ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញូវ​យ៉ក​ថែម​ស្នើ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​ប្រើ​កញ្ឆា​​

9 ឆ្នាំ មុន

កាសែត​ធំ​របស់​អាមេ​រិក​ ញូវ​យ៉ក​ថែម​ កាល​ពី​ថ្ងៃ​ទី២៦​ កក្កដា បាន​​ស្នើ​ឱ្យ​ផ្តល់​ភាព​ស្រប​ច្បាប់​​ដល់​ការ​ប្រើ​​កញ្ឆា​ ដោយ​ប្រៀប​ធៀប​ការ​ដាក់​ទោស​ឧក្រិដ្ឋ​ដល់​ការ​ប្រើ​​កញ្ឆា​ទៅ​នឹង​ការ​ប្រព្រឹត្ត​ខុស នៃ​សម័យ​កាល​ហាម​ឃាត់​ការ​ផលិត​ស្រា ។

កាសែត​ធំ​របស់​អាមេ​រិក​ ញូវ​យ៉ក​ថែម​ កាល​ពី​ថ្ងៃ​ទី២៦​ កក្កដា បាន​​ស្នើ​ឱ្យ​ផ្តល់​ភាព​ស្រប​ច្បាប់​​ដល់​ការ​ប្រើ​​កញ្ឆា​ ដោយ​ប្រៀប​ធៀប​ការ​ដាក់​ទោស​ឧក្រិដ្ឋ​ដល់​ការ​ប្រើ​​កញ្ឆា​ទៅ​នឹង​ការ​ប្រព្រឹត្ត​ខុស នៃ​សម័យ​កាល​ហាម​ឃាត់​ការ​ផលិត​ស្រា ។

ក្នុង​បទ​អត្ថា​ធិប្បាយ​មួយ​ កាសែត​នោះ​អះ​អាង​ថា ការ​ហាម​ឃាត់​ការ​ប្រើ​កញ្ឆា​ប៉ះ​ពាល់មិន​សម​ស្រប​​ដល់​បណ្តា​យុវ​ជន​ស្បែក​ខ្មៅ​ ខណៈ​ដែល​ការ​ប្រើ​កញ្ឆា​កើត​មាន​បញ្ហា​តិច​តួច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ញៀន​ស្រា និង​ថ្នាំ​ជក់​ ។ ​កាសែត​ញូវ​យ៉ក​ថែម​ បន្ត​ថា សហ​រដ្ឋ​អាមេ​រិក​ហាម​ឃាត់​ការ​ផលិត​ស្រា​រយៈ​ពេល​១៣​ឆ្នាំ​ តែ​រយៈ​ពេល​១៣​ឆ្នាំ​នោះមនុស្ស​ទាំង​ឡាយ​នៅ​តែ​បន្ត​ផឹក​ស្រា ខណៈ​បណ្តា​អ្នក​ដែល​គោ​រព​ច្បាប់​ក្លាយ​ទៅ​ជា​​ឧក្រិដ្ឋ​ជន​ ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​កើត​មាន​កាន់​តែ​ច្រើន​ ។

កាល​ពី​ជាង​៤០​ឆ្នាំ​មុន​នេះ​ សភា​អាមេ​រិក​បាន​អនុ​ម័ត​ច្បាប់​ហាម​ឃាត់​ការ​ប្រើ​កញ្ឆា​ដែល​កាសែត​ញូវ​យ៉ក​ថែម​ ថា​ ធ្វើ​ឱ្យ​​មាន​ការ​ប៉ះ​ពាល់​ធំ​បំផុត​ដល់​សង្គម​ ដោយ​សារ​ការ​ហាម​ឃាត់​ផលិត​ផល​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ស្រា​ទៅ​ទៀត​នោះ​ ។ រដ្ឋា​ភិបាល​សហ​ព័ន្ធ​ត្រូវ​បញ្ឈប់​ការ​ដាក់​ទោស​ឧក្រិដ្ឋ​ដល់​អ្នក​ប្រើ​កញ្ឆា ។

ក្នុង​បទ​អត្ថា​ធិប្បាយ​មាន​ចំណង​ជើង​ថា «ចូរ​លុប​ចោល​ការ​ហាម​ឃាត់​បន្ត​ទៀត​» ញូវ​យ៉ក​ថែម​ បញ្ជាក់​ថា បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បទ​វិចា​រណ​កថា​របស់​កាសែត​ បាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​បែប​នេះ​ ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​ ហើយ​កាសែត​នោះ​យល់​ឃើញ​ថា ការ​បាត់​បង់​លើ​ការ​ហាម​ឃាត់​កញ្ឆា​សម្រាប់​សង្គម​មាន​ធំ​ធេង​ណាស់ ។ កាសែត​នេះ​បាន​ដក​ស្រង់​តួ​រ​លេខ​នានា​របស់​ FBI ដែល​ជំរឿន​ឃើញ​ថា មនុស្ស​ដល់​ទៅ​៦៥៨.០០០​នាក់​ ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​ប្រើ​កញ្ឆា​ កាល​ពី​ឆ្នាំ​២០១២​ គឺ​ច្រើន​ជាង​អ្នក​មាន​កូ​កា​អីុន​ ហេ​រ៉ូអីុន​ និង​គ្រឿង​ញៀន​ឯ​ទៀត​​ៗ​ផលិត​ពី​គ្រឿង​ញៀន​ទាំង​២​នោះ​ ហើយ​ការ​ដាក់​ទោស​អ្នក​ប្រើ​កញ្ឆា​នាំ​ដល់​លទ្ធ​ផល​នៃ​ការ​ប្រកាន់​ពូជ​សាសន៍​ ដែល​មិន​សម​ស្រប​ចំពោះ​​ពួក​យុវ​ជន​ស្បែក​ខ្មៅ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ពួក​គេ​ ហើយ​បង្កើត​ជំនាន់​ថ្មី​ៗ​នៃ​ពួក​ឧក្រិដ្ឋ​ជន​ ។

ដោយ​ប្រឆាំង​ការ​លក់​កញ្ឆា​ដល់​មនុស្ស​មិន​ទាន់​ពេញ​វ័យ​ (ក្រោម​២១​ឆ្នាំ) កា​សែត​ញូវ​យ៉ក​ថែម​ អះ​អាង​ថា ការ​សេព​កញ្ឆា​ជា​មធ្យម​ហាក់​ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ឡើយ ៕