ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កម្ពុជា​រង​ឥទ្ធិពល​ព្យុះ នៅ​តំបន់​មាត់សមុទ្រ​រលក​កំពស់ ១​ទៅ២​ម៉ែត្រ ខ្ពង់រាប​ខាងជើង​និង​ឦសាន​ភ្លៀង​ច្រើន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:៥៤

រាជធានី​ភ្នំពេញ ៖ សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​សង្កេត​តាមដាន លើ​ស្ថានភាព​ធាតុអាកាស​រួច​មក​ឃើញ​ថា ព្យុះ​ទី​២ ឈ្មោះ​កុង​ស៊ុន ​(​CONSON​)​ ដែលបាន​កើតឡើង​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១០​កន្លង​មក បាន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វ៉ី​លី​ពី​ន មក​សមុទ្រ ចិន​ខាងត្បូង និង​កំពុង​បន្ដដំណើរ​កាត់​ពីលើ កោះ​ហា​យ​ណាំ ឆ្ពោះទៅ​ភាគ​ខាងត្បូងប្រទេស​ចិន ។

ព្យុះ​នេះ នឹង​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណា​ចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១០ ពិសេស​នៅ​តំបន់​មាត់ សមុទ្រ តំបន់​ខ្ពង់រាប​ខាងជើង និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន ។ ស្ថានភាព​បែប​នេះ នឹងបង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់បោក​ខ្លាំង ​នៅ​តំបន់​មាត់សមុទ្រ មាន​ខេត្ដកោះកុង ខេត្ដ​ព្រះ​សីហ​នុ និង​ខេត្ដកំពត ។ ឯ​រលក​សមុទ្រ​មានកំ​ពស់​ពី ​១​ទៅ​២​ម៉ែត្រ ។

ដោយឡែក ចំពោះ​ខេត្ដព្រះវិហារ ខេត្ដ​រតនគិរី ខេត្ដមណ្ឌលគិរី ខេត្ដក្រចេះ និង​ខេត្ដ​ស្ទឹងត្រែង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ សេចក្ដីជូនដំណឹង​នេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ ដែនដី ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ ពិសេស​ប្រជា​នេសាទ​តាម​តំបន់​សមុទ្រ សូមជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្នខ្ពស់ ​ចំពោះ​បាតុភូត​ធម្មជាតិ​ខាងលើ​នេះ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិង​កំពុង​បន្ដ​តាមដាន​ស្ថានភាព​ធាតុអាកាស ខាងលើ​នេះ ហើយនឹង​ធ្វើ​សេចក្ដីជូនដំណឹង បន្ថែម​ទៀត ក្នុង​ករណី​ដែល​ស្ថានភាព​ របស់ព្យុះ​នេះ​មានការ​ប្រែប្រួល ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd