ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​G20​ ​ពង្រីក​​សេដ្ឋ​កិច្ច​ដោយមិន​​យក​ពន្ធ​​លើ​ទំនិញពី​​​​​​​សមាជិក

9 ឆ្នាំ មុន

​រ​ដ្ឋ​មន្រ្តី​​សមាជិក​ G20 ​​បាន​​​ជួប​​​ប្រជុំ​គ្នា​កាល​ពី​​ថ្ងៃទី១៩​ កក្កដា​​ កន្លង​ទៅ​នេះ​​នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​​អូស្រ្តា​លី​ ​ដើម្បី​ពិភាក្សា​លើ​​ប្រធាន​​ប​ទ«​ពង្រី​ក​សេ​ដ្ឋ​​កិច្ច​​​ពិភព​លោក​​ដោយ​មិន​​យក​ពន្ធ​​ចំពោះ​ប្រទេស​ជា​សមាជិក​»​ ។ ​លោក​ Andrew Robb​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​​​​ប្រទស​អូស្ត្រាលី​​ថ្លែង​ក្នុង​អង្គប្រជុំ​នោះ​ថា រាល់​ប្រទេស​​ជា​សមាជិក​​G20 នឹង​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​​​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​របស់​ខ្លួ​ន​

​រ​ដ្ឋ​មន្រ្តី​​សមាជិក​ G20 ​​បាន​​​ជួប​​​ប្រជុំ​គ្នា​កាល​ពី​​ថ្ងៃទី១៩​ កក្កដា​​ កន្លង​ទៅ​នេះ​​នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​​អូស្រ្តា​លី​ ​ដើម្បី​ពិភាក្សា​លើ​​ប្រធាន​​ប​ទ«​ពង្រី​ក​សេ​ដ្ឋ​​កិច្ច​​​ពិភព​លោក​​ដោយ​មិន​​យក​ពន្ធ​​ចំពោះ​ប្រទេស​ជា​សមាជិក​»​ ។ ​លោក​ Andrew Robb​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​​​​ប្រទស​អូស្ត្រាលី​​ថ្លែង​ក្នុង​អង្គប្រជុំ​នោះ​ថា រាល់​ប្រទេស​​ជា​សមាជិក​​G20 នឹង​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ​​​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​របស់​ខ្លួ​ន​ដោយ​បើ​ក​ចំហ​ឱ្យ​​មាន​ការ​វិនិយោគ​​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​​ផង​​ដែរ ។​

ទន្ទឹម​គ្នា​នោះ​​​រដ្ឋ​មន្រ្តី​​​ក្រសួង​​​ពាណិជ្ជ​កម្ម​​ប្រទេស​បារាំង​លោក Fleur Pellerin ​​និយាយ​​ថា​ ​​ប្រទេស​សមាជិកG20 ទាំង​​​អស់​មិន​ត្រូវ​មើល​រំលង​ការ​បង្កើត​​​ការងា​រ​ និង​ជំរុញ​​ការ​នាំ​ចេញ ទៅ​កាន់​ប្រទេស​ក្រៅ​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ពោលគឺ​​​ត្រូវ​បង្កើន​​​​ផលិតផល​​​​ក្នុង​ស្រុក​GDP ឱ្យ​មាន​​​លំនឹង​​​ដែល​អាច​រក្សា​​អតិផរណា​​​​​បាន​ក្នុង​​​ប្រព័ន្ធ​​សេដ្ឋកិច្ច​ ។ ​​​ក្រៅ​ពី​​​ចំណុ​ច​សំខាន់​ទាំង​ពីរ​ខាង​លើ​ការ​ប្រជុំ​​​របស់​ G20​ក៏ពិភាក្សា​លើ​​​​​កត្តា​ជំរុញ​​​​​ពាណិជ្ជ​​កម្ម​រ​វាង​ប្រទេស​ជា​សមាជិកG20 ទៀត​ផង ។ នេះ​គឺ​ជា​ដំណាក់កាល​ចុង​ក្រោយ​​​​របស់​កិច្ច​ប្រជុំ​G20 ដែល​​បាន​រៀប​ចំឡើង​ក្នុង​ប្រទេស​អូស្ត្រា​លី​​ ៕