ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្ទស្សន៍​​​តម្លៃ​ទំនិញ​​ប្រើ​ប្រាស់​​របស់​វៀត​ណាម​​កើន​ឡើង​​០,​២៣%​ក្នុង​ខែ​កក្កដា​​​

9 ឆ្នាំ មុន

ហូជីមិញ​​​ ៖​​​ ​​​តាម​របាយការណ៍​​របស់​ការិ​យាល័យ​​ស្ថិតិ​ទូទៅ​​របស់​វៀត​ណាម​​ឱ្យ​ដឹង​ថា សន្ទស្សន៍​តម្លៃ​ទំនិញ​​​​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ប្រច​ាំ​ខែកក្កដា​ ឆ្នាំ​​​២០១៤ បាន​កើន​ឡើង​​​​០,២៣%​ធៀប​នឹង​ខែ​មិថុនា​ ដែល​​ហាង​ឆេង​​នេះ​មាន​​អត្រា​​ខ្ពស់​ជាង​​​​​​​​​​​​​នៅ​ក្នុង​ទីក្រុង​​​ហាណូយ​​និង​ហូជីមិញ​ទៅ​ទៀត​ ។

​បើ​ធៀប​ជាមួយ​នឹង​អំឡុង​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​​​​២០១៣ សន្ទស្សន៍​តម្លៃទំនិញ​​របស់​វៀ​ត​ណាម​​ក្នុង​ខែកក្កដា​ បាន​កើន​ឡើង​​៤,៩៤%​ ។ រី​ឯ​គ្រឿង​​ធ្វើម្ហូប​និង​សេវា​កម្ម​ភោជនីយ​ដ្ឋាន​​កើន​ឡើង​​​​០,២​​%​ ។ ចាប់​​តាំង​ពី​​ខែមីនា​ មក​ តម្លៃ​អាហារ​​បាន​ឡើង​ថ្លៃ​ ហើយបើ​​តាម​ការ​ព្យា​ករ ​វា​​នឹង​​បន្ត​​​កើន​ឡើង​ ​ពី​ព្រោះ​​តែការហក់​ឡើង​នៃ​តម្លៃ​​សាំង​ដែល​​ជា​អ្នក​ដំឡើង​ថ្លៃ​​ដឹក​ជញ្ជូន​ ។ ចំណែក​​តម្លៃលំនៅឋាន​​​ ​គ្រឿង​សំណង់​ អគ្គិ​សនី​ ទឹក និង​ប្រេង​ឥន្ធនៈ​​បាន​កើន​ឡើង​០,៤៣%​​​កាល​ពីខែមុន ។​​

​ដោយ​ឡែ​ក​​តម្លៃ​នៃ​​ពពួក​ទំនិញ​​ដទៃ​ទៀត​​​បាន​កើន​​ឡើង​បន្ដិ​ច​ដែរ​​ ។ សន្ទស្សន៍​​តម្លៃ​ទំនិញ​ឆ្លង​កាត់​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​ថយ​ចុះ​​​​៧ខែជាប់ៗគ្នា​​ក្នុង​នោះ​គឺ​ធ្លាក់​ចុះ​​​​០,០១% ។
ចំណែក​​ឯសន្ទស្សន៍​​តម្លៃទំនិញ​​ប្រើ​ប្រាស់​​នៅ​ទីក្រុងហាណូយ​​កើន​​០,១៨% ខណៈ​​ទីក្រុង​ហូជីមិញ​​កើន​០,១២% នៅក្នុង​ខែកក្កដា​នេះ ៕