ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បិសាច​ក្រហម​ Man Utd កំពុង​ត្រៀម​លុយ​76​លាន​ដុល្លារ​ប្រមាញ់​យក​ Di Maria ពី​ Real M

9 ឆ្នាំ មុន

បន្ទាប់​ពី​ក្លិប​​ Real M ប្រកាសលក់​កីឡា​ករ​ខ្សែ​​បម្រើ​ប្រយុទ្ធ​ Di Maria ក្នុង​តម្លៃ​៦០​លាន​យូ​រ៉ូ​ ស្មើ​នឹង​ជាង​៨០​លាន​ដុល្លារ​ ក្លិប​បិសាច​ក្រហម​ Man Utd បាន​ត្រៀម​លុយ​៧៦​​លាន​ដុល្លារ​ដើម្បី​ត​ថ្លៃ​ជាមួយ​ក្លិប​ Real M ប្រមាញ់​យក​កីឡា​ករ​​សញ្ជាតិ​អាហ្សង់​ទីន​ Di Maria ។ ទន្ទឹម​នឹង​ការ​ចង់​បាន​របស់​ក្លិប​ Man Utd ក្លិប​បាល់​ទាត់​ជើង​ឯក​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ Paris SG ក៏​កំពុង​ស្រក់​ទឹក​មាត់​ចង់​

បន្ទាប់​ពី​ក្លិប​​ Real M ប្រកាសលក់​កីឡា​ករ​ខ្សែ​​បម្រើ​ប្រយុទ្ធ​ Di Maria ក្នុង​តម្លៃ​៦០​លាន​យូ​រ៉ូ​ ស្មើ​នឹង​ជាង​៨០​លាន​ដុល្លារ​ ក្លិប​បិសាច​ក្រហម​ Man Utd បាន​ត្រៀម​លុយ​៧៦​​លាន​ដុល្លារ​ដើម្បី​ត​ថ្លៃ​ជាមួយ​ក្លិប​ Real M ប្រមាញ់​យក​កីឡា​ករ​​សញ្ជាតិ​អាហ្សង់​ទីន​ Di Maria ។ ទន្ទឹម​នឹង​ការ​ចង់​បាន​របស់​ក្លិប​ Man Utd ក្លិប​បាល់​ទាត់​ជើង​ឯក​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ Paris SG ក៏​កំពុង​ស្រក់​ទឹក​មាត់​ចង់​បាន​កីឡា​ករ​រូប​នេះ​  ដែរ ក៏​ប៉ុន្តែ​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​លាន​នោះ​ទេ ។ ក្លិប​ Real M ចង់​បញ្ចេញ​កីឡា​ករ Di Maria ដើម្បី​យក​ថវិកា​ទិញ​កីឡា​ករ​កូឡុំ​ប៊ី​ Falcao ។ ក្នុង​ជម្រើស​ក្លិប​ទាំង​ពីរ​នេះ​ កីឡា​ករ​វ័យ​២៦​ឆ្នាំ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ទៅ​លេង​ឱ្យ​ក្លិប​ Man Utd ជាង ។ កីឡា​ករ​ Di Maria ចូល​មក​លេង​ឱ្យ​ក្លិប​ Real M ក្នុង​ឆ្នាំ​ ២០១០ ។ នៅ​ជាមួយ​​ក្លិប​នេះ​រយៈ​ពេល​៤​ឆ្នាំ​ ធ្លាប់​ស៊ុត​បាល់​បាន​២២​គ្រាប់​ក្នុង​១២៤​ប្រកួត ៕