ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ Nibali នៅ​តែ​នាំ​មុខ​លើ​តារាង​ថិរវេលា​សរុប ​Tour de France ខណៈ​ការ​ប្រ​ណាំង​នៅ​សល់​1ដំ​ណាក់​

9 ឆ្នាំ មុន

ខណៈនៅ​សល់​មួយ​ដំ​​ណាក់​ទៀត​ ព្រឹត្តិ​ការណ៍​ប្រ​ណាំង​កង់​ Tour de France ប្រ​ចាំ​ឆ្នាំ​២០១៤​ ត្រូវ​បាន​បញ្ចប់​ កីឡាករអុីតា​លី​ Vincenzo Nibali ​នៅ​តែ​រក្សា​ការ​នាំ​មុខ​របស់​ខ្លួន​លើ​​តារាង​ថិ​រ​វេ​លា​សរុប​ជា​ដដែល ។

ខណៈនៅ​សល់​មួយ​ដំ​​ណាក់​ទៀត​ ព្រឹត្តិ​ការណ៍​ប្រ​ណាំង​កង់​ Tour de France ប្រ​ចាំ​ឆ្នាំ​២០១៤​ ត្រូវ​បាន​បញ្ចប់​  កីឡាករអុីតា​លី​ Vincenzo Nibali ​នៅ​តែ​រក្សា​ការ​នាំ​មុខ​របស់​ខ្លួន​លើ​​តារាង​ថិ​រ​វេ​លា​សរុប​ជា​ដដែល ។

បើ​ទោះ​ណា​ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​ទី​២០​ដែល​បញ្ចប់​ទៅ​នៅ​ទី​ក្រុង Périgueux កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៦​ កក្ក​ដា កីឡាកររូប​នេះ​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៤​ក្តី ក៏​ប៉ុន្តែ​ គេ​នៅ​តែ​មាន​លទ្ធ​ភាព​គ្រង​អាវ​កាក់​ពណ៌​លឿង​ ក្នុង​នាម​ជា​អ្នក​នាំ​មុខ​ព្រឹត្តិ​ការ​ណ៍​ទាំង​មូល​ជា​ដដែល ។

ឆ្លង​កាត់​ការ​ប្រ​ណាំង​​អស់​ចំ​នួន​២០​ដំ​ណាក់​មក​នេះ Nibali ​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម​ Astana Pro Team បាន​ប្រើ​អស់​ថិរវេលា​សរុប​តិចជាង​គេ​បំ​ផុត​គឺ​ ៨៦​ម៉ោង ៣៧​នា​ទី​និង​៥២​វិនា​ទី នាំ​មុខ​កីឡាករ​បា​រាំង ​Jean-Christophe Péraud ជិះ​ឱ្យ​ក្រុម AG2R La Mondiale ដែល​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង៧​នា​ទី​និង​៥២​វិនា​ទី និង​នាំ​មុខ​កីឡាករ​បា​រាំង​ម្នាក់​ទៀត​ គឺ​​ Thibaut Pinot ជិះ​ឱ្យ​ក្រុម FDJ.fr​ ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង៨​នា​ទី​និង​២៤​វិ​នា​ទី ។

​គេ​បាន​ថ្លែង​ថា​ ៖ «ពេល​នេះ​ហាក់​មិន​មែន​ជា​សុ​បិន​ទៀត​ទេ ។ គិត​ថា ខ្ញុំ​​ប្រ​ហែល​​ជា​ឈ្នះ​ជើង​ឯក ។ យ៉ាង​ណា​ក៏​ដោយ យើង​នឹង​រង់​ចាំ​មើល​នៅ​ថ្ងៃ​ស្អែក ។ នោះ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​និង​ពិសេស​បំ​ផុត ។ ខ្ញុំ​ជឿ​ថា មួយ​ដំ​ណាក់​នៅ​ថ្ងៃ​ស្អែក​ អ្នក​ដែល​ចូល​ដល់​ទី​ព្រ័ត្រ​មុន​គេ​គឺ​ជា​រូប​ខ្ញុំ»។  ដោយ​ឡែក ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ទី​២០​ បាន​ទៅ​លើ​កីឡាករ​អា​ល្លឺ​ម៉ង់ Tony Martin ។

អ្នក​ជិះ​កង់​ឱ្យ​ក្រុម Omega​ Pharma-Quick Step រូប​នេះ​បាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ​៥៤​គី​ឡូ​ម៉ែត្រ​ចេញ​ពី​ទី​ក្រុង​ Bergerac ប្រ​ទេស​​បា​រាំង​ ក្នុង​ថិរវេលា​១ម៉ោង ៦​នា​ទី​និង​២១​វិ​នា​ទី​យក​ឈ្នះ​កីឡាករ​ហូ​ឡង់ Tom Dumoulin ជិះ​ឱ្យ​ក្រុម Team Giant-Shimano ​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង១នា​ទី​និង​៣៩​វិ​នា​ទី​ ។ ចំណែក​កីឡាករ​ឆែក​ Jan Barta ជិះ​ឱ្យ​ក្រុម​ Team Netapp-Endura​ បញ្ចប់​ការ​ប្រ​ណាំង​​ក្នុង​លំ​ដាប់​ទី​៣​ បន្ទាប់​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង Martin ១នា​ទី​​និង​៤៧​វិ​នា​ទី។

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour de France ​​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​​ និង​​មាន​​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​​គីឡូ​ម៉ែត្រ​ ។ ចំណែក​ដំណាក់​ទី​២១ ដែល​ជា​ដំ​ណាក់ផ្តាច់​ព្រ័ត្រ​​​មាន​ចម្ងាយ​ផ្លូវ១៣៧,៥​គីឡូ​ម៉ែត្រ ​ដោយ​ការ​ប្រណាំង​ចាប់​​ចេញ​ដំ​ណើរ​​​ពី​ទី​ប្រ​ជុំ​ជន​ ​Évry ឆ្ពោះ​ទៅ​កាន់​វិ​មាន​​​ ​​Champs-Élysées​ ទី​ក្រុង​ប៉ា​រីស​​​ ​​ប្រ​ទេស​បា​រាំង​​​ ៕