ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ Rosberg សម្លឹង​រក​ការ​ឈ្នះ​ពាន​ជើង​ឯក​​ ​F1លើក​ទី​6 ក្នុង​រដូវ​កាល​​

9 ឆ្នាំ មុន

ខណៈបាន​ក្លាយ​ជា​​អ្នក​បើក​បរ​លឿន​ជាង​គេ​​យក​ឈ្នះ​ការ​នាំ​មុខ​ថបណ្តោះ​អា​សន្ន​ក្នុង​កម្ម​វិធី​ Hungarian Grand Prix កីឡាករ​អា​ល្លឺ​ម៉ង់​ Nico Rosberg កំពុង​បោះ​ជំ​ហាន​ឈាន​ឆ្ពោះ​ទៅ​រក​កា​រ​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ជា​លើក​ទី​៦ ​ក្នុង​រដូវ​កាល​ ។ ​

ខណៈបាន​ក្លាយ​ជា​​អ្នក​បើក​បរ​លឿន​ជាង​គេ​​យក​ឈ្នះ​ការ​នាំ​មុខ​ថបណ្តោះ​អា​សន្ន​ក្នុង​កម្ម​វិធី​ Hungarian Grand Prix កីឡាករ​អា​ល្លឺ​ម៉ង់​ Nico Rosberg កំពុង​បោះ​ជំ​ហាន​ឈាន​ឆ្ពោះ​ទៅ​រក​កា​រ​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ជា​លើក​ទី​៦ ​ក្នុង​រដូវ​កាល​ ។ ​

អ្នក​បើក​បរ​ឱ្យ​ក្រុម Mercedes រូប​នេះ​បាន​បញ្ចប់​ការ​ប្រ​ណាំង​១ ជុំ​ទី​លាន​នៅ​ប្រ​ទេស​ហុង​គ្រី​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ ក្នុង​ថិរវេលា​១នា​ទី​និង​២២.៧១៥​វិ​នា​ទី​ នាំ​មុខ​កីឡាករ​អា​ល្លឺ​ម៉ង់​ Sebastian Vettel បើក​បរ​ឱ្យ​ក្រុម Red Bull​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង០.៤៨៦​វិ​នា​ទី ។ ចំណែក​ កីឡាករ​ Valtteri Bottas បាន​ក្លាយ​ទៅ​ជា​អ្នក​បើរ​បរ​លឿន​លំ​ដាប់​ទី​៣​ បន្ទាប់​ពី​ប្រើ​អស់​ថិរវេលា​១នា​ទី​ និង​២៣.៣៥៤​វិ​នា​ទី ។

កីឡាករ​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ Fernando Alonso បញ្ចប់​១ជុំ​ ទី​លាន​ប្រ​​ណាំង​ក្នុង​ថិរវេលា​ ១នា​ទី​និង​២៣.៩០៩​វិ​នា​ទី​តាម​ពី​ក្រោយ​កីឡាករ​ Daniel​ Ricciardoដែល​បញ្ចប់​ក្នុង​លំដាប់​ទី​៤ ។
​កីឡាករ​ប្រេ​ស៊ីល​ Felipe Massa បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៦ បន្ទាប់​ពី​ប្រើ​ថិរវេលា​យឺត​ជាង Rosberg​ ១.៥០៨​វិ​នា​ទី​ ។ អ្នក​បើក​បរ​ឱ្យ​ក្រុម Williams រូប​នេះ​បញ្ចប់​១​ជុំ​ទី​លាន​ប្រ​ណាំង​ក្នុង​ថិរវេលា​ ១នា​ទី​និង​២៤.២២៣​វិ​នា​ទី​ នាំ​មុខ​កីឡាករ​អង់​គ្លេស Jenson Button ​របស់​ក្រុម​ដែល​ប្រើ​អស់​ថិរវេលា​ ១នា​ទី​និង​២៤.២៩៤​វិ​នា​ទី​ ស្ថិត​ក្នុង​លំ​ដាប់​ទី៧ ។

​ដោយ​ឡែក​ កីឡាករ​អង់​គ្លេស​ Lewis Hamilton មិន​អាច​បញ្ចប់​ការ​ប្រ​ណាំង​របស់​ខ្លួន​បាន​ដូច​សព្វ​ដង​នោះ​ឡើយ​ បន្ទាប់​ពី​រថយន្ត​របស់​គេ​ឆេះ​ជា​អណ្តាត​ភ្លើង ។ គេ​បាន​ថ្លែង​ថា​ ៖«យើង​គ្រោង​ប្តូរ​ម៉ា​ស៊ីន​ និង​ប្រ​អប់​លេខ​ចេញ ហើយ​បន្ទាប់​ពី​មាន​ឧប្បតិ​្ត​ហេតុ​ឆេះ យើង​ក៏​បាន​ធ្វើ​​វា ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មិន​អាច​បើក​បរ​បាន​ជា​ដដែល ។ ចិត្ត​របស់​ខ្ញុំ​ពិត​ជាទទួល​ការ​ប៉ះ​ទង្គិច ប៉ុន្តែ​មិន​ថ្វី​ទេ ខ្ញុំ​ត្រូវ​តែ​​ព្យា​យាម​ឱ្យ​អស់​ពី​លទ្ធ​ភាព​ ធ្វើ​យ៉ាង​ណាដណ្តើម​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ស្អែក​ឱ្យ​ខាង​តែ​បាន ។ ថ្ងៃ​ស្អែក ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ជាង​ថ្ងៃ​នេះ» ៕