ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចឃាត់ខ្លួន​បុរសម្នាក់ពីបទរំលោ.ភ​កុមារី​អាយុ៧ឆ្នាំ ​ចំនួន០៣លើក

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖​ ជនសង្ស័យម្នាក់​បានត្រូវសមត្ថកិច្ចឃាត់ខ្លួន​តាមពាក្យបណ្តឹង​របស់ម្តាយកុមារីរងគ្រោះ​ បន្ទាប់ពីបានធ្វើ​សកម្មភាពលួង​លោមកុមារីអាយុ៧ឆ្នាំ​ម្នាក់រំលោ.ភ​សម្រេចចំនួន០៣ដង ។

ហេតុការណ៏ឃាត់ខ្លួននេះ ​បានធ្វើឡើងនៅ​ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥​ កក្កដា ​២០១៤ ​នៅក្នុងភូមិអូរអណ្តូងខាងកើត​ ឃុំបន្ទាយនាង ​ស្រុកមង្គលបូរី​ ។

ខេត្តបន្ទាយមានជ័យ ៖​ ជនសង្ស័យម្នាក់​បានត្រូវសមត្ថកិច្ចឃាត់ខ្លួន​តាមពាក្យបណ្តឹង​របស់ម្តាយកុមារីរងគ្រោះ​ បន្ទាប់ពីបានធ្វើ​សកម្មភាពលួង​លោមកុមារីអាយុ៧ឆ្នាំ​ម្នាក់រំលោភ​សម្រេចចំនួន០៣ដង ។

ហេតុការណ៏ឃាត់ខ្លួននេះ ​បានធ្វើឡើងនៅ​ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥​ កក្កដា ​២០១៤ ​នៅក្នុងភូមិអូរអណ្តូងខាងកើត​ ឃុំបន្ទាយនាង ​ស្រុកមង្គលបូរី​ ។

បើតាមលោកវរៈសេនីយ៍ត្រី​ រ​ស់ សំបូរ ​មេបញ្ជាការកងរាជអាវុធហត្ថ​​ស្រុកមង្គលបូរី​បានឲ្យដឹងថា​ ជនសង្ស័យឈ្មោះ ​ចេវ ស្រួច​ ភេទប្រុស ​អាយុ៣៤ឆ្នាំ ​រស់នៅក្នុងភូមិគោកក្តួច ​ឃុំបន្ទាយនាង​ ស្រុកមង្គលបូរី ។

នៅចំពោះមុខសមត្ថកិច្ចជ​នសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានលួងលោម​ក្មេងស្រីរំលោភចំនួន០៣លើកមែន​ ។ បច្ចុប្បន្នជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​ឃុំខ្លួនបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាលស្រុកមង្គលបូរី ​រង់ចំាកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូង​ខេត្ត​ចាត់ការតាម​នីតិវិធីច្បាប់ ៕