្នាក់​​ទី​​7​ ជា​ប្រទេស​​ដែល​រីក​ចម្រើន​​លើ​វិស័យ​​អចលន​ទ្រព្យ​​

9 ឆ្នាំ មុន

យោង​តាម​គេ​ហទំព័រ​បរទេស​ Global Innovation Index ចេញផ្សា​យ​កាលពី​ថ្ងៃទី ១៨​​ កក្កដា​ ​ឱ្យ​ដឹង​ថា ​ប្រទេស​​​សិង្ហបុរី​បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី៧ លើ​ពិភពលោក​ជា​ប្រទេស​ដែល​រីក​ចម្រើន​លើ​វិស័យ​អច​​​លន​ទ្រព្យ​​​​​​​​ក្នុង​តំបន់​អាស៊ី ​បើប្រៀប​ធៀបទៅ​ឆ្នាំ​២០១៣ ​ដែល​ប្រទេ​ស​​មួយ​នេះ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី ៨ ។

តាម​រយៈ​​ចំណាត់​ថ្នាក់ប្រចាំឆ្នាំ២០១៤ នេះ​បាន​បង្ហាញ​ថា សិង្ហបុរីដែល​ជា​កូននាគ​​ក្នុង​ទ្វីប​អាស៊ី​បាន​បោះ​ជំហាន​​​​​​ទៅ​មុខ​​មួយ​កម្រិត​ទៀត​ដោយ​មានការ​រីក​ដុះ​ដាល​​​​​​​​​​លើ​វិស័យ​អចលនទ្រព្យ​​​​​​​ដ៏​មាន​​សន្ទុះ​​​ក្នុង​ចំណោម​ប្រទេស​នានាក្នុង​ទ្វី​ប​អា​ស៊ី ។ ក្នុង​នោះ​​​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់​ទាំង​១០រួម​មាន ៖

ប្រទេស​ស្វ៊ីសជាប់​ចំណាត់​ថ្នាក់ទី១,​​​ប្រទេស​អង់គ្លេស​​ជាប់​ចំណាត់​ថ្នាក់ទី២, ប្រទេស​ស៊ុយ​អែត​ជាប់​ចំណាត់​ថ្នាក់ទី ៣ ,ប្រទេស​ហ្វាំង​ឡង់​ជាប់​ចំណាត់ថ្នាក់ទី ៤ ,ប្រទេស​ហូឡង់​ជាប់​ចំណាត់​ថ្នាក់​ទី ៥, សហរដ្ឋអាមេរិក​ជាប់​ចំណាត់​ថ្នាក់​ទី៦​, ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់ថ្នាក់ទី ៧ ប្រទេស​​ដាណឺម៉ាក​ជាប់ចំណាត់ថ្នាក់ទី ៨ ប្រទេស​​​លុចសំបួជាប់ចំណាត់ថ្នាក់ទី ៩ និង​ប្រទេស​ចិន (ហុងកុង) ជាប់ចំណាត់ថ្នាក់ទី១០ ។ ​

ចំណាត់​ថ្នាក់នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សាកល​វិទ្យា​ល័យ Cornell University សាលា​ពាណិជ្ជកម្ម​ INSEAD និង​​អង្គការ​​​កម្មសិទ្ធ​បញ្ញា​​​ពិភពលោក (World Intellectual Property Organization)ដែល​ស្រង់​របាយការណ៍​សេដ្ឋកិច្ចពីប្រទេស​​១៤៣ លើ​ពិភព​លោក​​ ៕​